02/02/2021 09:18
ដោយឃើញជីវភាពគ្រួសាររបស់ជនរួមជាតិ ខ្មែរជាច្រើននៅជួបការលំបាកច្រើន ដោយសារតែខ្វះទុនសម្រាប់ផលិត គ្រួសារមួយចំនួនខ្វះដីដាំដុះ និងរងផលប៉ះពាល់អំពីគ្រោះធម្មជាតិដូចជារាំងស្ងួត ជ្រាបជាតិប្រៃ។ល។ លោកស៊ើងសែនបានម្ចាស់ការបង្កើតផែនការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតជូនដល់គ្រួសារប្រជាជន និងស្នើដល់បណ្តាផ្នែកពាក់ព័ន្ធបង្កលក្ខណៈឲ្យគ្រួសារនីមួយៗ បានប្រសព្វជាមួយបណ្តាប្រភពទុនឲ្យបុលអាទិភាព ចលនាបណ្តាអង្គការមហាជនចូលរួមឧបត្ថម្ភដល់គ្រួសារក្រីក្រដើម្បីគ្រួសារទាំងនោះរួចផុតពីភាពក្រីក្រស្ថិរភាព។
លោកមាស៊ើងសែន។
ដើមឆ្នាំ ២០២០ ភូមិមេរងថ្មីមានគ្រួសារក្រីក្រចំនួន ៣៦ ដល់បំណាច់ឆ្នាំ ២០២០ ក្នុងភូមិមានគ្រួសារចំនួន២០គ្រួគ្រប់លក្ខណៈរួចផុតពីភាពក្រីក្រ (សម្រេច ១០០% កម្រិតផែនការថ្នាក់លើប្រគល់ឱ្យ)។ សម្រេចបានលទ្ធផលខាងលើដោយសារលោកស៊ើងសែនចលនាបណ្តាគ្រួសារប្រើប្រាស់ប្រាក់ទុនត្រឹមត្រូវ ពង្រឹកបានប្រសិទ្ធភាពដើម្បីលើកកម្ពស់ជីវភាព។ ចំពោះគ្រួសារក្រីក្រចំនួន ១៦ គ្រួទៀតនៅក្នុងភូមិ លោកកំពុងស្នើឲ្យបន្តការឧបត្ថម្ភពីបណ្តាគោលនយោបាយដើម្បីមានលក្ខណៈ ឈានឡើងរួចផុតពីភាពក្រីក្រក្នុងឆ្នាំ ២០២១ នេះ។
ជាបក្ខជនមួយរូប ខ្លួនរបស់លោកផ្ទាល់តែងធ្វើជាគំរូសម្រាប់អ្នកដទៃ។ ផ្ដើមពីនោះ ការងារចលនាមហាជនតែងសម្រេចលទ្ធផលជាក់ស្តែង។ បច្ចុប្បន្ន ដោយសារការចលនារបស់លោក ក្នុងភូមិមានគ្រួសារជាង ៨៥% អនុវត្តសម្រេចបណ្តាលក្ខឋានគ្រួសារវប្បធម៌ ជនបទថ្មី។
លោកស៊ើងសែនចែករំលែក៖ អនុវត្តភារកិច្ចរបស់លេខាសាខាបក្សខ្ញុំតែងស្តាប់យោបល់លាតត្រដាងរបស់ប្រជាជន អ្វីៗជាផលប្រយោជន៍របស់ប្រជាជន គឺចលនាបណ្តាបក្ខជននិងប្រជាជនរួមគ្នាធ្វើ។ ម៉្លោះហើយការចលនា និងកិច្ចការជាច្រើនទៀតបានភូមិចលនាអនុវត្តសម្រេចតាមកិច្ចចង្អុលការរបស់ថ្នាក់លើប្រគល់ឲ្យ។
លោកដឿងក្វាងថាប់ លេខាគណៈកម្មាធិការបក្សឃុំថាញ់ហ្វាស៊ើងវាយតម្លៃ៖ ជ្រួតជ្រាបអំពីការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ អនុវត្តតួនាទីបក្ខជន លោកស៊ើងសែន តែងបញ្ចេញអស់ពីសមត្ថភាពរបស់ខ្លួនក្នុងការបម្រើប្រជាជន ស័ក្ដិសមជាបក្ខជនគំរូសម្រាប់បក្ខជនដទៃរៀនសូត្រតាម។ ចំពោះការពង្រីកសេដ្ឋកិច្ចគ្រួសារ លោកមាបានបង្កើតទម្រង់ផលិតចិញ្ចឹមសត្វដើម្បីមានប្រាក់ចំណូលស្ថិរភាព៕
អត្ថបទ-រូបថត៖ ថាញ់តាយ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។