• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

លេខាសាខាបក្ស ង៉ូវុាំងថើយ សម្រេចភារកិច្ចឆ្នើម ០៥ ឆ្នាំបន្តបន្ទាប់

14/02/2022 15:06

ឈានមុខជានិច្ចកាល និងធ្វើជាគំរូក្នុងបណ្តាសកម្មភាព ដឹកនាំសាខាបក្សអនុវត្តភារកិច្ចនយោបាយច្រើនឆ្នាំបន្តបន្ទាប់ សម្រេចភារកិច្ចឆ្នើម នោះគឺជាប្រសាសន៍របស់លោក ដាំងវុាំងមេន អនុលេខាប្រចាំការបក្សឃុំឡុងខាញ់វាយតម្លៃចំពោះ លោក ង៉ូវុាំងថើយ លេខាសាខាបក្សភូមិតឹងថាញ់ ឃុំឡុងខាញ់ ស្រុកយ្វៀងហាយ បានគណៈប្រតិបត្តិការបក្ខភាគខេត្តត្រាវិញ ជូនប័ណ្ណសរសើរ “សម្រេចភារកិច្ចឆ្នើម” ០៥ បន្តបន្ទាប់ (២០១៦-២០២០)។

គណៈប្រតិបត្តិការបក្ខភាគខេត្ត​ជូនបណ្ណសរសើរ “សម្រេចភារកិច្ចឆ្នើម” បន្តបន្ទាប់។ រូបថត៖ វិញណូយ

     ប៉ុន្មានឆ្នាំកន្លង ជាមួយតួនាទីជាលេខាសាខាបក្សភូមិ លោក ង៉ូវុាំងថើយ បន្តទទួលបន្ទុកការ ងារនយោបាយ សតិអារម្មណ៍ និងការងារការពារ នយោបាយផ្ទៃក្នុង ការងារអង្គការចាត់តាំង។ តែងចង្អុលការត្រួតពិនិត្យអនុវត្តបណ្តាភារកិច្ចសំខាន់ៗ របស់សាខាបក្សភូមិ។ ធានារក្សាការប្រជុំជីវភាព សាខាបក្សភូមិត្រូវតាមកំណត់របស់បក្ស។ កសាងការសាមគ្គី ឯកភាពក្នុងសាខាបក្ស។ រក្សាទំនាក់ ទំនងនិងសហការស្អិតល្មួតដើម្បីដឹកនាំបក្ខជន មហាជនអនុវត្តសម្រេចជោគជ័យបណ្តាសេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងភារកិច្ចរបស់សាខាបក្ស ដឹកនាំចង្អុល ការកសាងប្រព័ន្ធនយោបាយរឹងមាំពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។
     លោកថើយបានឲ្យដឹង៖ ដើម្បីសម្រេចបណ្តា ផែនការគោលដៅដំបូងបង្អស់គឺអនុវត្តល្អបែបបទប្រជាធិបតេយនៅមូលដ្ឋានភ្ជាប់ជាមួយការផ្សព្វផ្សាយអនុវត្តបណ្តាទម្រង់ “ប៉ិនប្រសប់ការងារ ប្រជាចលនា”។ ជារៀងរាល់ឆ្នាំ សាខាបក្សចលនា បណ្តាមូលនិធិសម្រេច និងសម្រេចលើសផែនការថ្នាក់លើប្រគល់ឲ្យកសាងសម្រេចភូមិវប្បធម៌ -ជនបទថ្មី។ សហការអនុវត្តមានប្រសិទ្ធភាពលើ បណ្តាវិស័យវប្បធម៌-សង្គម គោលនយោបាយចំពោះអ្នកមានសគុណ គោលនយោបាយសុខុមាលភាពសង្គមត្រូវតាមកំណត់។ ចង្អុលការគណៈកម្មការប្រជាជនភូមិរក្សាលំនឹងនយោបាយ និងធានាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។
     លេខាសាខាបក្ស ង៉ូវុាំងថើយ បានឲ្យដឹងបន្ថែម៖ ដើម្បីអនុវត្តមានប្រសិទ្ធភាពភារកិច្ចនយោបាយនៅមូលដ្ឋាន លោកបានដាក់ចេញគោលដៅសម្រាប់ ខ្លួនគឺដឹកនាំ ចង្អុលការអនុវត្តម៉ឺងម៉ាត់បណ្តាសារា ចរ សេចក្តីសម្រេចចិត្តរបស់បក្ស។ កសាង និងចាត់តាំងអនុវត្តមានប្រសិទ្ធភាពបណ្តាសេចក្តីសម្រេចចិត្ត ផែនការរបស់គណៈកម្មាធិការបក្ស ឃុំតែងបង្កបានការសាមគ្គី ឯកភាពខ្ពស់ក្នុងផ្ទៃ ក្នុង និងការព្រមព្រៀងក្នុងប្រជាជន។ ក្តាប់ស្ថាន ការណ៍ប្រែប្រួលសតិអារម្មណ៍ក្នុងកម្មាភិបាល បក្ខជន ទប់ស្កាត់បណ្តាភាពអន់ថយអំពីសតិអារម្មណ៍ នយោបាយ សីលធម៌ របៀបរស់នៅ។ ផ្តើមពីនោះ ដាក់ចេញដំណោះស្រាយលើកកម្ពស់លទ្ធភាពដឹកនាំ កម្លាំងប្រយុទ្ធរបស់អង្គការចាត់តាំងបក្ស និងគុណភាពខ្លឹមសារប្រជុំជីវភាពសាខាបក្សបានលើកកម្ពស់។ ការងារទិតៀនស្វ័យទិតៀនក្នុងផ្ទៃ ក្នុងបក្ស និងក្រៅអង្គការមហាជនជារៀងរាល់ឆ្នាំ មានភាពប្រែប្រួលយ៉ាងសកម្ម។ ពង្រឹងនិងពង្រីក គណៈការងាររណសិរ្សភូមិ បណ្តាសាខាអង្គការ មហាជន ខ្លឹមសារ និងរបៀបធ្វើសកម្មភាពសន្សឹមៗ បានផ្លាស់ថ្មី ឆ្លើយតបតម្រូវការអនុវត្តភារកិច្ច។ ក្នុងរយៈពេលដឹកនាំ បញ្ជាការបណ្តាសកម្មភាព តែងអនុវត្តល្អសេចក្តីកំណត់ប្រមូលផ្តុំប្រជាធិបតេយ្យ ត្រូវតាមបទបញ្ញត្តិ បែបបទធ្វើការរបស់ សាខាបក្ស។ ពង្រីកប្រជាធិបតេយ្យ សាមគ្គី ឯកភាពក្នុងសាខាបក្ស។ លទ្ធផល ០៥ ឆ្នាំបន្តបន្ទាប់ (២០១៦-២០២០) លោកបានដឹកនាំសាខាបក្ស សកម្មភាពសម្រេចភារកិច្ចឆ្នើម ចំណែកខ្លួនលោក វិញបានគណៈប្រតិបត្តិការបក្ខភាគខេត្តជូនប័ណ្ណ សរសើរ “សម្រេចភារកិច្ចឆ្នើម” ០៥ ឆ្នាំបន្តបន្ទាប់។
     ឆ្នាំ ២០២១ លោកថើយដឹកនាំសាខាបក្សកសាងភូមិជនបទថ្មីគំរូ ចលនាប្រជាជនបរិច្ចាគដីកសាងផ្លូវជនបទបាន ២.៨៥០ ម៉ែត្រក្រឡា គបវាល់ក្រួសក្រាលមុខផ្លូវបាន ៥០ ម៉ែត្រត្រីគុណ ជាមួយប្រវែង ០,៩ គីឡូម៉ែត្រ និងជួសជុលផ្លូវគមនា គមន៍ ០៤ កន្លែង ជាមួយតម្លៃសរុប ១៨៤ លាន ដុង។ គិតមកទល់ពេលនេះ ភូមិមានផ្លូវក្រួស ២,៧ គីឡូម៉ែត្រ និងផ្លូវបេតុង ៧,៦៥ គីឡូម៉ែត្រ ធានាផ្លូវច្រកទាំង ១០០% លើភូមិសាស្រ្តភូមិមិន ឲ្យជ្រាំក្នុងរដូវភ្លៀង។ ចង្អុលការជំរុញមាំការងារ ផ្សព្វផ្សាយ ចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” ភ្ជាប់ជាមួយ លក្ខឋានកសាងគ្រួសារវប្បធម៌-ជនបទថ្មី។ គិតមកទល់ពេលនេះ ភូមិតឹងថាញ់មានគ្រួសារសម្រេចលក្ខឋានគ្រួសារវប្បធម៌-ជនបទថ្មី ៩៨,៩៧%។ ប្រជាជនមានគាំពារសុខាភិបាលសម្រេច ១០០%។ ក្រុមកូវីដ-១៩ ធ្វើសកម្មភាពដោយមានសមាជិក ១៨ រូប អនុវត្តការតេស្តរហ័ស សម្រាំង និងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រេចតាមសំណូម ពរ។ ភូមិតឹងថាញ់សម្រេច ៧/៨ ខ្លឹមសារកសាងភូមិជនបទថ្មីគំរូ ខិតខំកសាងសម្រេចលក្ខឋាន ភូមិជនបទថ្មីគំរូក្នុងឆ្នាំ ២០២២៕       ប្រែសម្រួល៖ តឹងង៉ុក

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.