06/11/2020 08:16
លោកសឺនវង្ស ។
ដោយមានស្មារតីសកម្ម ក្នុងការងារបំផុស ចលនាជនរួមជាតិខ្មែរឲ្យប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់ បក្សនិងរដ្ឋ ទន្ទឹមនឹងនោះ សកម្មជ្រោមជ្រែង អនុវត្តល្អបណ្តាចលនានៅមូលដ្ឋាន លោកសឺន វង្ស នៅភូមិតាលោង ឃុំឡុងវិញ ស្រុកយ្វៀងហាយបានមនុស្សជាច្រើនគោរពស្រឡាញ់ ជ្រើស រើសធ្វើជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិ ខ្មែររយៈពេលជាច្រើនឆ្នាំកន្លង។
បច្ចុប្បន្នលោកនៅទាំងជាសមាជិក គណៈ អារាមាភិបាលវត្តទក្ខិណាសាគរ (តាលោង) ភូមិ តាលោង ឃុំឡុងវិញ។ ជាមួយតួនាទីនេះ លោកបានរួមជាមួយព្រះចៅអធិការ ព្រមទាំងបណ្តាសមាជិកគណៈអារាមាភិបាលចលនាអ្នក ភូមិរួមវិភាគទានកសាងបានសំណង់ជាច្រើន ក្នុងផ្ទៃវត្តដែលប្រកបដោយលក្ខណៈវប្បធម៌ ជនរួមជាតិខ្មែរ។ ជាពិសេស ក្រោយពេលវត្តបាន ទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ជាតិ លោកកាន់តែចលនាពុទ្ធបរិស័ទឲ្យលើក កម្ពស់ ស្មារតីក្នុងការរក្សាអ្វីៗដែលវត្តកំពុងរក្សា ទុក អភិរក្សតម្លៃប្រវត្តិសាស្រ្ត និងបណ្តាស្នាដៃ ដែល អ្នកពីបុរាណបានបន្សល់ទុក។
លោកសឺនវង្សសំណេះសំណាល៖ ដើម្បីក្លាយ ជាពលរដ្ឋល្អ ក្រៅពីប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ខ្លួនយើងគប្បីមានបណ្តាទង្វើ ជាគំរូសម្រាប់ មនុស្សជាច្រើន រួម កម្លាំងកាយ ប្រាជ្ញារបស់ខ្លួន សម្រាប់កសាងមាតុភូមិ។ អាស្រ័យហេតុនោះ ខ្ញុំតែងជ្រោមជ្រែងអនុវត្តល្អបណ្តាចលនា សំដៅរួមចំណែកកសាងតំបន់អាសយជនឲ្យមានរបៀបរៀបរយល្អប្រសើរ។
ដោយការខិតខំ និងប្រជាប្រិយភាពរបស់ខ្លួន រយៈពេលកន្លង លោកបំផុសចលនាគ្រួសារជាច្រើនបរិច្ចាគដីកសាងបណ្តាសំណង់ ផ្លូវគមនា គមន៍ដោយមានប្រវែងជាង ២ គីឡូម៉ែត្រ ចូល រួមធ្វើអនាម័យ កាប់ឆ្ការព្រៃស៊ុមទ្រុមធ្វើស្អាត ដងផ្លូវជនបទ មានប្រវែងជិត ៣ គីឡូម៉ែត្រ។ ក្នុងឆ្នាំ ២០១៩ លោកសហការជាមួយរដ្ឋអំ ណាចមូលដ្ឋាន បំផុសចលនាគ្រួសារប្រជាជន ជាង ១៥០ គ្រួអនុវត្តសម្រេចបណ្តាលក្ខឋានអំ ពីគ្រួសារវប្បធម៌ -ជនបទថ្មី។ ភូមិបានទទួលស្គាល់ ជាភូមិសុវត្ថិភាព អំពីសន្តិសុខសណ្តាប់ធ្នាប់ជាច្រើនឆ្នាំបន្តបន្ទាប់។
បានចាត់ទុកជាសសរទ្រូងយ៉ាងរឹងមាំក្នុង ការពង្រីកសេដ្ឋកិច្ចគ្រួសារ។ បច្ចុប្បន្ន គ្រួសារលោកមានកម្មសិទ្ធិស្រះចិញ្ចឹមបង្កង ក្តាម ជិត ០២ហិកតា។ ជារៀងរាល់ឆ្នាំទទួលបានប្រាក់ចំ ណូលរាប់រយលានដុង។
លោកតាំងវ៉ូផុងប្រធានគណៈកម្មាធិការរណ សិរ្សមាតុភូមិវៀតណាមឃុំឡុងវិញបានឲ្យដឹង៖ លោកសឺនវង្ស ធ្លាប់បានឃើញផ្ទាល់អំពីការ បរិច្ចាគរបស់ប្រជាជនមូលដ្ឋាន ក្នុងការចូលរួមជាមួយកម្មាភិបាលបដិវត្តន៍តស៊ូប្រឆាំងបរទេស ឈ្លានពាន។ ដំណាក់កាលតស៊ូរបស់ប្រជាជន និងសៀវភៅប្រវត្តិសាស្រ្តរបស់ឃុំឡុងវិញវីរ ភាពតែងមានការរួមបំពេញខ្លឹមសារជាច្រើន របស់លោកសឺនវង្ស ធ្វើឲ្យជាក់ច្បាស់ពីប្រវត្តិ តស៊ូរបស់បក្ខភាគ ប្រជាជនឃុំឡុងវិញនិយាយ រួម របស់ព្រះសង្ឃ ជនរួមជាតិខ្មែរវត្តតាលោងនិយាយដោយឡែក។ ផ្តើមពីនោះ បានជួយឲ្យ មនុស្សជាច្រើន យល់កាន់តែជ្រាលជ្រៅជាងទៀតអំពីលក្ខណៈមនុស្សសាស្រ្ត និងពង្រីក ធ្លុងមហាសាមគ្គីរួមគ្នាកសាងមាតុភូមិ៕
អត្ថបទ-រូបថត៖ សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។