• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ប្អូនថាច់ធីង៉ុកឡៀង៖ សិស្សពូកែជាច្រើនឆ្នាំបន្តបន្ទាប់

19/03/2021 09:04

តាំងពីពេលនៅជាសិស្សកម្រិតបឋមសិក្សាសាលាហ៊ីបហ្វា(អា) ស្រុកកូវង៉ាង និងបានជ្រើសចូលរៀននៅសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកូវង៉ាង គិតមកទល់ពេលនេះ ប្អូនថាច់ធីង៉ុកឡៀង (សិស្សថ្នាក់ទី ៧/១) តែងសម្រេចនិទ្ទេសពូកែជា​ច្រើនឆ្នាំបន្តបន្ទាប់។

       ប្រការគួរកត់សម្គាល់ចំពោះប្អូនង៉ុកឡៀង ក្រៅពីរក្សាខ្ជាប់​លទ្ធផលរៀនសូត្រ ប្អូននៅទាំងសកម្មចូលរួមបណ្តាចលនារបស់សាលា ក្នុងនោះមានការចូលរួមបណ្តាពិធីប្រឡងអាស្រ័យសាលា និងថ្នាក់លើចាត់តាំង។ តួយ៉ាងដូចក្នុងលើកប្រឡង “សៀវភៅជ្រះ អក្សរស្អាត” ថ្នាក់ស្រុកកម្រិតបឋមសិក្សា និងអនុវិទ្យាល័យឆ្នាំសិក្សា ២០២០ -២០២១ ប្អូនទទួលបានរង្វាន់លេខមួយក្នុងពិធីប្រឡង។

        លោកគ្រូគាងទៀងជី គ្រូបង្រៀនភាសាខ្មែរ សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកូវង៉ាងបញ្ជាក់ថា៖ ប្អូនថាច់ធីង៉ុកឡៀង ជាសិស្សមានសីលធម៌ ចរិយាសម្បត្តិល្អ មានស្មារតីខិតខំរៀនសូត្រពូកែបណ្តាវិញ្ញាសា ជួយឲ្យប្អូនមិនបង្អង់បានជឿនលឿនក្នុងការរៀនសូត្រ។ ចំពោះមុខវិជ្ជាភាសាខ្មែរ ប្អូនមិនត្រឹមតែចេះអានបានច្បាស់លាស់ទាំងពាក្យ ប្រយោគនីមួយៗឡើយ ប្អូននៅទាំងមានទេពកោសល្យសរសេរអក្សរយ៉ាងស្អាត។ អាស្រ័យហេតុនោះ ក្នុងសម័យប្រឡង “សៀវភៅជ្រះ អក្សរស្អាត” នាពេលកន្លង សាលាជ្រើសសិស្សជាច្រើនរូបចូលរួមប្រឡង ប៉ុន្តែមានតែប្អូនថាច់ធីង៉ុកឡៀង ទទួល​បានរង្វាន់លេខមួយ។

ប្អូនថាច់ធីង៉ុកឡៀង ចូលរួមរៀនសូត្រនៅសាលា។

         ក្នុងការរៀនសូត្រ ក្រៅពីបណ្តាវិញ្ញាសាអប់រំនៅក្នុងសាលា ប្អូនថាច់ធីង៉ុកឡៀងនៅទាំងស្រាវជ្រាវបណ្តាឯកសារ វណ្ណកម្មអក្សរសាស្រ្ត បណ្តាមេរៀនពន្យល់សេចក្តីយ៉ាងមានប្រយោជន៍មានការទាក់ទងដល់ការរៀនសូត្ររបស់ប្អូន។ អាស្រ័យហេតុនោះ បណ្តាចំណេះដឹងដែលទាក់ទងដល់បណ្តាវិញ្ញា​សារៀនសូត្រ ប្អូនមានការជំនាញបង្គួរ គ្រូបង្រៀនជាច្រើនដាក់សំណួរទាក់ទងក្រៅពីសៀវភៅពុម្ព ប្អូនតែងឆ្លើយបានល្អ។ ប្អូនថាច់ធីង៉ុកឡៀង សំណេះសំណាលថា៖ បានរៀនសូត្រក្នុងបរិស្ថានដែលមានអន្តេវា​សិកដ្ឋានសម្រាប់ប្អូនៗ និងបានការយកចិត្តទុកដាក់យ៉ាងដិតដល់របស់កងជួរលោក គ្រូ​អ្នកគ្រូ ការជំរុញទឹកចិត្តរបស់ឪពុកម្តាយ បានជាកម្លាំងជំរុញសម្រាប់ប្អូនរៀនសូត្របានល្អ។ ប្រការមួយដែលញ៉ាំងឱ្យប្អូនសប្បាយចិត្តគឺអ្វីៗដែលជាគុណវិបត្តិរបស់ប្អូននោះ លោកគ្រូអ្នកគ្រូរំលឹកដើម្បីប្អូនឆាប់បានជម្នះ អ្វីដែលជាគុណសម្បត្តិនោះ ជំរុញទឹកចិត្តឱ្យប្អូនពង្រីក។ ហេតុនោះ ប្អូនកាន់តែមានស្មារតីខិតខំរៀនសូត្រឱ្យបានល្អ។ គោលដៅរៀនសូត្ររបស់ប្អូននៅយូរអង្វែង  ប្អូននឹងខិតខំជាងទៀត ជាក់ស្តែងគឺខិតខំដើម្បីគ្រប់សម្បទាបានចុះឈ្មោះចូលរួមប្រឡងចូលរៀនសាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តដើម្បីនាំមកភាពសប្បាយរីករាយ និងក្តីប្រាថ្នាជូនឪពុក ម្តាយ។

      ទន្ទឹមជាមួយការរក្សាលទ្ធផលរៀនសូត្របានល្អ ប្អូនថាច់ធីង៉ុកឡៀង តែងស័្មគ្រចិត្ត​ចែករំលែក និងជួយដល់មិត្តភ័ក្តិរួមថ្នាក់ដើម្បីបានជឿនលឿនដូចគ្នា។ ប្អូនតែងប្រមូលផ្តុំបណ្តាមិត្តភ័ក្តិដើម្បីរៀនសូត្រជាក្រុម រំលឹកមេរៀនជាក្រុមប្រយោជន៍ស្វែងរករបៀបដោះស្រាយបណ្តាមេរៀនពិបាក។ ដោយអាស្រ័យហេតុនោះ លទ្ធផលរៀនសូត្ររបស់មិត្តរួមថ្នាក់ក៏មិនបង្អង់បានលើកកម្ពស់។ មានប្អូនខ្លះដែលកាលពីមុនមានលទ្ធផលសិក្សាសម្រេចនិទ្ទេសមធ្យម​ គ្រាន់បើក្នុងឆ្នាំសិក្សា ២០១៩-២០២០​ លុះដល់ក្នុងឆមាសទី១នៃឆ្នាំសិក្សា ២០២០-២០២១ ឈានឡើងសម្រេចនិទ្ទេស គ្រាន់បើ ពូកែ។

      លោកគ្រូបង្រៀនថាច់សា ចាងហ្វាងរងសាលាសកលជនជាតិអន្តេវាសិក អនុវិទ្យាល័យស្រុកូវង៉ាងបានឱ្យដឹងថា៖ ក្នុងការអនុវត្តន៍ការងារបង្ហាត់បង្រៀន ថ្នាក់ដឹកនាំសាលាតែងជំរុញទឹកចិត្តឱ្យលោកគ្រូអ្នកគ្រូលើកកម្ពស់បន្ទុករបស់ខ្លួនឱ្យមែនទែន ចេះប្រើប្រាស់ចំណេះអប់រំគួបផ្សំជាមួយការរកឃើញកត្តាថ្មីដើម្បីបំពាក់បំប៉ន។ ឆ្លងតាមរយៈនោះ រកឃើញប្អូនម្នាក់ៗមានទេពកោសល្យផ្សេងពីគ្នា។ ចំពោះប្អូនថាច់ធីង៉ុកឡៀងនោះតែងរៀនល្អបណ្តាវិញ្ញាសា។ ឱកាសនោះ គ្រូបង្រៀនអចិន្ត្រៃយ៍ក៏តែងតម្រូវឱ្យប្អូនទទួលបន្ទុកធ្វើជាប្រធានក្រុមក្នុងការរៀនសូត្រជួយឱ្យប្អូនៗ ជាច្រើនមានភាពជឿនលឿន។ ជាក់ស្តែង អត្រាសិស្សគ្រាន់បើ ពូកែរបស់ថ្នាក់ប្រៀបជាមួយរយៈពេលតែមួយនៃឆ្នាំសិក្សា ២០១៩ -២០២០ កើន ១,៥-២%។ នៅពេលខាងមុខ សាលាបន្តការបំពាក់បំប៉ន លទ្ធភាពរៀនសូត្ររបស់ប្អូនថាច់ធីង៉ុកឡៀងដើម្បីចូលរួមបណ្តាពិធីប្រឡងអាស្រ័យស្រុកនិងខេត្តចាត់តាំង។ សង្ឃឹមថា ជាមួយភាពសកម្មរៀនសូត្ររបស់ប្អូនឡៀងនឹងជួយឱ្យសាលាសម្រេចបានគោលដៅអប់រំក៏ដូចជាការចូលរួមបណ្តាចលនា។ រួចប្រការសំខាន់បំផុតគឺនាំមកនូវលទ្ធផលខ្ពស់ក្នុងបណ្តាពិធីប្រឡង៕​

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.