23/10/2020 09:13
លោកស៊ើងផុងប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ីបបានឲ្យដឹង៖ ក្នុងរយៈកាលកន្លង ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញបានផ្សព្វផ្សាយទូលំទូលាយ និងបានប្រជាជនគ្រប់ជាន់ស្រទាប់ចូលរួម។ ក្នុងនោះមានលោកមាគាងថាញ់បិញបានស្ម័គ្រចិត្តបរិច្ឆាគដី ប្រាក់កាស់ ទ្រព្យសម្បត្តិ និងកម្លាំង ដើម្បីធ្វើផ្លូវ កសាងសាលារៀន និងអនុវត្តសុខុមាលភាពសង្គម។ ការចូលរួមគបវាល់របស់លោកមាបានបង្ហាញ់ឲ្យឃើញស្មារតីភ្ញាក់រលឹក រាលដាលក្នុងចលនាកសាងជនបទថ្មី ជាពិសេសក្នុងតំបន់ជនរួមជាតិខ្មែរ។ លោកមាគាងថាញ់បិញកំពុងបានស្នើរឲ្យគណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណសរសើរអំពីស្នាដៃឆ្នើមក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។
សំណេះសំណាលជាមួយលោកមាគាងថាញ់បិញ អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ នៅឃុំតឹងហ៊ីបបានលោកមាចែករំលែកថា៖ ទោះបីដឹងថាដីធ្លីមានតម្លៃ ប៉ុន្តែបំណងចង់ឲ្យមូលដ្ឋានរីកចម្រើន ប្រជាជនម្នាក់ៗគប្បីធ្វើជាគំរូ។ ខ្ញុំស្ម័គ្រចិត្តបរិច្ឆាគដីជាង ២ កុងសម្រាប់កសាងសាលារៀន ផ្លូវគមនាគមន៍បម្រើតម្រូវការរបស់ប្រជាជនក្នុងឃុំ។
សាលារៀនបានកសាងលើដីបរិច្ចាគរបស់លោកមាគាងថាញ់បិញ។ រូបថត៖ ហ៊ឺវហ្វេ
ដំណាក់កាល ២០១០ - ២០១១ លក្ខណៈទៅរៀនរបស់សិស្សនៅភូមិរោងវាលជួបការលំបាកលោកមាគាងថាញ់បិញជាអ្នកដំបូងបង្អស់ស្ម័គ្រចិត្តបរិច្ឆាគដី ៥០០ ម៉ែត្រក្រឡាសម្រាប់កសាងសាលារៀន ០៥ បន្ទប់នៅភូមិរោងវាល ក្រោយមកគ្រួសារបរិច្ឆាគបន្ថែម ៣០០ ម៉ែត្រក្រឡាទៀតដើម្បីបង្កលក្ខណៈឲ្យសាលាបើកទូលាយកន្លែងសិក្សា។
មិនត្រឹមតែបរិច្ឆាគដីកសាងសាលារៀន ឆ្នាំ ២០១៩ លោកមាគាងថាញ់បិញ ឃើញគ្រួសារលោកមាថាច់ថាញ់ផុង នៅភូមិរោងវាលកំពុងជួបលំបាកអំពីលំនៅឋាន គ្មានដីសាងសង់ផ្ទះ លោកមាបានជូនដី ៤០០ ម៉ែត្រក្រឡាឲ្យលោកមាផុងសម្រាប់សង់ផ្ទះ។ មិនត្រឹមតែបរិច្ឆាគដី កសាងសាលារៀន ជូនដីដល់អ្នកក្រីក្រ បក្ខជនគាងថាញ់បិញ នៅទាំងជាគំរូល្អក្នុងការងារបំផុសចលនា ផ្សព្វផ្សាយដល់បណ្តាគ្រួសារប្រជាជនដទៃឲ្យបរិច្ឆាគដីដើម្បីបើកទូលាយដងផ្លូវ។ ទង្វើឈានមុខបរិច្ឆាគដីកសាងសាលារៀនរបស់គ្រួសារលោកមាញ៉ាំងឲ្យបណ្តាគ្រួសារប្រជាជននៅក្នុងភូមិអនុវត្តតាម។
ក្នុងការកសាងផ្លូវគមនាគមន៍ មុននោះបណ្តាដងផ្លូវនៅភូមិរោងវាលភាគច្រើនគឺដើរតាមភ្លឺស្រែការធ្វើដំណើរជួបការលំបាកច្រើន។ ឆ្នាំ ២០១៥ ពេលមូលដ្ឋានមានគោលការណ៍ធ្វើផ្លូវលោកមាគាងថាញ់បិញកំណត់ច្បាស់ថាខ្លួនជាបក្ខជន ហើយជាអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរទៀតនោះត្រូវតែធ្វើជាគំរូឈានមុខ បំផុសចលនាសមាជិកក្នុងគ្រួសារ ក៏ដូចជាប្រជាជននៅក្នុងភូមិអនុវត្តល្អ។
អស់រយៈកាល ៥ ឆ្នាំ (២០១៥-២០២០) លោកមាបានចូលរួមបំផុសចលនាប្រជាជនកសាង និងប្រគល់ជូនទីធ្លាដើម្បីដំណើរការកសាងផ្លូវជនបទ ៣ ខ្សែសរុបប្រវែង ៣,៥ គីឡូម៉ែត្រ(ផ្លូវកៅស៊ូ ១ ខ្សែប្រវែង ១,៥ គីឡូម៉ែត្រ ផ្លូវកៅស៊ូប្រវែង ១ គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង ១ គីឡូម៉ែត្រ។
ក្រៅពីនោះ ជាមួយតួនាទីជាប្រធានសមាគមជំរុញការសិក្សាឃុំតឹងហ៊ីបនឹងជាប្រធានគណៈកម្មការវត្តរោងវាលជារៀងរាល់ឆ្នាំលោកមានៅទាំងបំផុសចលនាគ្រួសារក៏ដូចជាសប្បុរសជននៅក្នុងនិងក្រៅមូលដ្ឋានឧបត្ថម្ភដល់សិស្សក្រីក្រ។ ដំណាក់កាលឆ្នាំ ២០១៦-២០២០ លោកមាចលនាអំណោយបាន ៦.៦៣៧ ចំណែកជូនគ្រួសារក្រីក្រ គ្រួសារជិតក្រក្នុងឃុំគិតជាតម្លៃជាង ៧០៤ លានដុង ជូនអាហារូបករណ៍ចំនួន ៣៣៨ ចំណែកដល់សិស្សក្រីក្រសង្វាតរៀនសូត្រ គិតជាទឹកប្រាក់ ១៧២ លានដុង ជូនទោចក្រយាន ៤១ គ្រឿងតម្លៃជិត ៧០ លានដុង និងទទួលឧបត្ថម្ភសិស្ស ៦៩ នាក់ (សរុបទឹក ប្រាក់ជាង ៧៦ លានដុង)។ល។ ឆ្លងតាមនោះ រួមចំណែកជាមួយមូលដ្ឋានអនុវត្តល្អសុខុមាលភាពសង្គម កសាងជនបទថ្មី។ ការសាយភាយបណ្តាទម្រង់ ការងារមានប្រយោជន៍បានរួមចំណែកនាំយកការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ នៅលើភូមិសាស្រ្ដឃុំតឹងហ៊ីបនិយាយដោយឡែក និងស្រុកថ្កូវនិយាយរួមឲ្យកាន់តែស៊ីជម្រៅ ឆ្លងតាមនោះបានរួមចំណែកជំរុញសេដ្ឋកិច្ច សង្គមឲ្យកាន់តែរីកចម្រើន ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ បង្កើនគុណភាពការងារកសាងបក្សនៅលើភូមិសាស្រ្ដក៏ដូចជាពង្រីកស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងតំបន់ជនរួមជាតិខ្មែរ រួមដៃគ្នាអនុវត្តជោគជ័យកម្រិតផែនការសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគឃុំអាណត្តិកាល ២០២០-២០២៥៕
ប្រែសម្រួល៖ សុខា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។