• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ព្រះចៅអធិការថាច់ថាវរ៍សកម្មជាមួយកិច្ចការសាសនា និងសង្គម

09/09/2022 08:25

ព្រះតេជគុណ ថាច់ថាវរ៍ បច្ចុប្បន្នជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក កូវកែ ព្រះចៅអធិការវត្តមជ្ឈិមារាម (កណ្ដាល) ឃុំហ្វាអឹង ស្រុកកូវកែ។ ព្រះអង្គអនុវត្តសម្រេច សកម្មភាពលេចធ្លោជាច្រើន រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តសម្រេចភាគ កម្រិតសំខាន់ៗជាច្រើនក្នុងការគិតគូរពីជីវភាព សម្ភារ ស្មារតីរបស់ប្រជាជន កសាងជន បទថ្មី។

ព្រះចៅអធិការថាច់ថាវរ៍ ។

​​     ព្រះចៅអធិការថាច់ថាវរ៍ មិនត្រឹមតែយកព្រះទ័យទុកដាក់ដល់ការកសាងបណ្ដាសំណង់នៅក្នុងផ្ទៃវត្ត ប៉ុណ្ណោះឡើយ ព្រះអង្គនៅទាំងអនុវត្តល្អការងារសប្បុរសធម៌សង្គម ជួយដល់ស្ថានភាពលំបាកជាច្រើនឈានឡើងក្នុងជីវភាព និងសិស្សជាច្រើនឆ្លងកាត់ការលំបាករៀនសូត្រសម្រេចបានលទ្ធផលល្អប្រសើរ។ ព្រះអង្គតែងសំដែងពីទឹកព្រះទ័យស្រឡាញ់ប្អូនៗដែលឧស្សាហ៍ក្នុងការរៀនសូត្រ  ប្អូនៗដែលទទួលបានលទ្ធផលរៀនសូត្រល្អ បើសិនទទួលបានលិខិតសរសើរដែលសាលាផ្ដល់ជូន និងបានព្រះអង្គជូនអំណោយបន្ថែមដូចជាសៀវភៅ ប្រាក់កាសជាដើម។ គិតដោយឡែកតែលទ្ធផល រៀនសូត្រល្អរបស់ប្អូនៗនៅតាមបណ្ដាសាលាសកលក្នុងឆ្នាំសិក្សា ២០២១-២០២២ ព្រះអង្គជូនអំណោយជំរុញស្មារតីរៀនសូត្រដល់ប្អូនៗសរុបតម្លៃឡើងដល់ រាប់សិបលានដុង។ ដោយឡែកក្នុងឆ្នាំសិក្សាថ្មី ២០២២ -២០២៣ នេះព្រះអង្គប្រមូលផ្ដុំប្អូនៗជាង ២០០ រូប មកវត្តដើម្បីជូនអំណោយអំណរបុណ្យទ្រុងធូ សរុបតម្លៃជាង ៥០ លានដុង។
     យល់ឃើញថាការរួមចំណែកកសាងជនបទថ្មី គឺនាំមកជីវភាពល្អប្រសើរ ជូនភូមិស្រុក ជីវភាពមាមីងខ្មែរតំបន់ជនបទ។ ក្នុង ៦ ខែដើមឆ្នាំ ២០២២ ព្រះអង្គបំផុសចលនាពុទ្ធបរិស័ទបរិច្ចាគដីកសាងផ្លូវគមនាគមន៍ជនបទ តភ្ជាប់បណ្ដាតំបន់អាសយជនលើភូមិសាស្រ្តបាន ១ ខ្សែដោយមានប្រវែងជាង ៣០០ ម៉ែត្រ កសាងបង្គោលអំពូលអគ្គិសនីប្រើថាមពលព្រះអាទិត្យបាន ៣៣ ដើម សម្រាប់អុជបំភ្លឺនៅពេលយប់ ដោយតម្លៃក្នុងមួយដើមៗ គឺ ២,៧ លានដុង។ តាមការគ្រោងទុក នៅពេលខាងមុខ ព្រះអង្គនឹងចលនាកសាងបន្ថែមសម្រាប់ដងផ្លូវ ដែលនៅសេសសល់លើភូមិសាស្រ្តចំនួន ២០ ដើមទៀត។ តាមការគិតឃើញរបស់ព្រះអង្គ ប្រសិនបើកសាងបង្គោលដែលភ្ជាប់ដោយអំពូលប្រើប្រាស់អគ្គិសនី ជួនកាលក៏បង្កការអំពល់ដល់មូលដ្ឋានក្នុងការរៃអង្គាសប្រាក់កាសប្រចាំខែបង់ឱ្យផ្នែកអគ្គិសនី។ ចំពោះការកសាងបង្គោលប្រើប្រាស់ដោយអំពូលថាមពលព្រះអាទិត្យគ្រាន់តែកសាងម្ដង រួចប្រគល់ឲ្យរដ្ឋអំណាចមូលដ្ឋាន និងមាមីងតាមភូមិរួមគ្នាគ្រប់គ្រង។ អំពូលភ្លើងក៏បានជ្រើសជាវតាមយីហោដែលមានប្រជាប្រិយភាពដើម្បីប្រើប្រាស់បានយូរអង្វែង។
     អនុវត្តកិច្ចការសមាគម ព្រះតេជគុណថាច់ថាវរ៍ បានឯកភាពជាមួយសមាជិកគណៈប្រតិបត្តិការដាក់ចេញផែនការក្នុងមួយឆ្នាំសាងសង់ផ្ទះសាមគ្គីធម៌ ៤ ខ្នងជូន ដល់គ្រួសារក្រីក្រ ជួបលំបាកអំពីលំនៅឋានដោយតម្លៃ ក្នុងមួយខ្លងៗ ៣៣ លានដុង។ ទោះជាដូច្នោះក៏ដោយបើសិនគ្រួសារដែលសមាគមជ្រើសឧបត្ថម្ភស្ថិតក្នុងចំ ណុះវត្តណានោះ វត្តនោះនៅទាំងឧបត្ថម្ភប្រាក់ចំណាយដែលកើតមានឡើងបន្ថែមក្នុងរយៈពេលសាងសង់ ក៏ដូចជាទិញសម្ភារប្រើប្រាស់ក្នុងគ្រួសារ ជូនអំណោយក្នុងពេលធ្វើពិធីប្រគល់ជូនផ្ទះ។ល។ អាស្រ័យហេតុនោះ ផ្ទះមួយខ្នងលុះកសាងរួចរាល់មានតម្លៃតិចបំផុតក៏ជាង ៤០ លានដុង។ ព្រះតេជគុណថាច់ថាវរ៍មានថេរដីការៀបរាប់៖ ពេលធ្វើបានកិច្ចការជួយដល់ស្ថានភាពលំបាក ក្នុងចិត្តអាត្មាមានក្ដីរីករាយយ៉ាងខ្លាំង។ ក្ដីរីករាយនេះមិនត្រឹមតែជួយជំរុញឱ្យអាត្មាខិតខំជាងទៀត ក្នុងការអនុវត្តន៍កិច្ចការសាសនា និងសង្គមឡើយ នៅទាំងបំផុសចលនាព្រះចៅអធិការបើកទូលាយចិត្តស្រឡាញ់ដល់មនុស្សជាតិធ្វើឱ្យសង្គមកាន់តែបានល្អប្រ សើរជាង។
     អ្នកស្រីដូធីត្វៀកហាន់ ប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាអឹងឱ្យដឹង៖ ព្រះតេជគុណបង្កបានប្រិយភាពខ្ពស់ជាមួយប្រជាជន ទំនាក់ទំនងល្អជាមួយរដ្ឋអំណាចមូលដ្ឋាន។ កន្លងហើយ ព្រះអង្គចលនាអនុវត្តបានកិច្ចការជាច្រើនជួយឱ្យមូលដ្ឋានសម្រេចការកសាងជនបទថ្មី គិតគូរជីវភាពបណ្ដាគ្រួសារក្រីក្រ ស្ថានភាពអនាថាលើភូមិសាស្រ្ត។ ក្នុងលើកកំពូលបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ក្នុងឆ្នាំកន្លង ព្រះអង្គរួមជាមួយមូលដ្ឋានគិតគូរបានល្អរាល់ស្ថានភាពប្រជាជននៅមូល ដ្ឋាន ។ ផ្ដើមពីទង្វើរបស់ព្រះអង្គ ជារៀងរាល់ឆ្នាំមូលដ្ឋានតែងស្នើទៅថ្នាក់លើឲ្យស្ងើចសរសើរស្នាព្រះហស្ដរបស់ព្រះអង្គ៕             

                                                                                                                              អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.