25/11/2020 07:12
ប្អូនត្រឹងធីហ្វៀងត្រឹង។
ប្អូនត្រឹងធីហ្វៀងត្រឹង ជាសិស្សថ្នាក់ទី ៨/៣ សាលាអនុវិទ្យាល័យឡុងហ្វា ស្រុកចូវថាញ់ ជាសិស្សសង្វាតរៀនសូត្រ។ អស់រយៈកាល ០៧ ឆ្នាំសិក្សា (ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៧) ហ្វៀងត្រឹងតែងសម្រេចកិត្តិនាមជាសិស្សរៀនពូកែហើយបានលោកគ្រូ អ្នកគ្រូ មិត្តភ័ក្ដិស្រឡាញ់រាប់អាន។ កន្លងហើយហ្វៀងត្រឹង មានកិត្តិយសបានសាលាជ្រើសជូនអាហារូបករណ៍សម្រាប់សិស្សក្រីក្រសង្វាតរៀនសូត្រ។
តាមប្រសាសន៍លោកគ្រូ ង្វៀងភូខូយ អចិន្រ្តៃយ៍ថ្នាក់ ៨/៣ សាលាអនុវិទ្យាល័យឡុងហ្វា៖ ត្រឹងធីហ្វៀងត្រឹង ជាសិស្សឆ្លាត ប្អូនយល់មេរៀនយ៉ាងរហ័ស ចេះគោរពលោកគ្រូ អ្នកគ្រូ មិត្តភក្តិចូលចិត្តរាប់អាន។
អាស្រ័យស្ថានភាពគ្រួសារលំបាក ម្ល៉ោះហើយហ្វៀងត្រឹងតែងព្យាយាមរៀនសូត្រ។ ជារៀងរាល់ថ្ងៃប្អូនចំណាយពេលវេលាច្រើនសម្រាប់ការរៀនសូត្រ ខិតខំក្រេបជញ្ជក់ចំណេះដឹងមេរៀននៅនឹងថ្នាក់ និងលៃលកពេលវេលា រំលឹកមេរៀននៅនឹងផ្ទះ។ វិញ្ញាសាដែលហ្វៀងត្រឹងចូលចិត្តរៀនបំផុតនោះគឺប្រវត្តិសាស្រ្ត ដោយមានបំណងក្លាយជាអ្នកស្វែងយល់ស្រាវជ្រាវប្រវត្តិសាស្រ្ត។ លោកគ្រូត្រឿងមិញភូ អ្នកទទួលបន្ទុកកងកុមារ សាលាអនុវិទ្យាល័យឡុងហ្វាបានឲ្យដឹង៖ មិនត្រឹមតែរៀនពូកែ ហ្វៀងត្រឹងនៅទាំងជាសមាជិកាក្រុមរវាសរវៃ ប្អូនជាសមាជិកាគណៈចង្អុលការក្រុមថ្នាក់ទី ៨/៣។ ប្អូនតែងស្វាហាប់ ឈានមុខក្នុងបណ្តាចលនាក្រុមរបស់សាលា។
មកសួរសុខទុក្ខគ្រួសារហ្វៀងត្រឹង ស្នាក់នៅភូមិថូងវ៉ាង ឃុំឡុងហ្វា ស្រុកចូវថាញ់ គ្រួសារហ្វៀងត្រឹងជាគ្រួសារលំបាក ផ្ទះដែលប្អូនកំពុងរស់នៅសព្វថ្ងៃអាស្រ័យបានកម្មវិធីតេតកងទ័ព ប្រជាជនឃុំឡុងហ្វាឧបត្ថម្ភកាលពីឆ្នាំ ២០១៩។ គ្រួសារមានតែដីសម្រាប់សង់ផ្ទះគ្មានដីស្រែផលិត ឪពុកប្អូនឈ្មោះ ត្រឹងវ៉ាំងថឹក គ្មានមុខរបរលំនឹងម្ល៉ោះហើយជីវភាពគ្រួសារជួបការលំបាកច្រើន។ អាស្រ័យបណ្តាប្រឡាយក្នុងតំបន់កោះឡុងហ្វាគឺជាប្រភពសម្រាប់ចិញ្ចឹមជីវភាពរបស់គ្រួសារហ្វៀងត្រឹង ជារៀងរាល់ថ្ងៃឪពុកប្អូនតែងទៅដោតសន្ទូច រាយមងចាប់បង្កងត្រីដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និង ចិញ្ចឹមកូនរៀនសូត្រ ។ ថ្វីត្បិតនឿយហត់ ប៉ុន្តែពូថឹកតែងរស់នៅដោយរីករាយ ខិតខំពលកម្មនិងដាស់តឿនឲ្យកូនៗខិតខំរៀនសូត្រជានិច្ច។ មិនត្រឹមតែរៀនពូកែ ហ្វៀងត្រឹងនៅទាំងជាកូនកតញ្ញូ ជាបងស្រីប៉ិនប្រសប់ តែងជួយណែនាំប្អូនទាំងពីររៀនសូត្រឲ្យបានល្អ។ ពុំនោះសោត ប្អូននៅទាំងជួយឪពុកម្តាយធ្វើការងារផ្ទះដូចជាប្រឡេះបន្លែ ដណ្តាំបាយ ថែទាំឲ្យប្អូនៗ។ល។ ផ្លូវទៅសាលារៀនថ្វីត្បិតមិនឆ្ងាយប៉ុន្តែអាស្រ័យផ្ទះហ្វៀងត្រឹងស្ថិតនៅកណ្តាលវាល ម្ល៉ោះហើយនៅរដូវភ្លៀងភក់ជ្រាំបបិចបបាក់ ហេតុនោះការធ្វើដំណើរទៅរៀនរបស់ប្អូននៅជួបការលំបាកច្រើន។
ឆ្លងកាត់រាល់ការលំបាករបស់ស្ថានភាព ច្រើនឆ្នាំបន្តបន្ទាប់ត្រឹងធីហ្វៀងត្រឹងតែងសម្រេចកិត្តិនាមជាសិស្សពូកែ បានសាលាជ្រើសចូលរួមប្រឡងសិស្សពូកែបណ្តាថ្នាក់។ ជាមួយបណ្តាស្នាដៃរៀនសូត្រនោះ ហ្វៀងត្រឹងមានកិត្តិយសបានទទួលអាហារូបករណ៍វូឌិញលីវ ០២ លើកទទួលអាហារូបករណ៍ង្វៀងធៀងថាញ់ ០២ លើកសម្រាប់សិស្សក្រីក្រ ឆ្លងកាត់លំបាករៀនសូត្រពូកែ៕
ប្រែសម្រួល៖ តឹងង៉ុក
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។