• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

វត្តវិភាគរាជដួងកែវ​ (ផ្នោរដូង)៖ការពារហ្វូងបក្សី-ទាក់ទាញភ្ញៀវមកទស្សនា

12/08/2022 13:41

តាំងពីយូរណាស់មកហើយ វត្តវិភាគរាជដួងកែវ(ផ្នោរដូង) ឃុំដាយអាង ស្រុក ថ្កូវ តែងល្បីរន្ទឺថាជាវត្តដែលមានសត្វកុកជាច្រើនមកជ្រកកោន ម៉្លោះហើយវត្ត នៅទាំងបានមនុស្សជាច្រើនហៅថា “វត្តកុក”។ ពីព្រោះនៅទីនេះមានប្រភេទសត្វ ស្លាបជាច្រើនដូចជា៖ កុក ខ្វែក ក្អែក ក្ង ស្មោញ។ល។

     តាមការប៉ាន់ស្មានក្នុងមណ្ឌលវត្តផ្នោរដូង មានកុក និងបណ្ដាប្រភេទសត្វដទៃៗទៀតដល់ទៅរាប់សិបពាន់ក្បាល។ បានជាវត្តក្លាយជាទីកន្លែង ជ្រកកោនរបស់បណ្ដាប្រភេទសត្វស្លាប ព្រោះបាន ព្រះសង្ឃ ការពារហាមប្រាមម៉ឺងម៉ាត់ការប្រមាញ់  រួមជាមួយនោះគឺការលៃលកកន្លែងសម្រាប់ទំនៅរបស់បណ្ដាប្រភេទសត្វញុាំងឱ្យហ្វូងសត្វផ្ដុំមក ជ្រកកោនកាន់តែច្រើនឡើង។     ព្រះតេជគុណ ត្រឿងវុាំងបៀង ព្រះចៅអធិការវត្តផ្នោរដូង មានថេរដីកាឱ្យដឹងថា៖ កាលពីមុនវត្តមិនទាន់កសាងបានរបងរឹងមាំ ជនមួយចំនួនតែងលបចូលមកបាញ់ សត្វនៅក្នុងវត្ត។ ដោយមានបំណងការពារហ្វូង សត្វបក្សី វត្តក៏បើកបន្ថែមផ្ទៃដីមួយចំនួនទៀត រួចធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងដាំបណ្ដាប្រភេទឈើមួយចំនួនដូចជា៖ គគីរ ឈើទាលជាដើម ធ្វើជាទ្រនំជ្រកកោនរបស់សត្វ ។ ជាមួយសំណើររបស់វត្តក្នុងការរក្សាហ្វូងបក្សី រដ្ឋអំណាច និងផ្នែកពាក់ព័ន្ធ បានឯកភាពដាក់ចេញគោលដៅការពារ ហាមប្រាមអំពើប្រមាញ់បណ្ដាប្រភេទសត្វចម្ងាយជុំវិញ ៥០០ ម៉ែត្រគិតពីរបងវត្តចេញទៅក្រៅ។ រួមជាមួយនោះកន្លែងមួយចំនួនដែលមានសត្វទំជ្រកកោនច្រើនក៏កាត់បន្ថយកុំឱ្យមនុស្សចេញចូលប៉ះពាល់ដល់ហ្វូងសត្វទៀតផង។ ព្រះតេជគុណត្រឿង វុាំងបៀង មានថេរដីកាឱ្យដឹងបន្ថែមទៀតថា៖ ឆ្នាំ ២០០៩ វត្តបើកទូលាយផ្ទៃដីទៅទិសខាងលិច ភ្ជាប់ជាមួយផ្លូវជាតិលេខ ៥៤ ប្រមាណ ០,៩ ហិកតា ខាងកើតបើកទូលាយប្រមាណ ១ ហិកតា។ ដើម្បីដាំបន្ថែមដើមឈើទាល គគីរ និងប្រភេទឈើមួយចំនួនផ្សេងៗទៀត។ កាលពីមុនវត្តច្រើនទិញពូជឈើ ពីកន្លែងផ្សេងមកដាំ បច្ចុប្បន្នវត្តបណ្ដុះបំបៅឯងបានពូជឈើ បើសិនឈើត្រូវងាប់ដោយសត្វ កាច់បំផ្លាញនោះ វត្តចាប់ផ្ដើមដាំថ្មីជំនួសភ្លាម។  ដើម្បីកាត់បន្ថយការប៉ះពាល់ដល់ហ្វូងបក្សី វត្តក៏បន្ថយការដុតសំរាមបង្កជាភ្លើងផ្សែង ពីព្រោះប្រភេទសត្វមួយចំនួន បើសិនឃើញទីណាដែលមានផ្សែងក៏ងាយរេទៅនៅកន្លែងផ្សេងវិញ។
ព្រះតេជគុណ ត្រឿងវុាំងបៀង ចង្អុលព្រះហស្ដទៅកាន់កន្លែងហ្វូងសត្វជ្រកកោន។
     សំណេះសំណាលជាមួយយើងខ្ញុំ ក្នុងឱកាសមកទស្សនាកម្សាន្តនៅក្នុងវត្តផ្នោរដូង បងស្រីត្រឹងធីថឹម នៅខណ្ឌលេខ ៥ ទីក្រុងហូជីមិញ ចែករំលែកថា៖ ខ្ញុំមានសាច់ញាតិនៅឃុំដាយអាង ក្នុងមួយឆ្នាំខ្ញុំ ចុះមកសួរសុខទុក្ខសាច់ញាតិយ៉ាងហោច ណាស់ក៏បាន ២ លើកដែរ។ ពេលមកដល់ម្ដងៗ  ខ្ញុំតែងចំណាយពេលចូលមកកម្សាន្តនៅក្នុងវត្ត  មើលមែកឈើពាសដោយសម្បុរសនៃសត្វកុក  សត្វខ្វែក រួមជាមួយប្រភេទសត្វដទៃៗទៀត គួបផ្សំជាមួយសម្រស់ស្ថាបត្យកម្មប្រកបដោយអត្តសញ្ញាណវប្បធម៌ខ្មែរធ្វើឱ្យខ្ញុំមានការជក់ចិត្តយ៉ាង ខ្លាំងទៅលើតំបន់ដីត្រាវិញ។
     លោកថាច់វុាំងមិញ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំដាយអាង បានឱ្យដឹងថា៖ ក្នុងការងារសហការផ្សព្វផ្សាយ រណសិរ្សតែងភ្ជាប់ខ្លឹមសារផ្សព្វផ្សាយអំពីកិច្ចការពារ ហ្វូងបក្សីនៅក្នុងវត្ត ដើម្បីទុកឱ្យបណ្តាគ្រួសារដែល រស់នៅជុំវិញវត្តមានស្មារតីភ្ញាក់រលឹកក្នុងការថ្កោលទោសបណ្ដាអំពើបំពានធ្វើឱ្យប៉ះពាល់ដល់ការជ្រកកោនរបស់ហ្វូងសត្វបក្សី។ ពេលបានឃើញ មានជនប្រមាញ់ ប្រជាជនជូនដំណឹងជាបន្ទាន់ ដល់រដ្ឋអំណាចមូលដ្ឋាន និងព្រះសង្ឃវិនិច្ឆ័យទាន់ពេល។ ដោយអាស្រ័យរក្សាបានហ្វូងបក្សីបានល្អ ជារៀងរាល់ឆ្នាំវត្តផ្នោរដូងទាក់ទាញភ្ញៀវទេស ចររាប់ពាន់លើកនាក់មកទស្សនា រួមចំណែកជា មួយរដ្ឋអំណាចមូលដ្ឋាន និងផ្នែកទេសចរណ៍ខេត្ត​ ត្រាវិញនិយាយរួមកាន់តែរីកចម្រើន៕  អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.