• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ព្រះតេជគុណ គឹមចន្ថា៖ ព្យាយាមរៀនសូត្រនិងសកម្មក្នុងការងារពុទ្ធសាសនា

09/03/2021 09:26

ព្រះតេជគុណគឹមចន្ថាឆ្នាំកំណើត ១៩៩៤ គង់​នៅវត្តកោះស្លា ឃុំថាញ់ស៊ើង ស្រុកថ្កូវ ខេត្តត្រាវិញ គឺជាព្រះអាចារ្យឆ្នើមមួយអង្គក្នុងវត្តក៏ដូចជានៅក្នុងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ។ ព្រះតេជគុណគឹមចន្ថាបានប្រឡងបញ្ចប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ នៅឆ្នាំ ២០១៤ នាមណ្ឌលប្រឡងវត្តកងចក្ការាមធ្លក ឃុំហ៊ីបហ្វាស្រុកកូវង៉ាង ខេត្តត្រាវិញ និងបញ្ចប់មហាវិទ្យាល័យវប្បធម៌ បណ្តាជនជាតិភាគតិចវៀតណាម ឆ្នាំ ២០១៦ នៅសាលាសកលវិទ្យាល័យត្រាវិញ។

ព្រះតេជគុណគឹមចន្ថា

        ក្រោយពីបានបញ្ចប់ពុទ្ធិកមធ្យមសិក្សានិងបញ្ចប់ថ្នាក់មហាវិទ្យាល័យរួច ព្រះតេជគុណ​ គឹមចន្ថា តែងតែយកអស់ពីព្រះទ័យជួយកិច្ចការ​ងារវត្តអារាមក្នុងនោះ មានការបង្ហាត់បង្រៀន​ដល់ព្រះសង្ឃនិងកុមារា កុមារីថ្នាក់ខេមរភាសា ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិផងហើយបានទទួលការនិមន្តមកបង្ហាត់បង្រៀនកន្លែងមួយចំនួនដួចជា៖ វត្តផ្នោរកំបុតស្រុក ចូវថាញ់ សាលាមធ្យមសិក្សាបាលីខ្មែរ-ត្រាវិញ។ ទន្ទឹមនឹងនោះ ព្រះតេជគុណគឹមចន្ថា នៅទាំងចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពពុទ្ធសាសនាជួយកិច្ចការជាច្រើនវិស័យឲ្យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ដូចជាការងារក្នុងវិស័យអប់រំពុទ្ធិកសិក្សា និងកិច្ចការងារការិយាល័យ។ល។
    តាមថេរដីការបស់ព្រះតេជគុណថាច់ញ៉ឹក អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ បានឲ្យដឹងថា៖ ព្រះតេជគុណគឹមចន្ថា ព្រះអង្គមានប្រភពចំណេះដឹងច្រើនអំពីភាសាខ្មែរ  ភាសាបាលី ស្ទាត់ជំនាញ់ក្នុងការងារការិយាល័យ ហើយឈ្លាសវៃក្នុងការដោះស្រាយការងារ តែងសម្រេចល្អជាងការទន្ទឹងរង់ចាំ។ បណ្តាភារកិច្ចដែលសមាគមបានប្រគល់ឲ្យ តែងទទួលបានការសរសើរអំពីព្រះតេជគុណនិងព្រះឧបជ្ឈាយ៍ ជាថ្នាក់ដឹកនាំសមាគមគ្រប់លំដាប់ថ្នាក់។
  ក្រៅពីការចូលរួមបង្ហាត់បង្រៀនព្រះសង្ឃ និងជួយកិច្ចការសមាគម ព្រះតេជគុណគឹមចន្ថានៅទាំងសកម្ម ក្នុងការផ្សព្វផ្សាយដល់ព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទ អំពីបណ្តាគោលការណ៍និងគោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់ រដ្ឋ។ ផ្ដើមពីការងារជាក់ស្តែងនោះ ព្រះតេជគុណ គឹមចន្ថាបានជ្រើសតែងតាំងធ្វើជាអនុលេខាការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក អនុលេខាគណៈការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត អាណត្តិកាល ២០១៨ -២០២៣។
   ទន្ទឹមនឹងការបង្ហាត់បង្រៀននិងចូលរួមសកម្មភាពរបស់សមាគម ទោះបីមានការលំបាកក្នុងការរៀបចំពេលវេលាបន្តិចក៏ដោយ ព្រះតេជគុណ គឹមចន្ថា នៅតែខិតខំព្យាយាមសិក្សារៀនសូត្រជានិច្ចដើម្បីលើកកម្ពស់ចំណេះវិជ្ជាក៏ដូចជាបន្ថែមចំណេះដឹងសម្រាប់ព្រះអង្គ។ សក្ខីភាពឲ្យការប្រឹងប្រែងនោះ គឺសញ្ញាប័ត្រថ្នាក់មហាបរិញ្ញាផ្នែកវប្បធម៌វិទ្យាដែលព្រះតេជគុណទើប បានទទួលកាលពីដើមឆ្នាំ ២០២១។ ជាមួយស្នាព្រះហស្តដែលគួរស្ងើចសរសើរនោះ ព្រះតេជគុណ គឹមចន្ថា ស័ក្តិសមទទួលបានកិត្តិនាមជាបញ្ញវន្តវ័យក្មេងមួយព្រះអង្គ ជាប្រភពធនធានមនុស្សមានផលប្រយោជន៍សម្រាប់សង្គម ពិសេសសម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរខេត្តត្រាវិញ៕   
   

 អត្ថបទ- រូបថត៖ លីសី

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.