• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

រួចផុតពីភាពលំបាក អាស្រ័យដោយទម្រង់ចិញ្ចឹមសត្វ

09/11/2021 10:07

ចលនាពង្រីកសេដ្ឋកិច្ចគ្រួសារ ផ្តើមពីការដាំ ដំណាំ និងចិញ្ចឹមសត្វ កំពុងនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ ចំពោះប្រជាកសិករនៅឃុំភូកឹង ស្រុកទីវកឹង។ ផ្តើមពីនោះមានគ្រួសារក្រីក្រជាច្រើន​បានរួចផុតពីភាពក្រីក្រ អាស្រ័យដោយទម្រង់ចិញ្ចឹមសត្វ តួយ៉ាងដូចជាបងថាច់គឹមហៀង នៅភូមិកញ្ចោងផ្សារ ឃុំភូកឹង ជាគំរូឆ្នើមមួយរូបក្នុងចលនានេះ។

 

បងហៀងកំពុងថែទាំហ្វូងគោ។  អត្ថបទ-រូបថត៖ សុខា
     នាំយើងខ្ញុំទៅទស្សនាទម្រង់ចិញ្ចឹមគោរបស់គ្រួសារ បងថាច់គឹមហៀង បានចែករំលែកថា៖ កាលទើបមានគ្រួសារជីវភាពរបស់គ្រួសារខ្ញុំជួប ការលំបាកមិនតិចឡើយ អាស្រ័យគ្មានមុខរបរលំនឹង។ ដោយបានឃើញមានគ្រួសារជាច្រើននៅក្នុងភូមិ រួចផុតពីភាពក្រីក្រ អាស្រ័យដោយ ការចិញ្ចឹមគោ។ ឆ្នាំ ២០១៥ ខ្ញុំបានយកប្រាក់ប្រិត  សំចៃរបស់គ្រួសារទៅទិញគោ ០២ ក្បាល មកចិញ្ចឹម។ ឆ្លៀតយកដីទំនេរនៅជុំផ្ទះ ខ្ញុំដាំស្មៅ និងដាំដូងបាន ២៥ ដើម ទន្ទឹមនឹងនោះ ដើម្បីទុកឱ្យមានប្រភពចំណូលប្រចាំថ្ងៃ ខ្ញុំនៅទាំងចិញ្ចឹមមាន់ ក្នុងចម្ការដូងបានប្រមាណ ៥០ ក្បាល។ បច្ចុប្បន្ននេះ ដូងកំពុងចេញផ្លែ ក្នុងមួយខែផ្តល់ប្រភពចំណូលពី ០១ -០២ លានដុងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ អាស្រ័យហេតុនោះជីវភាពគ្រួសារខ្ញុំពីមួយថ្ងៃកាន់តែរីកចម្រើនជាលំដាប់។
     ដោយមានបំណង ពង្រីកទម្រង់ចិញ្ចឹមគោ ប្រសិនជាគោកើតកូនញី បងហៀងទុកសម្រាប់បន្តពូជ ផ្ទុយមកវិញគោកើតកូនឈ្មោលបងលក់គោសាច់។ ផ្តើមពីគោ ០២ ក្បាលដំបូង សព្វថ្ងៃនេះ ហ្វូងគោរបស់បងកើនឡើងបាន ០៤ ក្បាល។ ដើម្បីមានស្មៅគ្រប់ឲ្យគោបងបន្តបង្វែរដីផលិត ស្រូវមានទិន្នផលទាបមកដាំស្មៅ។ ទន្ទឹមនឹងនោះ បង តែងសកម្ម ចូលរួមបណ្ដាវគ្គហ្វឹកហាត់ សិក្សាស្រាវជ្រាវបទពិសោធន៍ ក្នុងការថែទាំហ្វូងគោរបស់គ្រួសារ។ សព្វថ្ងៃហ្វូងគោរបស់គ្រួសារ បងបានកម្មាភិ បាលកសិកម្មឃុំភូកឹងចាក់ថ្នាំបង្ការ ជំងឺរលាកដុំពកស្បែកលើសត្វ ម៉្លោះហើយគោធំធាត់ល្អ។
     លោកមាហ្វិញឡុងហាយ ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិកញ្ចោងផ្សារបានឲ្យដឹង៖ បងថាច់គឹមហៀង ជាកូនរបស់សមាជិកអតីតយុទ្ធជនមួយរូបនៅក្នុងភូមិ តែងខិតខំរកទទួលទាន ហើយមានបំណងពង្រីកទម្រង់ចិញ្ចឹមគោមេ។ ទន្ទឹមជាមួយហ្វូងគោ ០៤ ក្បាល របស់គ្រួសារបង ឆ្នាំ ២០១៩ សាខាសមាគមអតីតយុទ្ធជន ភូមិបានដោះស្រាយឲ្យបងខ្ចីគោបន្ថែម ០២ ក្បាលទៀត ពីទម្រង់ហ៊ុនទុនពង្រីកការចិញ្ចឹមគោរបស់ សាខាសមាគម រួមចំណែកបង្កើតទម្រង់កសិដ្ឋានចិញ្ចឹម គោនៅមូលដ្ឋាន។
     ដើម្បីថែទាំហ្វូងគោធំធាត់ល្អ បងហៀង កសាងប្រព័ន្ធក្រោលគោ អនាម័យជ្រះស្អាតជានិច្ចកាល និងចាក់ថ្នាំបង្ការរោគជំងឺទាន់ពេល ដើម្បីទុកឲ្យ ហ្វូងគោមានកម្លាំងជម្នះបានអាសន្នរោគ៕

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.