• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

អនុវត្តល្អបណ្តាកិច្ចចលនារបស់សមាគម

05/11/2021 09:23

លោកស្រី គឹមធីផល្លី អនុប្រធានសមាគមសហព័ន្ធនារីឃុំភឿងថាញ់ ស្រុកកាងឡុងបានឲ្យដឹងថា៖ ចលនាប្រមូលផ្តុំនារីចូលក្នុងអង្គការ សមាគម និងកសាងសាខាសមាគមរឹងមាំជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ ០៣ យ៉ាង របស់សមាគម។

លោកស្រី គឹមធីផល្លី។

    អាណត្តិកាលកន្លង គណៈប្រតិបត្តិការសមាគមសហព័ន្ធនារីឃុំភឿងថាញ់ជំរុញ មាំការងារផ្សព្វផ្សាយចលនា ឧបត្ថម្ភបណ្តាសាខា ក្រុមសមាគមអនុវត្តបណ្តាកិច្ចចលនាប្រឡងប្រណាំងសំដៅធានាលើកកម្ពស់គុណភាពប្រជុំជីវភាព កសាង និងពង្រីកអង្គការសមាគមច្រើនអំពីចំនួន និងរឹងមាំអំពីគុណភាព។ ដើម្បីអនុវត្តល្អការងារចលនា ប្រមូលផ្តុំនារីចូលក្នុងអង្គការសមាគម និងកសាងសាខាសមាគមរឹងមាំ សមា គមសហព័ន្ធនារីឃុំភឿងថាញ់ធ្វើលម្អិតផែនការ និងផ្សព្វផ្សាយក្នុងគណៈប្រតិបត្តិការសមាគម រួមជាមួយបណ្តាសាខា ក្រុមសមាគម។ ទន្ទឹមនឹងនោះ ចង្អុលការបណ្តាសាខា ក្រុមសមាគមត្រួតពិនិត្យ ចំនួននារីស្ថិតក្នុងកំណត់អាយុគ្រប់គ្រង (ពី ១៨ ឆ្នាំឡើងទៅ) វិភាគតាមក្រុមមុខសញ្ញាចំនួនគ្រួសារដែលមាននារីក្នុងកំណត់អាយុពី ១៨ ឆ្នាំឡើងទៅ ចំនួនគ្រួសារមានសមាជិកចូលរួមសមាគមចំនួនមិនទាន់ចូលរួមសមាគម ដើម្បីចលនានារី ចូលរួមក្នុងអង្គការចាត់តាំងសមាគម។ ក្រៅពីវិធានការចូលរួមប្រជុំជីវភាពប្រចាំ ក្តាប់គោលបំណង ប្រាថ្នារបស់បងប្អូននារី បង្កភាពស្រុះស្រួល ជិតដិត និងក្តីជំនឿរបស់បងប្អូននារី សមាគមសហព័ន្ធនារីឃុំភឿងថាញ់ យកចិត្តទុកដាក់ក្នុងពហុសណ្ឋានទម្រង់ដើម្បីទាក់ទាញ ប្រមូលផ្តុំសមាជិកា ឆ្លងតាមរយៈបណ្តាធ្វើសកម្មភាពរបស់សមាគម។
     ទន្ទឹមនឹងនោះ រួមជាមួយបណ្តាចលនារូបភាព ប្រមូលផ្តុំ សមាគមសហព័ន្ធនារីឃុំភឿងថាញ់រក្សា និងលើកកម្ពស់គុណភាព ទម្រង់ឧបត្ថម្ភនារីប្រសព្វជាមួយបណ្តាប្រភពទុនបុលពង្រីកសេដ្ឋកិច្ច តាមរយៈធនាគារគោលនយោបាយសង្គម ធនា គារដុង (អា) មូលនិធិ “ឧបត្ថម្ភនារីអភិវឌ្ឍខេត្ត​ត្រាវិញ” ប្រិតសំចៃនារីក្រីក្រ។ល។ ក្នុងអាណត្តិកាល សមាគមសហព័ន្ធនារីឃុំភឿងថាញ់ត្រៀមបម្រុងជាមួយសមាគមថ្នាក់លើ និងធនាគារវិនិយោគទុនថ្មី និងវិនិយោគទុនឡើងវិញឲ្យគ្រួសារជាង ១.០០០ លើកគ្រួបុលទុនជាង ១៥ ពាន់លានដុង។ ទន្ទឹមនឹងនោះ ដាស់តឿនគ្រួសារជាង ៨០០ លើកគ្រួបុល និងសងទុនត្រូវតាមពេលកំណត់ជាង ១០ ពាន់លានដុង។ គិតមកទល់ពេលនេះ ចំនួនទុនដែលសមាគមកំពុងគ្រប់គ្រងជាមួយបំណុលជិត ២៤ ពាន់លានដុង ដោះស្រាយឲ្យគ្រួសារ ៩០៨ គ្រួបុល។
     រួមជាមួយនោះ សមាគមរក្សាទម្រង់ឧបត្ថម្ភពង្រីកសេដ្ឋកិច្ចជួយឲ្យបងប្អូននារីមានជីវភាពលំ នឹងរួមចំណែកកាត់បន្ថយភាពក្រីក្រ។ ទូទាំងឃុំភឿងថាញ់បច្ចុប្បន្ននេះមានក្រុមប្រិតសំចៃ ២០ ក្រុម ដោយមានសមាជិកាចំនួន ១.០៤៥ រូប សរុបចំនួនប្រាក់ប្រិតសំចៃគិតមកទល់ពេលនេះ ជាង ៤៩៦ ពាន់លានដុង ដោះស្រាយឲ្យបងប្អូន នារី ១.០៤៥ នាក់បានខ្ចីប្រាក់ ក្រុមសេដ្ឋកិច្ច ១៥ ក្រុម មានសមាជិកា ៣២៨ រូបធ្វើសកម្មភាពដោយ បណ្តារូបភាពដូចជា ក្រុមនារីត្បាញកន្ត្រក ក្រុមនារីចិញ្ចឹមជ្រូកដី ក្រុមនារីដាំដំណាំ ក្រុមនារីលក់ ដូរតូចតាច។ល។ អនុវត្តគម្រោងផែនការ “ឧបត្ថម្ភ នារីរៀនវិជ្ជាជីវៈ បង្កការងារធ្វើក្នុងដំណាក់កាលទី ២” សមាគមសហការជាមួយបណ្តាស្ថាប័នជំនាញបើកបណ្តាថ្នាក់បង្រៀនវិជ្ជាជីវៈចិញ្ចឹមសត្វ ចម្អិនអាហារ ត្បាញត្រកៀត។ល។ រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងឃុំនៅ ១,២២%។
     ឆ្លងតាមរយៈបណ្តាចលនា និងទម្រង់ប្រមូលផ្តុំ អាណត្តិកាលកន្លង សមាគមសហព័ន្ធនារីឃុំភឿងថាញ់ ពង្រីកសមាជិកាថ្មីបាន ២០៨ រូប គិតមកទល់ពេលនេះ ចំនួនសមាជិកាក្នុងទូទាំង ឃុំមាន ២.៣០៣ រូប។  សាខាសមាគម ១០០% មានសមាជិកាស្នូល អត្រាសមាជិកាស្នូលសម្រេច ២៦,៤%។ អត្រាគ្រួសារមាននារីអាយុពី ១៨ ឆ្នាំ ឡើទៅយ៉ាងហោចណាស់មាននារីម្នាក់ចូលរួមប្រជុំជីវភាពសមាគមសម្រេច ៧៤,៥៧%៕                 ប្រែសម្រួល៖ តឹងង៉ុក

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.