• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

អតីតយុទ្ធជនឆ្លងកាត់ភាពក្រីក្រ និងសកម្មចូលរួមការងារសង្គម

21/07/2023 09:07

មិនត្រឹមតែជាគំរូក្នុងចលនាឆ្លងកាត់ការលំបាក ចាកផុតភាពក្រីក្រឡើយ អតីត យុទ្ធជន ង្វៀងត្រាង៉ង សមាជិកសាខាសមាគមអតីតយុទ្ធជនភូមិកញ្ចោងផ្សារ ឃុំ ភូកឹង ស្រុកទីវកឹង នៅទាំងជាសមាជិកសកម្មក្នុងបណ្ដាចលនានៅមូលដ្ឋាន។ លោក ជាគំរូមួយក្នុងបណ្ដាគំរូឈានមុខក្នុងការងារដាំឈើបៃតង អនាម័យបរិស្ថានបង្ក ឱ្យទិដ្ឋភាពជនបទស្រឡះស្រលួន ជ្រះស្អាត។

អតីតយុទ្ធជន ង្វៀងត្រាង៉ង ថែទាំផ្កាកណ្តឹងលឿង។

លោក គឹមថាញ់កឹង ប្រធានសមាគមអតីតយុទ្ធជនឃុំភូកឹង បានឱ្យដឹងថា៖ អតីតយុទ្ធជន  ង្វៀងត្រាង៉ងចូលរួមជាមួយសកម្មភាពអតីតយុទ្ធជនឃុំភូកឹងកាលពីឆ្នាំ ២០០៩។ កាលទើបក្លាយ ជាសមាជិកសាខាសមាគមអតីតយុទ្ធជនភូមិកញ្ចោង ផ្សារ លោកង៉ងតែងសកម្មចូលរួម “ទម្រង់ចូលរួមហ៊ុនទុនផ្ទៃក្នុងជួយគ្នាពង្រីកសេដ្ឋកិច្ច”។ ចំនួនទុនដែលបានមកពីទម្រង់ លោកសន្សំសំចៃជា បណ្ដើរៗដើម្បីផ្ដុំឱ្យការលក់ដូរតូចតាចនៅក្នុងផ្ទះ។ ទន្ទឹមនឹងនោះ លោកនៅទាំងជាអ្នកសកម្ម ចូលរួមបណ្ដាវគ្គហ្វឹកហាត់អំពីបណ្ដាទម្រង់ពង្រីកសេដ្ឋកិច្ចគ្រួសារអាស្រ័យសមាគមចាត់តាំង។ ផ្ដើមពីនោះ គ្រួសារលោកបានឈានឡើងចាកផុតភាពក្រីក្រ និងជាសមាជិកឆ្នើមនៅមូលដ្ឋាន។
 “ទម្រង់ចូលរួមហ៊ុនទុនផ្ទៃក្នុងជួយគ្នាពង្រីកសេដ្ឋកិច្ច” របស់សាខាសមាគមអតីតយុទ្ធជនភូមិកញ្ចោងផ្សារ បានបង្កើតឡើងនៅឆ្នាំ ១៩៩០ និងពង្រីកប្រសិទ្ធភាពរហូតមកទល់សព្វថ្ងៃ។ ដំបូងសមាជិកម្នាក់ៗចូលរួមហ៊ុនទុនពី ២០.០០០-៥០.០០០ ដុងក្នុងមួយត្រីមាស តាមរូបភាពបង្វិលជុំ។ ដោយឃើញ  ទម្រង់មានប្រសិទ្ធភាព ម៉្លោះហើយសាខាសមាគមស្នើបង្កើនចំនួនទុនរួមបំពេញម្នាក់ៗ ពី ២០០.០០០-៥០០.០០០ ដុងក្នុងមួយត្រីមាស។ គិតមកទល់ពេលនេះ សរុបចំនួនទុនប្រមាណ ៩៥ លានដុង។ ជារៀងរាល់ឆ្នាំបង្កលក្ខណៈឱ្យសមាជិក ១០ លើកនាក់ខ្ចីសម្រាប់ពង្រីកសេដ្ឋកិច្ច ជាមួយចំនួនទុនសរុប ៥០ លានដុង។ ក្រៅពីនោះ  ចំនួនទុនខាងលើ បានប្រើប្រាស់ទៅក្នុងការឧបត្ថម្ភសមាជិកខ្ចីពេលឈឺថ្កាត់ ឬក៏ដោះស្រាយលំបាក ក្នុងហេតុភេទអាសន្ន។
អតីតយុទ្ធជន ង្វៀងត្រាង៉ង បានឱ្យដឹងថា៖ កាលពីមុន ពេលគ្រួសារនៅជួបលំបាកនោះ ខ្ញុំរួមជាមួយប្រពន្ធប្រកបរបរលក់ដូរដូងទុំដើម្បីចិញ្ចឹមជីវិត។ នេះជាមុខរបរមានការលំបាកច្រើនបង្គួរ បំផុតគឺនៅពេលប្រមូលផលដូងទុំ និងប្រមូលដឹកជញ្ជូនទៅលក់ឱ្យឈ្មួញនៅក្នុងរដូវដែលមានភ្លៀងជោកជាំ ប៉ុន្តែនៅតែមិនរួញរា ពីព្រោះនេះជារបរចិញ្ចឹមគ្រួសារ។ ក្រៅពីការទៅប្រមូលទិញដូងទុំ ដើម្បីមានប្រាក់ចំណូលបន្ថែម ពេលខ្លះដូងចុះថ្លៃ គ្រួសារខ្ញុំរិះគិតចេញវិធីសាស្រ្តកោសយកសាច់ដូង ហាលឱ្យស្ងួត រួចយកលក់មកវិញឱ្យបណ្ដាហាង ជារបៀប យកកម្លាំងរកប្រាក់ចំណេញ។ ក្រោយមកទៀតឃើញមូលដ្ឋានមានគ្រួសារជាច្រើនពង្រីកទម្រង់ ចិញ្ចឹមសត្វខ្ញុំមានបំណងមានប្រាក់ទុនដើម្បីធ្វើអាជីវកម្មខាងចំណីសត្វ។ ផ្ដើមពីការរួមដំណើរ របស់សាខាសមាគមអតីតយុទ្ធជនភូមិកញ្ចោងផ្សារ ខ្ញុំខ្ចីបានចំនួនទុនពី “ទម្រង់មូលនិធិចូលហ៊ុន ទុនផ្ទៃក្នុងជួយគ្នាពង្រីកសេដ្ឋកិច្ច” ៥ លានដុង  រួមជាមួយចំនួនទឹកប្រាក់សន្សែសន្សំរបស់គ្រួសារទៀតដើម្បីវិនិយោគឱ្យការលក់ចំណីសត្វ។ សន្សឹមៗ មូលដ្ឋានក៏ប្រកបការងារទទួលទានបានលំនឹង ខ្ញុំចាប់ផ្ដើមបើកទូលាយទ្រង់ទ្រាយលក់ដូរ។ បច្ចុប្បន្ន គិតជាមធ្យមក្នុងមួយឆ្នាំ ក្រោយពេលទូទាត់បណ្ដាការចំណាយ គ្រួសារខ្ញុំក៏នៅចំណេញជិត ២០០ លានដុង និងរយៈពេលថ្មីៗនេះ ខ្ញុំសាងសង់បាន ផ្ទះសមរម្យដោយតម្លៃជាង ៥០០ លានដុង។
ក្រោយពេលជីវភាពបានលំនឹង អតីតយុទ្ធជនង្វៀងត្រាង៉ង បែរមកចំណាយពេលច្រើនដើម្បី ចូលរួមកិច្ចការសង្គម និងរួមជាមួយសាខាសមាគមសកម្មបំផុសចលនាបណ្ដាមូលនិធិដើម្បីជួយឧបត្ថម្ភសមាជិកឈឺថ្កាត់ ឬក៏រួមដំណើរជាមួយ សមាជិកក្រលំបាកឈានឡើងពង្រីកសេដ្ឋកិច្ច។
ទង្វើមួយក្នុងបណ្ដាទង្វើជាក់ស្ដែង និងបង្កបានការជក់ចិត្តក្នុងការងារសង្គមរបស់លោក ង្វៀងត្រាង៉ង គួរពណ៌នាដល់បណ្ដាសំណង់បៃតងនៅមូលដ្ឋាន។ អតីតយុទ្ធជន ង្វៀងត្រាង៉ង បានឱ្យ ដឹងបន្ថែម៖ ទោះបីរវល់នឹងការងារគ្រួសារ យ៉ាងណាក៏ដោយ ប៉ុន្តែឱ្យតែដល់ថ្ងៃសៅរ៍ និងអាទិត្យ រៀងរាល់សប្ដាហ៍ ខ្ញុំតែងឆ្លៀតពេលចូលរួមជាមួយ សមាគមអនាម័យបរិស្ថាន ដាំឈើលម្អប្របតាមដងផ្លួវ។ ក្រៅពីនោះ ខ្ញុំនៅទាំងបំបៅផ្កាកណ្ដឹង លឿងផ្ទាល់ដៃប្រមាណ ១.០០០ ដើមសម្រាប់ដាំតាមបណ្ដាដងផ្លូវលំ និងផ្លូវបេតុង រួមចំណែកបង្កលម្អឱ្យទីក្រុង និងរួមចំណែកកសាងសម្រេចជោគជ័យឃុំជនបទថ្មីខ្នាតគំរូ៕
 គឹមទឺយ-សម្បត្តិ

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.