• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

សាខាបក្សរួមដំណើរជាមួយគ្រួសារក្រីក្រ

14/09/2020 14:38

ជាមួយការឧបត្ថម្ភដោយរូបភាពជាច្រើនដល់គ្រួសារក្រីក្រ និងគ្រួសារជិតក្រ សាខាបក្សភូមិស្លាប៉ាង ឃុំដូងចូវ ស្រុកយ្វៀងហាយ បានជួយគ្រួសាររាប់រយគ្រួនៅក្នុងភូមិ ឲ្យមានលក្ខណៈឈានឡើងរួចផុតពីភាពក្រីក្រចីរភាព។

 

  ជាគ្រួសារក្រីក្រ ច្រើនឆ្នាំបន្តបន្ទាប់មក គ្មានដីផលិត ជារៀងរាល់ថ្ងៃប្តីប្រពន្ធបង គឹមថាញ់វ៉ាង ប្រកបតែរបរស៊ីឈ្នូល ប្រភពចំណូលមិនលំនឹង។​ ឆ្នាំ ២០១៧ ខណៈដែលទៅធ្វើជាងកំបោរ បងវ៉ាងត្រូវគ្រោះថ្នាក់ ម៉្លោះហើយ បច្ចុប្បន្នបងមិនអាចធ្វើការធ្ងន់បាន ការផ្គត់ផ្គង់គ្រួសាររកប្រាក់ឲ្យកូនៗ ០២​ នាក់កំពុងសិក្សា ត្រូវពឹងផ្អែកទាំងស្រុងទៅលើប្រពន្ធបង គឺបងស្រីគាងធីឡា។

  ដោយឃើញស្ថានភាពលំបាក ​របស់គ្រួសារបង ឆ្នាំ ២០១៨​​ សាខាបក្សភូមិស្លាប៉ាង ឧបត្ថម្ភឲ្យគ្រួសារបងបុលប្រាក់ទុន ២០​លានដុងសម្រាប់ពង្រីកសេដ្ឋកិច្ច។ ពេលទទួលបានប្រាក់ ទុន បងឡាបើកតូបលក់ផ្លែឈើ។​ បងគាងធីឡាចែករំលែកថា៖ ដោយឃើញគ្រួសារខ្ញុំជួបការលំបាក គ្មានទុនលក់ដូរ ទើបបានរដ្ឋអំណាចនៅមូលដ្ឋានដោះស្រាយអោយបុលទុនពង្រីកសេដ្ឋកិច្ច។ អាស្រ័យមានប្រាក់ទុននោះទើបបច្ចុប្បន្ន គ្រួសារខ្ញុំកាត់បន្ថយបានក្តីលំបាក។ ជាមធ្យម ក្នុងមួយថ្ងៃ ខ្ញុំលក់ផ្លែឈើចំណេញបានពី ៧០.០០០-១០០.០០០​ ដុង គ្រប់ចាយវាយក្នុងគ្រួសារ។

  លោកយឿងមិញចូវលេខាសាខាបក្សភូមិស្លាប៉ាងបានអោយដឹង៖ ដើម្បីឧបត្ថម្ភប្រាក់ទុនពង្រីកសេដ្ឋកិច្ចជូនគ្រួសារក្រីក្រ ដំបូងភូមិត្រូវតែត្រួតពិនិត្យមុន តាមដានមើលគ្រួសារនោះតើខិតខំរកទទួលទានឬទេ​​ ទើបដោះស្រាយឲ្យបុលទុន ដើម្បីប្រើប្រាស់ប្រាក់ទុនត្រូវគោលដៅ បង្កលក្ខណៈអោយគេឈានឡើងរួចផុតពីភាគក្រីក្រ។ បច្ចុប្បន្ន ទូទាំងភូមិ មានគ្រួសារក្រីក្រ ៤៣ គ្រួ តាមការគ្រោងទុក ដល់ចុងឆ្នាំ ២០២០​ ភូមិនឹងលុបបំបាត់គ្រួសារក្រីក្រ ១៨ គ្រូសារទៀត។ យោងតាមនោះ  គ្រួសារក្រីក្រ១៨គ្រួ បានដោះស្រាយឲ្យបុលទុនលក់ដូរតូចតាច ឬបង្វែរផ្ទៃដីផលិត និងបានបក្ខជនឧបត្ថម្ភ ណែនាំពង្រីកការផលិត។

       ទន្ទឹមនឹងការឧបត្ថម្ភទុន សាខាបក្សភូមិស្លាប៉ាង នៅទាំងយកចិត្តទុកដាក់ អនុវត្តបណ្តាគោលនយោបាយអំពីឧបត្ថម្ភសង់ផ្ទះ ដីផលិតចំពោះជនរួមជាតិខ្មែរ។ គិតតាំងពីឆ្នាំ ២០១៤ មកដល់សព្វថ្ងៃ​ ទូទាំងភូមិមាន  គ្រួសារ២៧គ្រួបានឧបត្ថម្ភដីសង់ផ្ទះ​ និង  គ្រួសារ ២៤០គ្រួបានឧបត្ថម្ភសាងសង់ផ្ទះ និងមាន  គ្រួសារ២៥គ្រួបានឧបត្ថម្ភបុលទុនផ្លាស់ប្តូរការផលិត ពង្រីកសេដ្ឋកិថ្ច។​ដើម្បីរួមដំណើរជាមួយគ្រួសារក្រីក្រ គិតពីឆ្នាំ ២០១៤ មកដល់សព្វថ្ងៃ សាខាបក្សភូមិ នៅទាំងអនុវត្តទម្រង់ “បក្ខជនប្រិតសំចៃចូលរួមវិភាគទានឧបត្ថម្ភសិស្សក្រីក្រសង្វាតរៀនសូត្រ” និងបំផុសចលនាបណ្តាសប្បុរសជន នៅក្នុងនិងក្រៅឃុំគបវាល់អង្ករជូន ​ គ្រួសារ០៧នៅក្នុងភូមិ ក្នុងមួយខែគ្រួសារនីមួយៗ ទទួលបានអង្ករ ១០ គីឡូក្រាម៕ អត្ថបទ- រូបថត៖ សុខា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.