• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

រួចផុតពីភាពក្រីក្រចីរភាពពីប្រភពទុនរបស់សមាគមអង្គការចាត់តាំងមហាជន

06/09/2022 09:51

ផ្ដើមពីបណ្តាកម្មវិធី ប្រភពទុនឧបត្ថម្ភគ្រួសារក្រីក្រ មានគ្រួសារមាមីងខ្មែរភាគច្រើនបានម្ចាស់ការផ្លាស់ប្ដូរការផលិត ​ រៀបចំរដូវផលិតសមស្រប បង្កើតបណ្ដាទម្រង់ដាំដំណាំ ចិញ្ចឹមសត្វ និងទម្រង់សេដ្ឋកិច្ចចម្រុះនាំមកនូវប្រសិទ្ធភាពខ្ពស់។ ​ តួយ៉ាងដូចជាកសិករថាច់សលនៅភូមិមេរងថ្មីឃុំថាញ់ហ្វាសើុងស្រុកកូវង៉ាងបានរួចផុតពីភាពក្រីក្រដោយសារបានបុល​ ទុនតាមរយៈក្រុមប្រិតសំចៃ និងទុនរបស់សមាគមកសិករឃុំ។

កសិករថែទាំឪឡឹក ។ រូបថត៖ ម៉ឹងក្វឹង

     លោកមាថាច់សលឲ្យដឹងថា៖ គ្រួសារគាត់ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ គាត់ជាពលករស្នូលក្នុងគ្រួសារដែលមានសមាជិក ០៦នាក់។  កាលពីមុនគ្រួសារគាត់តែងជួបការលំបាក ប្រកបការងារស៊ីឈ្នួល ប្រភពចំណូលមិនទៀងទាត់។ ក្នុងឆ្នាំ ២០១១គ្រួសារគាត់បានក្រុមប្រិតសំចៃ និងបុលទុនភូមិមេរងថ្មីពិនិត្យឲ្យបុលទុនចំនួន ២០ លានដុង ពីធនាគារគោលនយោបាយសង្គម ស្រុកសម្រាប់ពង្រីកសេដ្ឋកិច្ច។ ក្រោយពេលទទួលបានប្រាក់ទុនដោយបានការជំនួយពីអង្គការមហាជនដែលផ្តល់ទំនុកចិត្តក្រុមប្រិតសំចៃប្រាក់និង  បុលទុនណែនាំរបៀបប្រើប្រភពទុនសម្រាប់ការ ចិញ្ចឹមគោ នាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។ ក្នុងដំណាក់កាលចិញ្ចឹមគោមេ គាត់ប្រមូលបានបទពិសោធន៍ជាច្រើន ម៉្លោះហើយនាំមកលទ្ធផលខ្ពស់។    បន្ទាប់ពីគោកើតកូនញីគាត់ទុកចិញ្ចឹមបន្តពូជបន្ថែមទៀតហើយបើសិនជាគោឈ្មោលវិញគឺគាត់ថែទាំពី ៦ -៨ ខែរួចលក់វិញ ទទួលបានប្រាក់ចំណេញ ពី១០-១៥លានដុងក្នុងមួយក្បាល។
     តាមប្រសាសន៍របស់លោកមាសល៖ដោយ សារមានដើមទុននោះ ទើបគ្រួសាររបស់គាត់មានប្រាក់ចំណូលស្ថិរភាព និងរួចផុតពីភាពក្រីក្រនៅឆ្នាំ២០២០។ គ្រួសាររបស់គាត់បានសងប្រាក់ទុននោះរួចស្រេច។ ដើម្បីរួចផុតពីភាពក្រីក្រចីរភាព និងមានដើមទុនពង្រីកការផលិតធ្វើអាជីវកម្ម នៅឆ្នាំ២០២១គ្រួសារលោកមាបន្តបុលទុនចំនួន ៥០ លានដុងទៀតពីកម្មវិធីដោះស្រាយ ការងារធ្វើដើម្បីកសាងកសិដ្ឋានចិញ្ចឹមរួចបង្កើនចំនួនគោនិងទិញដីបន្ថែមសម្រាប់ដាំដុះ។ មកដល់ពេលនេះគ្រួសារគាត់បានធូរធាគ្រាន់បើហើយ សាងសង់បានផ្ទះរឹងមាំ។ លោកមារក្សាការថែទាំ គោមេចំនួន៤ក្បាលនិងដីកសិកម្ម ០,៥ ហិកតា សម្រាប់ផលិត។
     ផ្ដើមពីប្រភពទុនបុលតាមរយៈអង្គការមហាជនដែរ គ្រួសារមីងថាច់ធីង៉ុកយ៉ៅនៅភូមិពាក់រហាត់ ឃុំឡុងស៊ើងបានវិនិយោគដាំឪឡឹក ០៣ រដូវក្នុងមួយឆ្នាំគួបផ្សំជាមួយការចិញ្ចឹមគោមេ។ មីងយ៉ៅបានឲ្យដឹង៖គ្រួសារគាត់មានដីចំនួន ០,៣ ហិកតា សម្រាប់ដាំដំណាំ។ អាស្រ័យកើតមកពីគ្រួសារកសិករទើបគាត់មានបទពិសោធន៍ក្នុងការដាំឪឡឹក។ ក្នុងដំណាក់កាលផលិតដោយសារបុលទុនបាន ៥០ លានដុងតាមរយៈអង្គការមហាជន វិនិយោគទៅក្នុងការចិញ្ចឹមគោមេគួបផ្សំជាមួយការដាំដំណាំបាននាំមកនូវលទ្ធផលសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនឹងនោះ គ្រួសារមីង នៅទាំងបានមូលដ្ឋាន ឧបត្ថម្ភទុនសាងសង់ផ្ទះរឹងមាំដើម្បីនឹងនរចិត្តក្នុងការផលិត។ចំពោះផ្ទៃដីដាំឪឡឹកក្នុងមួយរដូវបើសិនតម្លៃលំនឹង និងឪឡឹកអំណោយផលនោះ  គ្រួសារមីងទទួលបានប្រាក់ចំណេញពី ២០ -៣០ លានដុង ក្នុងមួយរដូវ ប្រសិនជារដូវមិនសូវអំណោយផលវិញក៏នៅចំណេញពី ១៥-២០ លានដុងដែរ។ អាស្រ័យការដាំឪឡឹក ជាច្រើនឆ្នាំមកនេះមិនចំពោះ តែគ្រួសារមីងប៉ុណ្ណោះនៅមានគ្រួសារជាច្រើន នៅក្នុងភូមិក៏បានរួចផុតពីភាពក្រីក្រផងដែរ។
     ជាមួយនឹងគោលនយោបាយឧបត្ថម្ភបុលទុនអាទិភាព ក្នុងប៉ុន្មានឆ្នាំកន្លងបានជំរុញរហ័សគោលដៅកាត់បន្ថយភាពក្រីក្រនៅក្នុងស្រុករួមចំណែកលើកទឹកចិត្តដល់គ្រួសារកសិករនីមួយៗនៅជនបទ៕                   ប្រែសម្រួល៖  សុខា

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.