• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ព្រះចៅអធិការថាច់ថាវរ៍រួមកម្លាំងសង្គ្រោះបណ្ដាស្ថានភាពលំបាក

20/12/2021 15:06

មិនត្រឹមតែអនុវត្តល្អការងារសាសនាប៉ុណ្ណោះ ក្នុងរយៈពេលដែលស្ថានភាពអាសន្នរោគកូវីដ-១៩ ប្រែប្រួលស្មុគស្មាញលើភូមិសាស្រ្តស្រុកកូវកែនិយាយដោយឡែក ក្នុងខេត្តនិយាយរួម ព្រះចៅ អធិការថាច់ថាវរ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិស្រុកកូវកែតែងចូលរួមអនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ និងជួយ សង្គ្រោះបណ្ដាស្ថានភាពលំបាកទៀតផង។

ព្រះចៅអធិការថាច់ថាវរ៍។

     ព្រះចៅអធិការថាច់ថាវរ៍ មានថេរដីកាឱ្យដឹងថា៖ ការងារសប្បុរសធម៌សង្គមជាសកម្មភាព មនុស្សធម៌ សមស្របជាមួយវប្បធម៌ពុទ្ធសាសនា សីលធម៌របស់អ្នកជាពុទ្ធបរិស័ទ ដើម្បីរួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានដោះស្រាយបណ្ដាការលំបាកជូនពុទ្ធបរិស័ទ ប្រជាជន មានអាត្មាតែងរួមចំណែកអនុវត្តតាមគោលការណ៍ គោលមាគ៌ា របស់បក្ស និងរដ្ឋស្ដីពីការងារសុខុមាលភាពសង្គម សម្ដែងពីស្មារតីស្នេហាជាតិ ភាពស្រឡាញ់ សាមគ្គីជនជាតិ។
     ក្នុងលើកបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ ព្រះអង្គឧបត្ថម្ភដល់បណ្ដាឃុំ៖ ថុងហ្វាថាញ់ភូ តាមង៉ាយ អាងភូតឹង ទីប្រជុំជនកូវកែ ឃុំ ទីប្រជុំជននីមួយៗ ០៣ លានដុង និងឧបត្ថម្ភឃុំហ្វាអឹង ១០,៥ លានដុង។ ទន្ទឹមនឹងនោះ ព្រះអង្គឧបត្ថម្ភគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវកែ ១០ លានដុង។ ឧបត្ថម្ភយាយតាចាស់ទុំក្នុងចំណុះវត្ត ១២៤ រូប សរុបទឹកប្រាក់ ៦២ លានដុង និងឧបត្ថម្ភគ្រួសារជួបលំបាកអាស្រ័យអាសន្នរោគកូវីដ-១៩ ចំនួន ៤៥ គ្រួ (ក្នុងគ្រួសារនីមួយៗ ៥០០ ពាន់ដុង អង្ករ ១០ គីឡូ ក្រាម និងមី ១ ធុង)។ ឧបត្ថម្ភវត្តទាំង ២២ វត្ត លើភូមិសាស្រ្តស្រុក ក្នុងមួយវត្តៗអង្ករ ៥០ គីឡូ ក្រាម។ល។ ក្នុងសភាពធម្មតាថ្មី ដើម្បីរួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានគិតគូរដល់ជីវភាពគ្រួ សារក្រីក្រ គ្រួសារដែលត្រូវរងឥទ្ធិពលដោយអាសន្នរោគកូវីដ-១៩ ចំនួនអំណោយជាច្រើនចំណែក។ ជាមួយតួនាទីជាប្រធានសមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិស្រុក ព្រះអង្គចង្អុលការបណ្ដាគណៈ ក្នុងសមាគមអនុវត្តល្អបណ្ដាសកម្មភាពឧបត្ថម្ភសម័យប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០២០-២០២១ នៅមណ្ឌលប្រឡងវត្តសម្បួរ (ឃុំហ្វាអឹង) ជាមួយទឹកប្រាក់ ១៧៥ លានដុង។ ចលនាឧបត្ថម្ភ ១៧១ គ្រួសារដែលមានសាច់ញាតិបាត់បង់ជីវិត ( គ្រួសារនីមួយៗ ៤ លានដុង)។ឧបត្ថម្ភរបស់របរស្បៀងអាហារ សម្ភារៈចាំបាច់ មូលនិធិបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩។ល។ សរុបថវិកា ៥៣០ លានដុង។ ឧបត្ថម្ភមូលនិធិវ៉ាក់សាំងកូវីដ ១៩ ជាមួយទឹក ប្រាក់ចំនួន ៥៣,៥ លានដុង។កសាងផ្ទះមហា សាមគ្គី ២ ខ្នងជូនគ្រួសារពុទ្ធបរិស័ទដែលជួបលំបាកអំពីលំនៅឋាននៅឃុំហ្វាតឹង និង ផុងភូ ជាមួយថវិកាសាងសង់ ៧៦ លានដុង។ ឧបត្ថម្ភកសាងព្រះវិហារនៅវិទ្យាស្ថានពុទ្ធសាសនាគណៈ មហានិកាយខ្មែរទីក្រុងកឹងធើ ១០០ លានដុង។
     ជាមួយទង្វើប្រកបដោយលក្ខណៈវប្បធម៌របស់មនុស្សយ៉ាងជ្រាលជ្រៅ ព្រះតេជគុណ ថាច់ថាវរ៍ មិនត្រឹមតែជាប្រធានសមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិស្រុកកូវកែ ព្រះចៅអធិការវត្តមជ្ឈិមារាម (កណ្ដាល) ឃុំហ្វាអឹង ស្រុកកូវកែប៉ុណ្ណោះឡើយ នៅទាំងបានពុទ្ធបរិស័ទ ប្រជាជនផ្ដល់ទំនុកចិត្តបោះឆ្នោតជាតំណាងក្រុមប្រឹក្សាប្រជាជន នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ទៀតផង៕              អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.