• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ស្ម័គ្រចិត្តសុំបំបាត់ឈ្មោះពីបញ្ជីគ្រួសារក្រីក្រ

25/08/2023 14:31

រឿងស្ម័គ្រចិត្តសុំបំបាត់ឈ្មោះចេញពីបញ្ជីគ្រួសារក្រីក្ររបស់បង ង៉ូថាញ់ត្វៀង និងបងស្រី ថាច់ធីធូត្រាង នៅភូមិផ្សារតាសឹក ឃុំឡុងហ៊ីប ស្រុកថ្កូវ មិនត្រឹមតែ បង្ហាញពីឆន្ទៈក្នុងការពឹងផ្អែកលើខ្លួនឯងក្នុងជីវភាពប៉ុណ្ណោះទេ នៅទាំងកត់សម្គាល់ ពីការឯកភាព ការខិតខំប្រឹងប្រែងរបស់មូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រស្ថិរ ភាពទៀតផង។

ប្ដីប្រពន្ធបងស្រី  ថាច់ធីធូត្រាង ដាំផ្កាស្បៃរឿង។

ទទួលស្វាគមន៍យើងខ្ញុំនៅក្នុងផ្ទះទើបសាងសង់រួចរាល់នៅចុងឆ្នាំ ២០២២ បង  ង៉ូថាញ់ត្វៀង ចែករំលែកថា៖ មុននោះ ភរិយាខ្ញុំនិងខ្ញុំបានទៅស៊ីឈ្នួលនៅខេត្តបិញយឿង ដោយសារមិនអាចស្វែងរកការងារបានលំនឹងនៅក្នុងស្រុក ដូច្នេះយើង ត្រូវទៅធ្វើការនៅឆ្ងាយពីផ្ទះ ហើយទុកកូនឲ្យជី ដូនជីតាមើលថែនៅផ្ទះប្រក់ដោយស្លឹកបណ្ដោះអាសន្ន។ នៅឆ្នាំ ២០២២ អនុវត្តសេចក្តីសម្រេច ចិត្តលេខ ០៤/២០២១/NQ-HĐND ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាប្រជាជន ខេត្ត កំណត់គោលនយោបាយឧបត្ថម្ភកែលម្អលំនៅឋានសម្រាប់គ្រួសារក្រីក្រ និងជិតក្រីក្រនៅខេត្តត្រាវិញ ដំណាក់កាល ២០២១ - ២០២៥ គ្រួសារខ្ញុំទទួលបានការឧបត្ថម្ភជាទឹកប្រាក់ ៤០ លានដុង និងបុលបន្ថែមពីធនាគារចំនួន ៣០ លានដុងទៀត ដើម្បីសាងសង់ផ្ទះឱ្យបានសមរម្យ។ ដើម្បីដោះស្រាយការងារធ្វើនៅនឹងកន្លែង ព្រមទាំងអនុវត្តគោលនយោបាយចំពោះជនជាតិភាគតិច គ្រួសារខ្ញុំទទួលបានការឧបត្ថម្ភថវិកាចំនួន ១០ លានដុង ពីប្រភពទុនផ្លាស់ប្ដូរមុខរបរដើម្បីទិញគោ ១ ក្បាល មកចិញ្ចឹម។ ទន្ទឹមនោះ ធនាគារគោលនយោបាយ សង្គមស្រុកថ្កូវ ក៏បានឱ្យបុលប្រាក់ចំនួន ៥០ លាន ដុងសម្រាប់ទិញគោចំនួន ៣ ក្បាលបន្ថែមទៀត និងសាងសង់ក្រោលគោផងដែរ។ ជារៀងរាល់ថ្ងៃ ក្រៅពីការងារស៊ីឈ្នួលតាមរដូវកាល ខ្ញុំឆ្លៀតពេល ទំនេរទៅរកស្មៅចិញ្ចឹមគោនិងដាំផ្កាស្បៃរឿងយកទៅលក់ដើម្បីរកប្រាក់ចំណូលបន្ថែម។
ថ្វីត្បិតរវល់នឹងការមើលថែកូនតូចៗទាំង ២ នាក់ក៏ដោយ បងស្រី ថាច់ធីធូត្រាង (ប្រពន្ធបង  ង៉ូថាញ់ត្វៀង) នៅតែឆ្លៀតពេលដាំដំណាំគ្រប់ប្រភេទដូចជា៖ ស្ពៃ ននោង គូឆាយ ស្ពៃខៀវ។ល។  ប្រមាណ ១ កុងនៅជុំវិញផ្ទះ។  បងស្រី  ថាច់ធីធូត្រាង មានប្រសាសន៍ថា៖ ដោយពិនិត្យឃើញថា ប្ដីប្រពន្ធខ្ញុំកំពុងព្យាយាមរួចផុតពីភាពក្រីក្រ លុះដល់ដើមឆ្នាំ ២០២៣ សមាគមសហព័ន្ធន៍នារីឃុំឡុងហ៊ីបបានបន្តឧបត្ថម្ភឱ្យគ្រួសារខ្ញុំចិញ្ចឹមពពែចំនួន ២ ក្បាលទៀត។ ពពែគឺជាប្រភេទសត្វស៊ីចំណីចម្រុះ ដូច្នេះខ្ញុំឆ្លៀតយកអនុផលពីការដាំដំណាំ ដើម្បីធ្វើជាអាហារសម្រាប់វា។ មូលដ្ឋានបានបង្ក រាល់លក្ខណៈដើម្បី គ្រួសារខ្ញុំបានរួចផុតពីភាពក្រីក្រ និងដោយពិនិត្យឃើញថាជីវភាពកាន់តែបានធូរធា ដូច្នេះនៅខែកក្កដាឆ្នាំ ២០២៣ ប្ដីប្រពន្ធបានសម្រេចចិត្តសុំដកឈ្មោះចេញពីបញ្ជីគ្រួសារក្រីក្ររបស់ឃុំ។
អាចនិយាយបានថា ជោគជ័យពីទម្រង់ដាំដំណាំរួមផ្សំនឹងការចិញ្ចឹមគោនិងពពែ ទោះបីជាប្រសិទ្ធភាពសេដ្ឋកិច្ចដំបូងសម្រេចមិនបានខ្ពស់ក៏ដោយ ប៉ុន្តែក៏ជាការបង្ហាញពីឆន្ទៈរបស់គ្រួសារបង  ង៉ូថាញ់ត្វៀង ក្នុងការជម្នះភាពលំបាក។ លោក  គឹមបៃលី ប្រធានគណៈកម្មធិការប្រជាជនឃុំឡុងហ៊ីប បានឱ្យដឹងថា៖ បន្ទាប់ពីខំប្រឹងប្រែងធ្វើការយ៉ាងលំបាកអស់រយៈពេលជាងមួយឆ្នាំ មិនព្រម ក្រាញនៅជាមួយភាពក្រីក្រ និងដោយភាពឧស្សាហ៍ ព្យាយាមជាមួយនឹងភាពសង្វាតក្នុងការរកស៊ីនោះ បង ង៉ូថាញ់ត្វៀង និងភរិយារបស់បងបានរួចផុតពីភាពក្រីក្រដោយទម្រង់ផលិតពហុសណ្ឋានគួបផ្សំជាមួយចម្ការជុំវិញផ្ទះ។ ឆន្ទៈរបស់ប្ដីប្រពន្ធក្នុងការជម្នះភាពលំបាកគឺជាគំរូភ្លឺស្វាងមួយដោយបានមូលដ្ឋានជំរុញទឹកចិត្តដើម្បីគ្រួសារក្រីក្រផ្សេង ទៀតយកតម្រាប់តាមឈានឡើងលំនឹងជីវភាពដោយខ្លួនឯង៕    អត្ថបទ-រូបថត៖ សុខា

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.