• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ព្រះសង្ឃ កម្មាភិបាល និងគ្រូបង្រៀនខ្មែរអនុវត្តល្អ សារាចរលេខ​ ២៤

16/12/2022 09:33

ព្រះសង្ឃ និងជនរួមជាតិខ្មែរតែងអនុវត្តល្អក្នុងការប្រើប្រាស់ ជ្រើសរើស និងចែក រំលែកព័ត៌មានដ៏មានប្រយោជន៍នៅ លើបណ្តាញសង្គម តាមស្មារតីនៃសារាចរ លេខ ២៤-CT/TU ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៧ របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត "ស្តីពីការប្រើប្រាស់ វិនិច្ឆ័យ និងចែករំលែកព័ត៌មានសកម្មរបស់ កម្មាភិបាល បក្ខជន សមាជិក សម្ព័ន្ធយុវជន សមាជិកសមាគមក្នុងខេត្ត" (សារា ចរលេខ ២៤)។

ព្រះតេជគុណ សឺនកែន៖ម្ចាស់ការស្នើ កសាងផែនការកំណត់ទិសដៅផ្សព្វផ្សាយតាមសារាចរលេខ ២៤

ព្រះតេជគុណសឺនកែន ។

ដោយមានតួនាទីជាប្រធានការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះតេជគុណ សឺនកែន មានភារកិច្ចស្នើគណៈអចិន្ត្រៃយ៍ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ដើម្បីកសាងផែនការផ្សព្វផ្សាយបណ្តាសកម្មភាពរបស់ សមាគមភ្ជាប់ជាមួយនឹងការចលនាព្រះសង្ឃពុទ្ធបរិស័ទប្រើប្រាស់បណ្តាញសង្គមតាមច្បាប់សន្តិសុខបណ្តាញជ្រើសព័ត៌មានជាផ្លូវការសម្រាប់ស្វែងយល់ និងចែករំលែក។
ព្រះតេជគុណ សឺនកែនមានថេរដីកាថា៖ ក្នុងការផ្សព្វផ្សាយផែនការប្រចាំត្រីមាស និងប្រចាំឆ្នាំអាត្មាតែងរាយការណ៍ ស្នើគណៈអចិន្ត្រៃយ៍សមាគមខេត្ត យកចិត្តទុកដាក់ចង្អុលការសមាគមបណ្តាស្រុក-ក្រុង ឱ្យយកចិត្តទុកដាក់ ក្នុងការផ្សព្វផ្សាយប្រគេន និងជូនដល់ព្រះសង្ឃ ពុទ្ធបរិស័ទបង្កើនការយល់ដឹងអំពីការជ្រើសព័ត៌មាននៅលើបណ្តាញសង្គម គប្បីស្វែងយល់ឲ្យបានច្បាស់លាស់រវាងព័ត៌មានជាផ្លូវការ និងព័ត៌មានក្រៅផ្លូវការដើម្បីចែករំលែក និងរាំងស្កាត់។ បើតាមអាត្មាយល់ឃើញថា ផ្តើមពីសារាចរលេខ ២៤-CT/TU ផ្សព្វ ផ្សាយជាផ្លូវការបានរួមចំណែកបង្កើនការយល់ដឹងដល់អ្នកប្រើបណ្តាញសង្គមទាំងអស់។ ជាពិសេសកម្មាភិបាល បក្ខជនសមាជិកបណ្តាអង្គការចាត់តាំងតែងជ្រោងខ្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការប្រើប្រាស់បណ្តាញសង្គម។ គោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់សុវត្ថិភាពបណ្តាញ និងមានសីលធម៌ក្នុងការទំនាក់ទំនងគ្នាតាមបណ្តាញសង្គម។ ចំពោះអាត្មាវិញ តែងតាមដានសារព័ត៌មានជាផ្លូវ ក្នុងគេហទំព័ររបស់ខេត្តយើងក៏ដូចជាសារព័ត៌មាន សំខាន់ៗតាមរយៈកាសែតអេឡិចត្រូនិចក្នុងប្រទេសដូចជា៖ កាសែតត្រាវិញ Online សកម្មភាពពុទ្ធសាសនា Online កាសែតអេឡិចត្រូនិចរបស់បក្សកុម្មុយនិស្តវៀតណាម ។ល។ ហើយអាត្មាបានចែករំលែកព័ត៌មានរបស់បណ្តាអង្គការចាត់តាំងនយោបាយ-សង្គម អត្ថបទអំពីមនុស្សល្អ  ការងារល្អ ដើម្បីផ្សព្វផ្សាយព័ត៌មានល្អៗ នៅលើ បណ្តាញសង្គមឲ្យបានទូលំទូលាយ។

លោកគ្រូ ថាច់ស៊ីន៖ សារាចរលេខ ២៤ ជំនួយឲ្យខ្ញុំបង្កើនស្មារតីទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន

លោកគ្រូថាច់ស៊ីន

បណ្តាញសង្គមជាទីពេញនិយមរបស់ប្រជាជននិងក្លាយជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះ បាននាពេលបច្ចុប្បន្ននេះ។ បច្ចុប្បន្ន កុមារភាគច្រើនដែលស្ថិតក្នុងវ័យសិក្សាក៏ត្រូវការប្រើបណ្ដាញសង្គមដើម្បីជំនួយការសិក្សាផងដែរ។ ដូច្នោះហើយ ក្នុងនាមជាគ្រូបង្រៀនអចិន្ត្រៃយ៍ថ្នាក់ទី ៥ (សាលាបឋមសិក្សាផុងភូ (បេ)ឃុំផុងភូ ស្រុកកូវកែ) លោកគ្រូថាច់ស៊ីន តែងបង្កើនស្មារតីទទួលខុសត្រូវក្នុងការបង្រៀនសិស្សឲ្យចេះពីរបៀបប្រើប្រាស់ បណ្តាញសង្គមយ៉ាងណាឲ្យមានប្រយោជន៍ សុវត្ថិភាព។
លោកគ្រូ ថាច់ស៊ីន មានប្រសាសន៍ថា៖ បច្ចុប្បន្នសិស្សបឋមសិក្សាក៏ត្រូវការប្រើប្រាស់អ៊ីនធើណែត ដើម្បីជំនួយការសិក្សា និងស្វែងយល់អំពីជីវភាពសង្គម។ ដូច្នេះ យើងគប្បីណែនាំឲ្យប្អូនៗចេះ របៀបជ្រើសរើសព័ត៌មានត្រឹមត្រូវសម្រាប់ស្វែងយល់ រៀនសូត្រ។ នេះជាភារកិច្ចសំខាន់មួយដែលខ្ញុំបានអនុវត្តតាមស្មារតីនៃសារាចរលេខ ២៤  របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ ពីព្រោះតួនាទីជាគ្រូបង្រៀនអចិន្ត្រៃយ៍ ខ្ញុំមានម៉ោងជួបជុំសិស្សក្នុងថ្នាក់ច្រើនបើប្រៀបនឹងគ្រូបង្រៀនមុខវិជ្ជាផ្សេង។ ខ្ញុំតែងរំលឹកសិស្សពីរបៀបប្រើប្រាស់បណ្តាញសង្គមយ៉ាងណាឲ្យបានល្អ នាំមកនូវផលប្រយោជន៍ជាក់ស្តែង។ ខ្ញុំដាស់ តឿនប្អូនៗកុំឱ្យផ្តោតអារម្មណ៍ទៅលើបណ្តាញសង្គមក្រៅពីស្វែងយល់ រៀនសូត្រចំណេះដឹងនៃមុខវិជ្ជាកំព្យុទ័រថ្នាក់ទី៥ ។ ក្រៅពីនោះខ្ញុំក៏រៀបរាប់អំពីហានិភ័យក្នុងការប្រើប្រាស់បណ្តាញសង្គមផងដែរ ប្រសិនបើចែករំលែកព័ត៌មិនដឹងប្រភពច្បាស់លាស់ ចៃដន្យមានខុសឆ្គងណានីមួយនោះ នឹងអាចប៉ះពាល់ដល់កិត្តិយសអ្នកដទៃខ្លួនយើង ត្រូវទទួលខុសត្រូវតាមច្បាប់។ ទន្ទឹមនឹងនោះ ខ្ញុំបង្រៀនប្អូនៗឲ្យមានស្មារតីទទួលខុសត្រូវ នឹងចេះដាក់សំណួរផ្ទាល់ខ្លួនឯងថា៖ តើសារព័ត៌មាននេះ មានប្រភពមកពីណា គួរឱ្យទុកចិត្តបានដែរ ឬទេ ដើម្បីជំនួយឲ្យសិស្សមានការពិចារណានៅពេលដែលប្រើប្រាស់បណ្តាញសង្គម។

មីងគាងធីប៊ី ៖ សកម្មក្នុងការចលនាប្រជាជនបង្កើនការយល់ដឹងនៅពេលប្រើប្រាស់បណ្តាញសង្គម

 

មីងគាងធីប៊ីជាអ្នកមានប្រជាប្រិយភាពតំបន់ ជនជាតិខ្មែរនៅភូមិក្នុងស្រុក (បេ) ឃុំហ្វាឡើយ ស្រុកចូវថាញ់។ គាត់បានសកម្មក្នុងការចលនាប្រជាជនបង្កើនការយល់ដឹងនៅពេលប្រើប្រាស់ បណ្តាញសង្គម។ ដោយមានតួនាទីជាអ្នកមាន ប្រជាប្រិយភាពក្នុងភូមិ គាត់តែងសហការជាមួយ បណ្តាអង្គការចាត់តាំងមហាជនក្នុងភូមិផ្សព្វផ្សាយ បណ្តាសារាចរសេចក្តីសម្រេចចិត្តរបស់បក្ស ច្បាប់របស់រដ្ឋជូនដល់ប្រជាជនក្នុងភូមិ។ ឆ្នាំ ២០២២  គាត់សហការផ្សព្វផ្សាយសារាចរលេខ ២៤ របស់ គណៈអចិន្ត្រៃយ៍បក្សខេត្តបាន ១៤ លើក ដោយមានប្រជាជនជិត៤០០នាក់ចូលរួម។
មីងគាងធីប៊ីមានប្រសាសន៍ថា៖ ក្នុងពេលផ្សព្វផ្សាយ ខ្ញុំតែងយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយសារាចរលេខ ២៤ របស់គណៈអចិន្ត្រៃយ៍បក្សខេត្ត ដើម្បីជំនួយឲ្យប្រជាជនបង្កើនការយល់ដឹង ជ្រើនរើសព័ត៌មានក្នុងពេលប្រើប្រាស់ និងចែករំលែកព័ត៌មានតាមប្រព័ន្ធបណ្តាញសង្គម។ សកម្ម ក្នុងការចូលរួមចែករំលែក ដំណឹង អត្ថបទដើម្បី ផ្សព្វផ្សាយឲ្យបានទូលំទូលាយបណ្តាគោលការណ៍ គោលមាគា៌គោលនយោបាយច្បាប់របស់បក្ស  និងរដ្ឋ ផ្សព្វផ្សាយអំពីគំរូមនុស្សល្អ ការងារល្អលើគ្រប់វិស័យ ដើម្បីសាយភាយទូលំទូលាយក្នុងសង្គម។
សារាចរលេខ ២៤ របស់គណៈអចិន្ត្រៃយ៍បក្សខេត្ត ផ្សព្វផ្សាយបានជំនួយឲ្យព្រះសង្ឃ កម្មាភិបាល គ្រូបង្រៀនខ្មែរ បង្កើនស្មារតីទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ និងអប់រំសិស្សានុសិស្ស ជំនួយឲ្យប្រជាជនបង្កើនការយល់ដឹងនៅពេលប្រើប្រាស់ អ៊ីនធើ​ណែត ក៏ដូចជាប្រើប្រាស់បណ្តាញសង្គម៕      អត្ថបទ-រូបថត៖ សុជា

 

 

 

 

 

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.