12/03/2021 08:51
សមណសិស្សថាច់ចម្ប៉ា ប្រឡងសូត្រព្រះបាតិមោក្ខ។
ប្រសូត និងធំដឹងក្តីក្នុងគ្រួសារកសិករ មានប្រពៃណីគោរពព្រះពុទ្ធសាសនា ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់ទី ៩ ផ្នែកសកល ឆ្នាំ ២០១៣ យុវ័ន ថាច់ចម្ប៉ា បានសុំអនុញ្ញាតពីឋានៈឪពុកម្តាយចូលបួសនៅវត្តកោះស្វាយ។ ក្រោយបួសរួចសាមណេរ ថាច់ចម្ប៉ា គង់នៅក្នុងវត្ត ដើម្បីរៀនសូត្រឱ្យបានស្ទាត់ជំនាញផ្នែកវិជ្ជាខេមរភាសា បន្ទាប់មកបន្តការសិក្សាផ្នែកសកលរហូតដល់ថ្នាក់ទី ១២ និង ចូលរួមសិក្សាបណ្តាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋម ភូមិ-ទុតិយភូមិនៅតាមបណ្តាវត្ត៖ ក្នុងស្រុក ផ្នោរ កំបុត ( ស្រុកចូវថាញ់) កញ្ចោងភ្នំពេញ (ស្រុកទីវ កឹង), កោះ ខ្ទឹង និងកំពង់(ទីក្រុងត្រាវិញ)។ ក្នុងបណ្តាឆ្នាំសិក្សាពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ មានតែឆ្នាំសិក្សាពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៤ ដោយត្រូវរៀនថ្នាក់ចុងក្រោយនៃផ្នែកសកល ម៉្លោះហើយនាសម័យប្រឡងវត្តស្វាយសៀមថ្មី សមណសិស្សថាច់ចម្ប៉ាសម្រេចត្រឹមតែរង្វាន់លេខ ៥ បណ្តាថ្នាក់ក្រៅពីនោះសុទ្ធតែសម្រេចរង្វាន់លេខមួយ។
សមណសិស្ស ថាច់ចម្ប៉ា មានកថាឱ្យដឹងថា៖ បានកើតនិងធំដឹងក្តីក្រោមការអប់រំរបស់ឪពុកម្តាយ អាត្មាបានឈានទៅដល់ផ្លូវមួយត្រឹមត្រូវជាង។ រួមជាមួយការបង្ហាត់បង្រៀនជំរុញទឹកចិត្ត របស់គ្រូបង្រៀនបានជួយឱ្យអាត្មាសម្រេចបានគោលដៅខិតខំរបស់ខ្លួន។ នៅពេលខាងមុខអាត្មា នៅទាំងបម្រុងពេលដើម្បីបន្តរៀនមហាវិទ្យាល័យទៀត ទន្ទឹមនឹងនោះ ក៏បម្រុងពេលក្រៅពីការសិក្សារបស់ខ្លួន ដើម្បីជួយដល់កិច្ចការរបស់វត្តចែករំលែក បណ្តាចំណេះអ្វីៗដែលខ្លួនមានដល់ប្អូនៗ សមណសិស្សជំនាន់ក្រោយទៀត។
ក្នុងបណ្តាវិញ្ញាសាថ្នាក់ពុទ្ធិកមធ្យមសិក្សា មានវិញ្ញាសាភិក្ខុប្បាតិបោក្ខដែលមិនសូវមានអង្គសមណសិស្សរៀនចាំមាត់ ស្ទាត់ទាំងឃ្លាទាំងប្រយោគឡើយ។ ប៉ុន្តែឱកាសប្រឡងបញ្ចប់ឆ្នាំសិក្សាថ្នាក់ ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ ពុទ្ធសករាជ ២៥៦៤ សមណសសិ្សថាច់ចម្ប៉ាសូត្រចាំស្ទាត់ ទាំងឃ្លា ទាំងប្រយោគ ព្រះបាតិមោក្ខទាំង ២២៧ សិក្ខាបទ ក្រោមការតាមដានទាំងឃ្លា ទាំងវគ្គរបស់គណៈមេប្រយោគ ដោយពេលវេលាសូត្រចប់សព្វគ្រប់ចំនួន ៣៦ នាទី។
ព្រះតេជគុណ ថាច់ស៊ីសុវត្ថិ ព្រះអចិន្តេយ្យាចារ្យថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ នៅ វត្តពោធិសាលរាជ (កំពង់) មានថេរដីកាឱ្យដឹងថា៖ សមណសិស្សថាច់ចម្ប៉ា ជាអង្គដែលមាន ព្យាយាមទៀងទាត់ក្នុងការសិក្សារៀនសូត្រអនុវត្ត ល្អលក្ខន្តិកៈរបស់សាលា ក៏ដូចជាលក្ខន្តិកៈវត្តកន្លែងស្នាក់នៅ។ ក្នុងបណ្តាសម័យប្រឡងឆមាស សមណសិស្ស ថាច់ចម្ប៉ា បានរៀបចំណាត់ថ្នាក់ខ្ពស់។ ក្នុងសម័យចាត់តាំងសូត្រព្រះបាតិមោក្ខដោយមានសិក្ខាបទ ២២៧ នោះ សមណសិស្សថាច់ ចម្ប៉ាសូត្រយ៉ាងច្បាស់លាស់មិនភ្លេចភ្លាំងចំណុចណាមួយឡើយ រួចបញ្ចប់ការសូត្របានឆាប់បំផុត ជាងអង្គដទៃៗ បានបណ្តាអង្គក្នុង គណៈមេប្រយោគ ផ្តល់ពិន្ទុរៀបចំណាត់ថ្នាក់លេខមួយ។ ពិតជា ពិបាករកបានសមណសិស្សដែលមានស្មារតីហានក្លា និងមានបញ្ញាឈ្លាសវៃដូចសមសិស្ស ថាច់ចម្ប៉ា នេះណាស់។
ការសិក្សាផ្នែកពុទ្ធិកសិក្សាពេលប្រឡងបញ្ចប់ឆ្នាំ ក៏ដូចជាប្រឡងយកវិញ្ញាបនបត្រវិញ្ញាសាទាំង អស់ដោយមានចំនួនជាង ១០ វិញ្ញាសាតែងយកមកប្រឡង។ ដូច្នេះសមណសិស្ស-សិស្សគ្រប់ អង្គ-រូបទាមទារត្រូវផ្តុំស្មារតីខ្ពស់ទើបរៀនប្រឡង សម្រេចបានពិន្ទុល្អលើបណ្តាវិញ្ញាសា។ ហេតុនោះ មានសមណសិស្ស-សិស្សអង្គ និងរូបខ្លះ ពូកែវិញ្ញាសានេះ អន់ខ្សោយវិញ្ញាសានោះ ការពិនិត្យមេរៀន ការប្រឡងសម្រេចពិន្ទុមិនស្មើគ្នារៀបចំណាត់ថ្នាក់មិនខ្ពស់។ ចំពោះសមណសិស្ស ថាច់ចម្ប៉ា សុទ្ធតែមានការរៀនសូត្រល្អបណ្តាវិញ្ញាសាគ្រូបង្រៀនសួរកន្លែងណា ឆ្លើយភ្លាមកន្លែងនោះ។ អាស្រ័យហេតុនោះការសិក្សារបស់សមណសិស្ស ថាច់ចម្ប៉ា ទទួលបានរង្វាន់លេខមួយជាច្រើនឆ្នាំបន្តបន្ទាប់៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។