• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

សួរសុខទុក្ខ និងជូនអំណោយបុណ្យសែនដូនតាឆ្នាំ ២០២០

14/09/2020 14:27

 

ដើម្បីទទួលអំណរបុណ្យសែនដូនតាឆ្នាំ ២០២០​របស់ជនរួមជាតិខ្មែរ ខេត្តត្រាវិញបានបង្កើត ០៣ ក្រុមប្រតិភូគឺ ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងប្រសិទ្ធពរបុណ្យសែនដូនតាដល់ព្រះសង្ឃ ២៦ វត្ត និងគ្រួសារអ្នកមានប្រជាប្រិយភាព កម្មាភិបាលចូលនិវត្តន៍ គ្រួសារ គោលនយោបាយខ្មែរនៅលើភូមិសាស្ត្រ ០៩ ស្រុក ទីក្រុង ទីផ្សាររួមខេត្តក្នុងខេត្ត។

ស្ថិតនៅនឹងបណ្តាទីកន្លែងដែលបានអញ្ជើញទៅ ក្រុមប្រតិភូត្រូវជូនដំណឹងអំពីការពង្រីកសេដ្ឋកិច្ច-វប្បធម៌-សង្គម សន្និសុខការពារជាតិរបស់ខេត្ត ផ្សព្វផ្សាយចលនាព្រះសង្ឃ និងពុទ្ធបរិស័ទ គ្រួសារអ្នកមានប្រជាប្រិយភាពបន្តការអនុវត្តន៍បណ្តាវិធានការបង្ការ ទប់ស្កាតអាសន្នរោគកូវីដ-១៩ ខិតខំពលកម្ម ពង្រីកសេដ្ឋលំនឹងគ្រួសារ។ ទន្ទឹមនឹងនោះ ស្តាប់យោបល់​សេចក្តីបំណងប្រាថ្នាដែលទាក់ទិនដល់សិទ្ធិ និងផលប្រយោជន៍ស្របចប្បាប់របស់ប្រជាជននិយាយរួម របស់ព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរនីយាយដោយឡែក។

នាឪកាសនេះដែរ កាលពីថ្ងៃទី ១២ កញ្ញា អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងពិធីជួមជុំសំណេះសំណាល និងប្រសិទ្ធពរបណ្តាសមមិត្តកម្មាភិបាលថ្នាក់ដឹកនាំជាជនជាតិខ្មែរដែលបានចូលនិវត្តន៍ និងកំពុងបំពេញភារកិច្ចលើភូមិសាស្ត្រខេត្តផងដែរ៕

*ជូនអំណោយដល់គ្រួសារខ្មែរក្រីក្រឃុំភឿងថាញ់ ស្រុកកាងឡុង

ដើម្បីអំណរបុណ្យសែនដូនតាប្រពៃណីជនជាតិខ្មែរ។ កាលពីថ្ងៃទី ០៩ កញ្ញា​ លោកស្រីង្វៀង ធីខា សមាជិកអចិន្រ្តៃយ៍នៃគណៈអំពីបណ្តាបញ្ហាសង្គមរបស់រដ្ឋសភា (នីតិកាលទី ១៣) ប្រធានសមាគមជំរុញការសិក្សាខេត្តត្រាវិញសហាករជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកាងឡុង និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំភឿង ថាញ់ ស្រុកកាងឡុងចាត់តាំងជូនអំណោយដល់គ្រួសារខ្មែរក្រីក្រ គ្រួសារជិតក្រ ៥៥ គ្រួលើភូមិសាស្ត្រឃុំភឿងថាញ់​ អំណោយមួយចំណែកៗ គិតជាតម្លៃ ២០០.០០០ ដុង។

លោកង្វៀងមិញនៀង ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកាងឡុងបានឲ្យដឹងថា៖ ឆ្លងតាមការត្រួតពិនិត្យ ឃុំភឿងថាញ់នៅមានគ្រួសារក្រីក្រ គ្រួសារជិតក្រ ៥៥ គ្រួ។ នាឪកាសអំណរបុណ្យសែនដូនតាឆ្នាំ ២០២០ នេះ ដោយបានការឧបត្ថម្ភរបស់លោកស្រីង្វៀងធីខា បានជា ១០០% គ្រួសារក្រីក្រ ជិតក្រលើភូមិសាស្ត្រឃុំទទួលបានអំណោយ បណ្តាគ្រួសារមានក្តីរីករាយយ៉ាងខ្លាំង។

ជាមួយនឹងទឹកចិត្តសម្បុរសធម៌ ចែករំឡេកទុក្ខលំបាក ថែទាំជនរួមជាតិខ្មែរក្រីក្រ កាលពីឆ្នាំ ២០១៩ លោកស្រីង្វៀងធីខាក៏បានជូនអំណោយ ១០០ចំណែកដល់គ្រួសារខ្មែរក្រីក្រ គ្រួសារជិតក្រ ហើយបច្ចុប្បន្ននេះលោកស្រីកំពុងទទួលចិញ្ចឹមជនក្រីក្រអនាថាលើភូមិសាស្ត្រឃុំភឿងថាញ់ ០៧ រូបដែលមានអាយុពី ៧៥ ឆ្នាំឡើងទៅ៕រតនា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.