14/09/2020 14:33
នោះគឺបងសឺនវឹង លេខាសាខាបក្សអនុសង្កាត់លេខ១ សង្កាត់ទី៩ ទីក្រុងត្រាវិញ។ បងមិនត្រឹមតែ ខ្នះខ្នែងក្នុងការងារជាលេខាសាខាបក្សប៉ុណ្ណោះទេ បងនៅទាំង អស់ពីចិត្តដើម្បីជីវភាពសហគមន៍។ បងតែងចលនាបណ្តាសប្បុរសជនជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារលំបាកពេលជួបអាសន្នអន្ធក្រ។
ក្នុងបណ្តាថ្ងៃជិតដល់បុណ្យសែនដូនតា ដោយបានឃើញ គ្រួសារក្រីកតជាច្រើននៅលើភូមិសាស្ត្រអនុសង្កាត់លេខ១ រងជះឥទ្ធិពលដោយអាសន្នរោគកូវីដ-១៩ បងសឺនវឹង ចលនាអំណោយបានជាង២០០ចំណែក រួមមានអង្ករ មី ទឹកស៊ីអ៊ីវ។ល។ ឧបត្ថម្ភដល់គ្រួសារក្រ គ្រួសារលំបាក។ សរុបតម្លៃអំណោយក្នុងមួយចំណែកៗជាង២០០.០០០ ដុង។ ចំនួនអំណោយនេះបានជួយសម្រាលដល់ភាពលំបាករបស់គ្រួសារក្រមានលក្ខណៈទទួល អំណរបុណ្យសែនដូនតា ប្រកបដោយភាពសុខដុមរមនាជាមួយគ្រួសារ។ ទោះបីអំណោយមានតម្លៃមិនធំដុំក៏ដោយ ប៉ុន្តែនោះគឺជាការចែករំលែក ជាប្រភពជំរុញទឹកចិត្ត សម្តែងឱ្យឃើញពីការយកចិត្តទុកដាក់ភារកិច្ចរបស់បក្ខជន រដ្ឋអំណាចមូលដ្ឋានចំពោះគ្រួសារក្រីក្រ។
ទោះបីស្ថិតនៅតំបន់ទីក្រុងត្រាវិញក៏ដោយ ប៉ុន្តែគិតមកទល់ដើមឆ្នាំ២០២០ នៅតែមានគ្រួសារប្រជាជនជាង២០គ្រួដែលរស់នៅក្នុងផ្លូវច្រកមិនទាន់មានអគ្គិសនីប្រើប្រាស់។ មូលហេតុគឺអាស្រ័យរកមិនបានដីកប់បង្គោលដើម្បីអន្ទងអគ្គិសនីចូលកាន់គ្រួសារទាំងនោះ។ ផ្តើមពីភាពជាក់ស្តែងនោះ បង ចលនាបណ្តាគ្រួសារដែលមានដីនៅ សងខាងផ្លូវច្រកបរិច្ចាគដីដើម្បីបានកប់បង្គោលអគ្គិសនី អន្ទងខ្សែអគ្គិសនីទៅដល់បណ្តាគ្រួសារ នាំយកភាពរីករាយជូនដល់ប្រជាជនមានអគ្គិសនីអុជបំភ្លឺ និងបម្រើរាល់កិច្ចការប្រជុំជីវភាព។ ក្រៅពីនោះ ក្នុងឆ្នាំ២០២០ បងសឺនវឹងនៅទាំងបំផុសចលនាបណ្តាគ្រួសារប្រជាជននៅក្នុងអនុសង្កាត់កសាងបានផ្លូវបេតុង ០២ ខ្សែដោយមានប្រវែងជាង៤០០ម៉ែត្រ ទទឹង ០២ ម៉ែត្រ សរុបថវិកាជាង៧០លានដុង ជួយដោះស្រាយបានស្ថានភាពជន់លិច ភក់ជ្រាំក្នុងរដូវវស្សា បង្កភាពងាយស្រួលឲ្យប្រជាជនធ្វើដំណើរទៅមកបានងាយស្រួល។
បងថាច់សឿង ប្រជាជននៅអនុសង្កាត់លេខ១ សង្កាត់ទី៩បានឱ្យដឹងថា៖ ខ្ញុំមានការវាយតម្លៃខ្ពស់ចំពោះសង្កាត់ជ្រើសបានអ្នកដែលមានចិត្តស្រឡាញ់រាប់អាន ជិតស្និទ្ធជាមួយប្រជាជន និងអស់ពីចិត្តដើម្បីប្រជាជនដូចជាបងសឺនវឹង។ ក្នុងចំណោមគ្រួសារលំបាកនៅលើភូមិសាស្រ្តតែងបានបងជួយឧបត្ថម្ភ អ្វីៗដែលស្ថិតលើផលប្រយោជន៍រួមរបស់ប្រជា ជននោះ បងចលនាកម្លាំងប្រជាជនចូលរួមដើម្បីកសាងអនុសង្កាត់កាន់តែបានល្អប្រសើរជាង។
បច្ចុប្បន្ន អនុសង្កាត់លេខ១ នៅមានគ្រួសារក្រ ២៥គ្រួ។ អាស្រ័យហេតុនោះ បងតែងយកចិត្តទុកដាក់តាមដាន ឆ្លងតាមរយៈគោលនយោបាយរបស់រដ្ឋឧបត្ថម្ភគ្រួសារក្រ បងធ្វើសេនាធិការ ស្នើដល់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់ដោះស្រាយឱ្យប្រជាជនបានទទួលផលយ៉ាងឆាប់រហ័ស។ ដើមឆ្នាំ២០២០ បងសហការជាមួយស្ថានីយវិទ្យុ-ទូរទស្សន៍ខេត្តត្រាវិញអនុវត្តអាសយដ្ឋានមនុស្សធម៌មួយកន្លែងជូនអ្នកជំងឺខ្សោយបេះដូងម្នាក់ បំផុសចលនា សប្បុរសជននៅកន្លែងនានាបានទឹកប្រាក់ជាង៥០លានដុង។ បច្ចុប្បន្ន បងកំពុងបំផុសចលនា សប្បុរសជននៅទីក្រុងហូជីមិញឧបត្ថម្ភប្រាក់ចំណាយព្យាបាលជូនអ្នកមានជំងឺម្នាក់ទៀត សរុបប្រាក់ព្យាបាលជាង២០លានដុង។ បងសឺនវឹង ស័ក្តិសមជាលេខាសាខាបក្សគំរូ និងជាបក្ខជនឈានមុខក្នុងចលនារៀនសូត្រនិងធ្វើតាម សតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញអំពីបម្រើប្រជាជន៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។