29/12/2020 10:08
ទម្រង់ដាំដំណាំលើដីផលិតស្រូវ។ រូបថត៖ ឌិញកាញ់
តាមគណៈកម្មាធិការបក្សស្រុកកូវង៉ាង អនុវត្តសេចក្តីសម្រេចចិត្តឆ្នាំ ២០២០ បណ្តាថ្នាក់ បណ្តាផែ្នកក្នុងស្រុក ផ្តុំកម្លាំងអនុវត្តមានប្រសិទ្ធភាពការងារលុបបំបាត់ភាពក្រីក្រ។ ជាលទ្ធផលស្រុកកាត់បន្ថយគ្រួសារក្រីក្របាន ៣,០៩% បើប្រៀបជាមួយឆ្នាំ ២០១៩ គ្រួសារក្រីក្រក្នុងតំបន់ប្រជាជនខ្មែរកាត់បន្ថយបាន ៣,៣៦% ប្រៀបនិងឆ្នាំ ២០១៩ ។ បច្ចុប្បន្ននេះ អត្រាគ្រួសារក្រីក្រក្នុងទូទាំងស្រុកនៅ ២,៧៨%។ អាស្រ័យជំរុញមាំការរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ធ្វើឲ្យសម្បូរបែបពូជដំណាំ សត្វចិញ្ចឹម ពង្រីកទូលាយផ្ទៃដីដាំដំណាំលើដីផលិតស្រូវ ដីផ្នោរខ្សាច់នៅក្នុងតំបន់ជនរួមជាតិខ្មែរភ្ជាប់ជាមួយនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើជូនពលកម្ម ពិសេសគឺពលករនៅជនបទ ម៉្លោះហើយអត្រាពលករបានបណ្តុះបណ្តាលវិជ្ជាជីវៈសំរេច ៦២,៦% (មានសញ្ញាបត្រលិខិតទទួលស្គាល់សម្រេច ៣០%)។ ចាត់តាំងសិក្ខាសាលា ០៤ លើកស្ដីពីការងារធ្វើ និងនីហរណពលករជូនពលករនៅលើភូមិសាស្រ្តស្រុក ដោយមានមនុស្ស ៩០៨ លើកនាក់ចូលរួម។ បង្កលក្ខណៈនិងដោះស្រាយការងារធ្វើថ្មីជូនពលករ ៣.២៩៨ រូប សម្រេច ១១៧,៧៩% នៃសេចក្តីសម្រេចចិត្តនិងបញ្ជូនពលករ ៨០ នាក់ទៅធ្វើការមានពេលកំណត់នៅបរទេស ៕
ឌិញកាញ់-ថាច់ហៀង
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។