24/11/2020 08:44
លោក គឹមសុខ ប្រធានក្រុមការពារប្រជាជនទីក្រុង ។
រយៈពេលជិត ២០ ឆ្នាំកន្លង ពេលព្រលប់ប្រជាជនសម្រាកពីការងារជួបជុំគ្រួសារ ប៉ុន្តែចំពោះលោក គឹមសុខវិញ ពេលនោះគឺជាពេលដែលគាត់ចាប់ផ្តើម ចេញដំណើរទៅយាមល្បាតត្រួតពិនិត្យភូមិសាស្រ្ត ដើម្បីការពារសន្តិសុខជូនប្រជាជន។ ទទួលស្គាល់ នូវការលះបង់យ៉ាងស្ងៀមស្ងាត់នោះ គណៈកម្មា ធិការប្រជាជនទីក្រុងត្រាវិញបានជូនលិខិតសរសើរជាច្រើនច្បាប់ដល់គាត់ ជាពិសេសនាយកនគរបាលខេត្តត្រាវិញ ជូនលិខិតសរសើរដល់គាត់ស្តីពីសម្រេចស្នាដៃឆ្នើម ក្នុងចលនាប្រជាជន ទាំងមូលចូលរួមការពារសន្តិសុខមាតុភូមិ (ឆ្នាំ ២០១៤-ឆ្នាំ ២០១៧) ។
លោកគឹមសុខ កើតឆ្នាំ ១៩៧១ នៅអនុ សង្កាត់លេខ ២ សង្កាត់ទី ៩ ទីក្រុងត្រាវិញ។ គាត់ជាកសិករម្នាក់ប្រកបការងារដាំបន្លែជាច្រើនប្រភេទលើផ្ទៃដីជិត ០១ កុង ។ ប្រពន្ធរបស់គាត់លក់ដូរបន្តិចបន្តួចក្នុងផ្ទះ។ ថ្វីត្បិតសេដ្ឋកិច្ចមិនសូវបានធូរធាក៏ដោយ ប៉ុន្តែគាត់ប្រាកដក្នុងចិត្ត ថា គ្រួសារសុខសប្បាយទាំងអស់គ្នា មានបាយ ទឹកហូបគ្រប់គ្រាន់គឺសុភមង្គលហើយ។ ចំពោះការងារមុខជំនាញវិញ លោកគឹមសុខតែងមានស្មារតីទទួលបន្ទុកខ្ពស់។ ជារៀងរាល់រាត្រីគាត់និងកងកម្លាំងការពារប្រជា ជនទីក្រុង ០៧ នាក់នៃអនុសង្កាត់លេខ ២ តែង ដើរយាមល្បាតនៅលើភូមិសាស្រ្ត ប្រសិនបើគាត់ ជួបកូនចៅអ្នកភូមិផងប្រមូលគ្នីគ្នាពេលអធ្រាត្រ គាត់ក៏ក្រើនរំលឹកដោយសិទ្ធស្នាល ដើម្បីឱ្យប្អូនៗ ទាំងនោះ ទៅផ្ទះវិញ។ ប្រសិនបើជួបមុខសញ្ញា ចម្លែកគួរសង្ស័យ គាត់ក៏សើុបការណ៍ តាមដានមុខសញ្ញានោះ ។ ជាក់ស្តែងគឺកាលពីខែឧសភា ឆ្នាំ ២០២០ ក្នុងពេលដែលកំពុងយាមល្បាត លោកគឹមសុខបានជួបជនម្នាក់គួរសង្ស័យ ធ្វើដំ ណើរមកកាន់ភូមិសាស្រ្តនោះ គាត់ក៏អង្កេតសាកសួររួចជននោះ ក៏រៀបរាប់ប្រាប់ហេតុការណ៏ ហើយក៏ភៀសខ្លួនចេញពីតំបន់នោះទៅ ។
ពីមុនមានប្រជាជនមួយចំនួនមិនទាន់យល់ពីទង្វើរបស់លោកគឹមសុខ ច្រើនតែពោលពាក្យ បង្អាប់គាត់ថា "ហូបបាយផ្ទះ ធ្វើការឥតប្រយោជន៍ គ្មានប្រាក់ខែ ។ល។ ប៉ុន្តែពេលឃើញគាត់និងកងកម្លាំងការពារប្រជាជនទីក្រុង យាមល្បាត សម្រុះសម្រួលជនបង្កអុកឡុក ដើម្បីការពារ សន្តិសុខជូនប្រជាជន អ្នកទាំងនោះទើបយល់ទង្វើដ៏មានប្រយោជន៍របស់គាត់រួច គោរពកោតសរសើរគាត់យ៉ាងក្រៃលែង។តាំងពីទទួលនាទីជាប្រធានក្រុមការពារប្រជាជនទីក្រុង (ឆ្នាំ ២០០៩) លោកគឹមសុខទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយខែពី ១២០ - ២០០ ពាន់ដុង។ ចាប់ពីឆ្នាំ ២០១៩ កើនឡើងបាន ៥៥០ ពាន់ដុងក្នុងមួយខែ។
លោកគឹមសុខមានប្រសាសន៍ថា៖ "ក្នុង ពេលធ្វើការងារសង្គម ខ្ញុំតែងបានគ្រួសារ បង្កលក្ខណៈនិងជំរុញស្មារតីខ្ញុំជានិច្ច។ទន្ទឹមនឹងនោះ ខ្ញុំនៅទាំងទទួលបានការគាំទ្រ ពីសំណាក់កម្មាភិបាល បក្ខជន និងប្រជាជនទៀតផង។ ប្រសិន បើខ្ញុំគិតពីធ្វើការងារនេះដើម្បីមានប្រភពចំណូល ជូនគ្រួសារ ប្រហែលជាខ្ញុំមិនធ្វើការងារនេះជិត ២០ ឆ្នាំកន្លងទេ។ បំណងធំបំផុតរបស់ខ្ញុំគឺ " ផ្តល់នូវភាពសុខសន្តជូនមាមីង "ការងារនេះពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ខ្ញុំ។
ជាច្រើនឆ្នាំកន្លង លោកគឹមសុខនិងកង កម្លាំងការពារប្រជាជនទីក្រុងនៃសង្កាត់អនុសង្កាត់លេខ ២ សង្កាត់ទី ៩ បានប្រកៀកស្មាគ្នាចូលរួម បំពេញការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាជននៅលើភូមិសាស្រ្ត។លោកគាងថា ប្រធានគណៈកម្មការប្រជាជនអនុសង្កាត់លេខ ២ សង្កាត់ទី៩ មានប្រសាសន៍ថា៖ តាំងពីឆ្នាំ ២០០៩ រហូតមកទល់បច្ចុប្បន្នអនុសង្កាត់លេខ ២ រក្សាខ្ជាប់កិត្តិនាម អនុសង្កាត់សុវត្ថិភាពពីសន្តិ សុខសណ្តាប់ធ្នាប់។ សម្រេចបានលទ្ធផលនោះ គឺមានការរួមចំណែកយ៉ាងសកម្មរបស់កងកម្លាំងការពារប្រជាជនទីក្រុងនៃអនុសង្កាត់លេខ ២ និង លោកគឹមសុខ។ លោកគឹមសុខ មានតួនាទីសំខាន់ក្នុងការកោះហៅរកកងកម្លាំងការពារប្រជាជនទីក្រុងនៃសង្កាត់លេខ ២ អនុវត្តល្អ ការងារយាមល្បាតដើម្បី បង្ការទប់ស្កាត់ឧក្រឹដ្ឋជននិងអបាយមុខសង្គមនាំមកនូវភាពសុខសាន្តជូនប្រជាជនជាង ២៤០ គ្រួសារក្នុងអនុសង្កាត់លេខ ២៕
អត្ថបទ-រូបថតៈ សុជា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។