• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

លេខាសាខាបក្សនារីអស់ពីចិត្តដើម្បីប្រជាជន

30/05/2022 07:20

អនុវត្តសារាចរលេខ ០៥ CT/TW ចុះថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ភ្ជាប់ជាមួយការកសាងជនបទថ្មី រយៈពេលកន្លង លេខាសាខាបក្សភូមិ អនុសង្កាត់ជាជនជាតិខ្មែរជាច្រើន មានការរួមចំណែកយ៉ាងសកម្ម ជាបណ្ដាបុគ្គលឆ្នើម បំផុសបំផុលបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។

ជាគំរូមួយក្នុងបណ្ដាគំរូទាំងនោះ គឺអ្នកស្រី សឺនធីយឹង លេខាសាខាបក្សភូមិនាលកោះ ឃុំសុងឡុក ស្រុកចូវថាញ់ ដែលប្រជាជនក្នុងភូមិច្រើនហៅឈ្មោះអ្នកស្រីដោយភាពស្រឡាញ់ស្និទ្ធស្នាលថាមីងហាយយឹង លេខាសាខាបក្សអស់ពីចិត្តដើម្បីប្រជាជន។

រយៈពេលជាង ២០ ឆ្នាំផ្សារភ្ជាប់ជាមួយការងាររបស់ភូមិ តាំងពីកម្មាភិបាលប្រជាសាស្រ្ត ប្រធានសាខាសមាគមនារី អនុលេខាសាខាបក្ស និង ១៤ ឆ្នាំជាលេខាសាខាបក្សភូមិនាលកោះ។ ទោះជាស្ថិតក្នុងតួនាទីណាក៏ដោយ អ្នកស្រីយឹងតែងឆ្លៀតពេលអស់ពីចិត្ត និងខិតខំដើម្បីភាពរីកចម្រើនរបស់មូលដ្ឋាន និងជីវភាពរបស់ប្រជាជន។ អ្នកស្រីអនុវត្តមានប្រសិទ្ធភាពការងារបំផុសចលនាប្រជាជន​រួមជាមួយគណៈកម្មការប្រជាជនអនុវត្តសំណង់ កិច្ចការជាច្រើនក្នុងការងារបន្ថយភាពក្រីក្រ កសាងជីវភាពវប្បធម៌ កសាងជនបទថ្មីនៅមូលដ្ឋាន។

អ្នកស្រី សឺនធីយឹង កំពុងប្រកបការងារ។

ភូមិនាលកោះ មានគ្រួសារប្រជាជនចំនួន ៣៧១ គ្រួ មានជនរួមជាតិខ្មែរជាង ៧០% ជាភូមិធ្លាប់បានទទួលស្គាល់ជាភូមិលំបាកខ្លាំងស្ថិតក្នុងកម្មវិធី ១៣៥។ កាលពីមុន ស្មារតីយល់ដឹងរបស់ប្រជាជននៅអន់ខ្សោយ នៅទន្ទឹងរង់ចាំទៅលើការឧបត្ថម្ភរបស់រដ្ឋ ចំនួនគ្រួសារក្រីក្រនៅមានច្រើន។ ឆ្នាំ ២០០៨ ភូមិ មានគ្រួសារក្រីក្រចំនួន ១១២ គ្រួ យុវជនមួយចំនួនច្រើនផ្ដុំគ្នាស៊ីផឹក បង្កជម្លោះទាស់ទែង ធ្វើឱ្យបាត់សន្តិសុខ សណ្ដាប់ធ្នាប់។ល។ នៅចំពោះមុខភាពលំបាកខាងលើ អ្នកស្រីយឹង​ រួមជាមួយបណ្ដាអង្គការមហាជនភូមិ ឃុំអញ្ជើញទៅកាន់ផ្ទះនីមួយៗដើម្បីក្រើនរំលឹក ចែករំលែកបទពិសោធន៍ប្រកបកិច្ចការរកទទួលទានជាមួយបណ្ដាគ្រួសារក្រីក្រ ឧបត្ថម្ភទុន​ដើម្បីពួកគាត់មានលក្ខណៈចិញ្ចឹមសត្វ ដាំដំណាំ កែលម្អជីវភាព។ ជាពិសេស គាត់បានរួមវិ​ភាគទានកម្លាំងកាយយ៉ាងច្រើនក្នុងការអនុវត្តន៍បណ្ដាគោលនយោបាយជនជាតិលើភូមិសាស្រ្តភូមិ។ រហូតមកទល់ពេលនេះ គ្រួសារក្រីក្រជាច្រើននៅតែចងចាំពីទង្វើរបស់អ្នកស្រី។

អ្នកស្រីយឹងរៀបរាប់៖ អនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៩/២០១៣/QĐ-TTg ចុះថ្ងៃទី ២០ ឧសភា ឆ្នាំ ២០១៣ របស់រដ្ឋាភិបាលស្ដីពីគោលនយោបាយមួយចំនួនឧបត្ថម្ភ​ដោះស្រាយដីសង់លំនៅឋាន និងដោះស្រាយការងារធ្វើជូនជនរួមជាតិភាគតិចក្រីក្រ មានជីវភាពលំបាកតំបន់វាលទំនាបទន្លេគឺវឡុង ដំណាក់កាល ២០១៣‑២០១៥ ភូមិមានគ្រួសារប្រជាជន ៤២ គ្រួបានទទួលផល។ ខ្ញុំបានប្រគល់ភារៈរកទិញដីសម្រាប់គ្រួសារក្រីក្រលើភូមិសាស្រ្តភូមិ។ ពេលនោះ គ្រួសារនីមួយៗបានឧបត្ថម្ភធារផ្ទះ ១ ធារ គិតជាតម្លៃ ៣៣ លានដុង។ ខ្ញុំទៅរកទិញដី និងត្រិះរិះថា ប្រជាជនរស់នៅក៏ដូចជាខ្លួនបានរស់នៅ ដែរ ជ្រើសរកដីណាដែល​ជាទីកន្លែងងាយស្រួលបង្គួរ មានផ្លូវលំដើម្បីចេញចូលទៅផ្ទះដោយតម្លៃ ៣៣ លានដុងតាមការកំណត់ប្រហែល ៣៥០‑៥០០ ម៉ែត្រក្រឡា។ ពេលជ្រើសបានដីសមស្រប ប៉ុន្តែតម្លៃខ្ពស់ជាង ខ្ញុំបែរមកធ្វើការងារបំផុសចលនា និយាយជាមួយម្ចាស់ដីដើម្បីគ្រួសារក្រីក្រគឺសុំចុះថ្លៃ ទីបំផុតពួកគាត់ក៏យល់ព្រម។

ពេលនេះ បណ្ដាផ្លូវលំ ច្រកចូលផ្ទះបានចាក់បេតុង ចាក់កៅស៊ូ គ្រួសារក្រីក្រមានផ្ទះបែរទៅរកផ្លូវបេតុង ផ្លូវកៅស៊ូ ម៉ូតូបើកបរចូលដល់ផ្ទះ បច្ចុប្បន្នតម្លៃធារផ្ទះនីមួយៗកើនឡើងពី ១៥០‑២០០ លានដុង។ មានផ្ទះលំនឹង បណ្ដាគ្រួសារក្រីក្រខិតខំរកស៊ី ឈានឡើងធូរធា មានបាន។ ដោយបានការយកចិត្តទុកដាក់​ជំរុញទឹកចិត្តទាន់ពេល ចំនួនគ្រួសារក្រីក្រក្នុងភូមិថយចុះជាបន្តបន្ទាប់រៀងរាល់ឆ្នាំ។ គិតមកទល់ពេលនេះ ភូមិនៅមានគ្រួសារក្រីក្រតាមសម្បទាថ្មីចំនួន ២៥ គ្រួ។ អ្នកស្រីយឹង ឱ្យដឹងថា៖ “ខ្ញុំរំពឹងឃើញថាជួយបានអ្វីដល់ប្រជាជនគឺជួយប្រជាជនសប្បាយចិត្តយើងក៏សប្បាយចិត្តផងដែរ”។

 បងស្រីថាច់ធីថែ ចែករំលែក៖ “ក្នុងភូមិនិយាយដល់អ្នកស្រីហាយយឹងនរណាក៏ស្គាល់ ប្រជាជនក្នុងភូមិយើងខ្ញុំចាត់ទុកមីងហាយយឹងដូចជាអ្នកនៅក្នុងផ្ទះ។ កាលពីមុន គ្រួសារខ្ញុំជាគ្រួសារក្រីក្រ កូនច្រើន គ្មានដីធ្លី ផ្ទះសម្បែងក៏បណ្ដោះអាសន្ន ប្ដីប្រកបកិច្ចការស៊ីឈ្នួលចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ដោយអាស្រ័យអ្នកស្រីទិញដីសាងសង់ផ្ទះមហាសាមគ្គី ធ្វើលិខិតស្នាមឱ្យប្ដីប្រពន្ធខ្ញុំបុលទុនចិញ្ចឹមគោ ខិតខំឆ្លងកាត់ការលំបាកទើបប្ដីប្រពន្ធខ្ញុំបានឆ្លងផុតភាពក្រីក្រ។ ខ្ញុំរីករាយយ៉ាងខ្លាំង ខ្ញុំដឹងគុណអ្នកស្រីហាយយឹងអស់មួយជីវិត។ សព្វថ្ងៃ ឱ្យតែមានអ្វីសង្ស័យទាក់ទងដល់ការបុលទុន​ លិខិតស្នាមគឺខ្ញុំទៅសួរអ្នកស្រីហាយយឹងភ្លាម”។

ជាលេខាសាខាបក្ស អ្នកស្រីយឹងបម្រុងពេលជាច្រើនស្វែងយល់យ៉ាងជ្រាលជ្រៅ ស្ដាប់យោបល់ ក្ដាប់យកបំណងប្រាថ្នារបស់ប្រជាជនដើម្បីមានទិសដៅដោះស្រាយបានទាន់ពេល ឬរបាយការណ៍ឡើងទៅគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំពិនិត្យវិនិច្ឆ័យ។ អ្នកស្រីតែងអនុវត្តល្អគោលលំនាំជិតស្និទ្ធជាមួយប្រជាជន គោរពប្រជាជន យល់ប្រជាជន ទោះជាកិច្ចការណាទាក់ទងដល់ប្រជាជនតែងយកចេញពិភាក្សា និងយកយោបល់ក្នុងប្រជា​ជន បន្ទាប់មកទើបផ្សព្វផ្សាយអនុវត្ត។ និយាយពីការងារបំផុសចលនាប្រជាជនបរិច្ចាគដី​ធ្វើផ្លូវ អ្នកស្រីយឹងរៀបរាប់ថា៖  “ជ្រោមជ្រែងចលនាកសាង ជនបទថ្មី ភូមិផ្សព្វផ្សាយ បំផុសចលនាប្រជាជនបរិច្ចាគដីធ្វើផ្លូវគមនាគមន៍ ការពារបរិស្ថាន កសាងភូមិវប្បធម៌ ជនបទថ្មី”។

ក្នុងនោះ លក្ខឋានស្ដីពីផ្លូវគមនាគនមន៍គឺពិបាកអនុវត្តបំផុត ពីព្រោះអនុវត្តដងផ្លូវជនបទមួយចាំបាច់ត្រូវមានប្រភពថវិកាវិនិយោគ និងទីធ្លា។ បើសិនមានទុនវិនិយោគ ប៉ុន្តែមិនរំសាយបានទីធ្លានោះ​គឺពិបាកនឹងអនុវត្ត។ ពេលឮថាដងផ្លូវម៉ឺយធុកលើភូមិសាស្រ្តបានចាក់កៅស៊ូ ប្រជាជនគ្រប់រូបនរណាក៏ត្រេកអរ​ដែរ។ កាលពីមុន ប្រជាជនធ្វើដំណើរទៅមកលើដងផ្លូវនេះរដិបរដុប ភក់ជ្រាំ ស្មៅព្រៅទន្ទ្រានមកជិតដងផ្លូវ ពីព្រោះដងផ្លូវភ្លឺស្រែជិត ១,២ គីឡូម៉ែត្រ ប៉ុន្តែទទឹងតែ ០,៨ ម៉ែត្រ។ ឆ្នាំ ២០២០ ដងផ្លូវបានរដ្ឋវិនិយោគទុនកសាងថ្មី ប្រវែង ១,២ គីឡូម៉ែត្រ ទទឹង ៣ ម៉ែត្រ។ ពេលឮដំណឹងដងផ្លូវបានបើកទូលាយប្រជាជនត្រេកអរ គាំទ្រ អ្នកខ្លះបរិច្ចាគដីយ៉ាងច្រើន អ្នកខ្លះត្រូវកាប់ដើមដូងជាង ២០ ដើម ដែលកំពុងផ្ដល់ផ្លែ ហើយអ្នកខ្លះទៀតបរិច្ចាគដីជាង ១.៥០០ ម៉ែត្រក្រឡាពីព្រោះដងផ្លូវឆ្លងកាត់ដីស្រែកំពុងផលិតស្រូវ ដាំដូងដើម្បីសំណង់បានដំណើរការ។

​មីងគឹមធីសាមឿន អ្នកបរិច្ចាគដីបានឱ្យដឹង៖ “ក្នុងចំនួនគ្រួសារ ៩ គ្រួ គ្រួសារបរិច្ចាគដីដើម្បីបើកទូលាយដងផ្លូវ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបរិច្ចាគដីជិត ១.២០០ ម៉ែត្រក្រឡា។ ពីព្រោះដងផ្លូវវែងឆ្លងកាត់ដីផលិតស្រូវ ដីដាំដូងចំនួន ៤.០០០ ម៉ែត្រក្រឡា។ ពេលបានអ្នកស្រីហាយ រួមជាមួយឃុំមកបំផុសចលនា ខ្ញុំស្ម័គ្រចិត្តបរិច្ចាគ។ ខ្ញុំរំពឹងគិតថា បរិច្ចាគដីដើម្បីប្រជាជនបានទទួលផលរួមគ្នា  មានដងផ្លូវទូលំទូលាយយានយន្តបើកបរមកដល់ផ្ទះ។ ជាងនេះទៅទៀត គ្រួសារជាច្រើនក៏បានចេញរស់នៅជិតផ្លូវ​ដូចជារូបខ្ញុំ”។

ចំពោះបណ្ដាដងផ្លូវដែលទ្រុឌទ្រោម អ្នកស្រីយឹងបំផុសចលនាប្រជាជនរួមវិភាគទានប្រាក់កាសចាក់ក្រួស ដោយតម្លៃ ២០ លានដុង។ បំផុសចលនាដាក់អំពូលភ្លើងដងផ្លូវ ១ ខ្សែតភ្ជាប់ភូមិចំនួន ២ គឺភូឡឹង និងតាអួន ប្រវែង ១,២ គីឡូម៉ែត្រ ជាមួយថវិកា ៥៥ លានដុង។ គិតមកទល់ពេលនេះ ដងផ្លូវជនបទទាំងអស់របស់ភូមិនាលកោះ សុទ្ធតែបានចាក់បេតុង។ កុមារក្នុងអំឡុងអាយុសុទ្ធតែបានទៅរៀន ជីវភាព សម្ភារ ស្មារតីរបស់ប្រជាជនក្នុងភូមិ អ្នកណាលំបាក អ្នកមានវ័យចាស់អនាថានោះទទួលបានការឧបត្ថម្ភអំណោយ ​ បំផុសចលនាសាងសង់ផ្ទះបាន ២ ខ្នងជូនគ្រួសារក្រីក្រ។ ឆ្នាំ ២០២០ ភូមិនាលកោះបានទទួលស្គាល់ជាភូមិវប្បធម៌‑ជនបទថ្មី។ អ្នកស្រីយឹងចែករំលែក៖ “បានប្រជាជនជឿទុកចិត្ត ខ្ញុំមានបំណងខិតខំអស់ពីកម្លាំងកាយដើម្បីរក្សាជំនឿ និងក្ដីសង្ឃឹមរបស់ប្រជាជនគ្រប់រូប។ អាស្រ័យហេតុនោះ ទោះជាកិច្ចការណាក៏ដោយ បើពិនិត្យឃើញចម្រើនផលសម្រាប់ប្រជាជន មានប្រយោជន៍សម្រាប់មូលដ្ឋាន ខ្ញុំប្ដេជ្ញាចិត្តធ្វើឱ្យបាន ទោះជាលំបាកយ៉ាងណាក៏ដោយ”។

លោកហូតឹងគៀក ប្រធានគណៈកម្មាធិការប្រជាជនឃុំបានឱ្យដឹងថា៖ ចំពោះភូមិនាលកោះ អ្នកស្រីសឺនធីយឹង ជាអ្នកឈានមុខក្នុងការរៀនសូត្រ និងធ្វើតាមអ៊ំដោយបណ្ដាទង្វើជាក់ស្ដែង មានអត្ថន័យ ដូចជា៖ យកចិត្តទុកដាក់បង្កលក្ខណៈ ជំរុញទឹកចិត្តប្រជាជនឲ្យសាមគ្គីប្រឡងប្រណាំងពង្រីកសេដ្ឋកិច្ច ជីវភាពកាន់តែបានកែលម្អ ចូលរួមកសាងជនបទថ្មី អនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ រក្សាលំនឹងសន្តិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន។ អ្នកស្រីយឹង ស័ក្ដិសមជាបុគ្គលគំរូឆ្នើមក្នុងការ “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ដើម្បីបក្ខជនត្រាប់តាម៕ 

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.