• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

លេខាសាខាសម្ព័ន្ធយុវជនសកម្មក្នុងការងារ

29/09/2022 14:23

ជាមួយចរិតព្យាយាម អស់ពីចិត្តក្នុងការងារ បងស្រីផាងធីកីវយៀមបានជ្រើសតែងតាំងជាលេខាសាខាសម្ព័ន្ធយុវជនភូមិផ្នោរដូង ឃុំឌិញអាង។ ជាមួយនាទីនោះ បងស្រីតែងស្វាហាប់ បញ្ជាក់ច្បាស់នូវលទ្ធភាពរបស់កម្មាភិបាលសម្ព័ន្ធយុវជនមួយរូប ខ្នះខ្នែង ឈានមុខក្នុងបណ្ដាសកម្មភាព ចលនាដែលសម្ព័ន្ធយុវជនថ្នាក់លើបំផុសឡើង និងសក្តិសមជាអ្នកដឹកនាំនៅមូលដ្ឋាន។

បងស្រី​ ផាងធីកីវយៀម លេខាសាខាសម្ព័ន្ធយុវជនភូមិផ្នោរដូង ឃុំឌិញអាង។

       ជាមួយតួនាទីជាលេខាសាខាសម្ព័ន្ធយុវជន បងស្រីផាងធីកីវយៀមតែងធ្វើសេនាធិការ ជំនួយការលេខាសម្ព័ន្ធយុវជនឃុំ បញ្ជាការសាខាសម្ព័ន្ធយុវជនភូមិធ្វើសកម្មភាពមានប្រសិទ្ធភាព ទទួលខុសត្រូវក្នុងសកម្មភាពរបស់សាខាសម្ព័ន្ធយុវជនភូមិ ផ្នោរដូង។ បងស្រីផាងធីកីវយៀមបានឲ្យដឹងថា៖ “ក្នុងការអនុវត្តន៍ភារកិច្ចជំនាញខ្ញុំតែងខិតខំរៀនសូត្រ លើកកម្ពស់កម្រិតវិជ្ជាដើម្បីអាចបម្រើល្អ រាល់ការងារដែលថ្នាក់លើប្រគល់ជូន។ ចាត់តាំងប្រជុំជីវភាពសាខាសម្ព័ន្ធយុវជនធានាត្រូវតាម លក្ខន្តិកៈ ដើម្បីក្ដាប់ច្បាស់ស្ថានភាពធ្វើសកម្មភាពបំណងប្រាថ្នារបស់សមាជិក ផ្ដើមពីនោះមានទិស ដៅដោះស្រាយលើកកម្ពស់គុណភាពសកម្មភាពរបស់សាខាក៏ដូចជាគុណភាពសមាជិក”។ ជាពិសេស ឆ្នាំ ២០២១  ជាមួយគោលគំនិតច្នៃប្រតិដ្ឋ “លើកកម្ពស់គុណភាពប្រជុំជីវភាពសាខា សម្ព័ន្ធយុវជន និងកសាងផ្លូវផ្កាយុវជន” បងស្រី បានសម្ព័ន្ធយុវជនមជ្ឈិមទទួលស្គាល់ និងស្ងើចសរសើរជាលេខាសាខាសម្ព័ន្ធយុវជនឆ្នើមថ្នាក់ទូទាំងប្រទេស។ បងស្រីចលនាសម្ព័ន្ធយុជនឃុំកសាង “ដងផ្លូវយុវជនគ្រប់គ្រងដោយខ្លួនឯងអំពីសន្តិសុខសណ្ដាប់ធ្នាប់ ភ្ជាប់ជាមួយផ្លូវបៃតង-ជ្រះ- ស្អាត”។ សហការចាត់តាំងផ្សព្វផ្សាយ អប់រំច្បាប់ ចេញបង្ហាញមុខទម្រង់ “តំបន់អាសយជនគ្មានយុវជន-យុវកុមារប្រព្រឹត្តអំពើអបាយមុខសង្គម”។ ចូលរួមចាត់តាំង “ពេលអាហារជាទីស្រឡាញ់” ជូនអ្នកមានវ័យចាស់អនាថា  ចលនាយុវជនក្នុង ភូមិទៅបំពេញកាតព្វកិច្ចយោធា ចលនា កសាងមូលនិធិជំរុញការសិក្សាសម្រាប់ជួយប្អូនៗដែលមានស្ថានភាពលំបាកបានទៅរៀនសូត្រ។
     លោកថាច់ឡែ អនុលេខាសម្ព័ន្ធយុវជនឃុំឌិញ អាងបានឲ្យដឹងថា៖ បងស្រីផាងធីកីវយៀមតែងព្យាយាមរៀនសូត្រ មានស្មារតីទទួលបន្ទុកខ្ពស់ មានការច្នៃប្រតិដ្ឋក្នុងការងារ អនុវត្តសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យចូលរួមបណ្ដាកម្មវិធី សកម្មភាពចលនារបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ជាគំរូនាំមុខក្នុងបណ្ដាសកម្មភាពចលនាដែលសាខាបក្ស គណៈកម្មការប្រជាជនភូមិ និងសម្ព័ន្ធយុវជនថ្នាក់លើចាត់តាំង”។
     ជាមួយស្នាដៃដែលសម្រេចបាន បងស្រីផាងធីកីវយៀមជាគំរូល្អសម្រាប់សមាជិកយុវជនរៀនសូត្រតាម។ ប៉ុន្មាឆ្នាំកន្លង សាខាសម្ព័ន្ធយុវជនភូមិផ្នោរដូងតែងផ្ដល់យោបល់ធ្វើសេនាធិការឲ្យសម្ព័ន្ធយុវជនឃុំឌិញអាងកសាងបានទម្រង់ សំណង់យុវជនជាច្រើនពោរពេញដោយអត្ថន័យ នាំមកប្រសិទ្ធភាពជាក់ស្ដែង។ ដោយឡែក បងស្រីបានសម្ព័ន្ធយុវជនខេត្តជូនលិខិតទទួលស្គាល់ លេខាសាខាសម្ព័ន្ធយុវជនឆ្នើមឆ្នាំ ២០១៨ បណ្ណសរសើរលេខាសាខាសម្ព័ន្ធយុវជនឆ្នើមព្រោះមាន ស្នាដៃឆ្នើមក្នុងការងារសម្ព័ន្ធយុវជន និងចលនាយុវជន-យុវកុមារឆ្នាំ ២០២០។  ៕        អត្ថបទ-រូបថត៖ លឺវវ៉ូ

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.