• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

លោកមាថាច់វៀង រៀនសូត្រ និងធ្វើតាមអ៊ំ ក្នុងការ " អភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ជនជាតិ"

15/08/2023 09:18

កាលធរមាននៅ លោកប្រធានហូជីមិញ តែងអប់រំថា “ជនជាតិនីមួយៗត្រូវថែ​រក្សា លក្ខណៈពិសេសនៃសិល្បៈវប្បធម៌ជាតិរបស់ខ្លួន” ត្រូវ “យកចិត្តទុកដាក់ពង្រីក​លក្ខណៈពិសេសរបស់ជាតិ”។ ធ្វើតាមបណ្តាំអ៊ំ លោកមាថាច់វៀង ជាអ្នកមានប្រ​ ជាប្រិយភាពនៅភូមិប្លុយដើមស្វាយ ឃុំដាឡុក ស្រុកចូវថាញ់ ធ្វើជាគំរូ និងសកម្ម ក្នុងការផ្សព្វផ្សាយចលនាមាមីងខ្មែរចូលរួមអភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណ វប្បធម៌ជនជាតិខ្លួនជានិច្ច។

លោកថាច់វៀង។

ឃុំដាឡុក មានគ្រួសារប្រជាជនជាង ៧00 គ្រួ ក្នុងនោះជនរួមជាតិខ្មែរជាង ៨0% ។ ក្នុងនាមជាអ្នកមានប្រជាប្រិយភាព ប្រធានគណៈអារាមាភិបាលវត្តចម្បីសោភ័ណ (ត្រោកកើត) ឃុំដាឡុក ស្រុកចូវថាញ់ លោកមាថាច់វៀង សហការជាមួយរដ្ឋអំណាចមូលដ្ឋាន និងអ្នកមានប្រជាប្រិយភាព ក្នុងឃុំដើម្បីផ្សព្វផ្សាយ ចលនាមាមីងខ្មែរចាត់តាំងបណ្តាសកម្មភាពវប្បធម៌ សិល្បៈ ក្នុងវត្តក៏ដូច ជានៅតាមភូមិ ដើម្បីទុកឱ្យប្រជាជនបានលេង កម្សាន្តសប្បាយ នៅពេលមានបុណ្យទានម្តងម្កាល។ ទន្ទឹមនឹងនោះ លោកមាក៏បានផ្សព្វផ្សាយដល់ប្រជាជនក្នុងឃុំឲ្យយកចិត្តទុកដាក់អប់រំកូនចៅបង្កើន ការយល់ដឹងអំពីទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់ជាតិ ដើម្បីបន្តការអភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ជនជាតិ។ លោកមាថាច់វៀង  សហការជាមួយអ្នកមានប្រជាប្រិយភាពក្នុងឃុំ ចលនាប្រជាជនបង្កើតក្រុមសិល្បៈនៅតាមភូមិ  និងចលនាក្រុមសិល្បៈទាំងនោះ ចូលរួមសំដែងកំដរទស្សនិកជននៅក្នុងពិធីបុណ្យក្នុងវត្ត និងពិធីបុណ្យតាមភូមិ។ គិតមកទល់ពេលនេះ ឃុំដាឡុក មានសិល្បៈភ្លេងពិណពាទ្យ ០៦ ក្រុមឆៃយុាំ ០៣ ក្រុម របាំ ០២ ក្រុម។ ជាពិសេស លោកមារួមជាមួយនឹងអ្នកមានប្រជាប្រិយភាពក្នុងឃុំ ស្នើដល់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចមូលដ្ឋានស្ងើចសរសើរដល់សមូហភាព និងបុគ្គលឆ្នើមក្នុងវិស័យ សិល្បៈជនជាតិ។ បច្ចុប្បន្នឃុំមានសិល្បករខ្មែរ ម្នាក់បានលោកប្រធានរដ្ឋប្រទានជូនកិត្តិនាមសិល្ប ករឆ្នើមដែលមានស្នាដៃ ឆ្នើមក្នុងការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិ។ 
លោកមាថាច់វៀង មានប្រសាសន៍ថា៖ កាលធរមាននៅអ៊ំហូ តែងរំលឹកយើងថា៖ “ការអភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ជនជាតិ ជាកត្តាចាំបាច់ណាស់ ជាការងារត្រូវតែធ្វើសំខាន់ជាង ទៀតគឺត្រូវចេះពីរបៀបអភិរក្ស និងអភិវឌ្ឍន៍អត្ត សញ្ញាណទាំងនោះឲ្យបានល្អក្នុងជីវភាព” ។ ធ្វើតាមបណ្តាំអ៊ំ យើងទាំងអស់គ្នាត្រូវបង្កើនស្មារតីយល់ដឹងក្នុងការអភិរក្ស និងអភិវឌ្ឍន៍តម្លៃវប្បធម៌ ដ៏វិសេសវិសាលរបស់ជាតិយើង។ ព្រោះវប្បធម៌ គឺជាព្រលឹងរបស់ជនជាតិបានបុព្វបុរសយើងកកើតឡើងរាប់ពាន់ឆ្នាំមកហើយ។ អាស្រ័យហេតុនោះ យើងត្រូវអភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ជនជាតិយើងឲ្យគង់វង្សស្ថិតស្ថេរចីរកាល។
ព្រះឧបជ្ឈាយ៍គឹមថន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់ មានថេរដីកាថា៖ លោកមាថាច់វៀង ជាបុគ្គលម្នាក់មានស្មារតី ក្នុងការអភិរក្ស និងអភិវឌ្ឍន៍តម្លៃវប្បធម៌ជនជាតិជានិច្ច។ លោកមានៅទាំងផ្សព្វផ្សាយ ចលនា មាមីងខ្មែរគប្បីបង្កលក្ខណៈឲ្យកូនចៅទៅរៀនអក្សរសាស្រ្តខ្មែរនៅរដូវវិស្សមកាល ដើម្បីឲ្យក្មួយៗ ចេះអាន ចេះសរសេរ និងយល់ជ្រៅជ្រះអំពីតម្លៃភាសា អក្សរសាស្រ្តរបស់ខ្លួន។ ចលនាប្រជាពុទ្ធ បរិស័ទក្នុង និងក្រៅស្រុកចូលរួមជាថវិកា សម្ភារ ដើម្បីកសាង ជួសជុល ព្រះវិហារ សមណកុដិ សាលា រៀនក្នុងវត្តចម្បីសោភ័ណត្រោកកើតទៀតផង៕  អត្ថបទ-រូបថត៖ សុជា

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.