08/12/2020 07:06
ទន្ទឹមនឹងនោះគាត់នៅទាំងសកម្មចលនាញាតិសន្តានក្នុងត្រកូលនិងប្រជាជនចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្តទៀតផង។ ក្នុងនោះមានញាតិសន្តានក្នុងត្រកូល (ប្រពន្ធ ប្អូនថ្លៃ កូន ០២ នាក់និងក្មួយៗ) ស្ម័គ្រចិត្តបរិច្ចាគឈាមបាន ១៣ លើក ។ លោកគឹមថាយបានប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរដែលមានស្នាដៃឆ្នើមក្នុងចលនាបរិច្ចាគឈាមស្ម័គ្រចិត្តកាលពីឆ្នាំ ២០១៩។
លោកគឹមថាយ។
បរិច្ចាគឈាមស្ម័គ្រចិត្តគឺជាទង្វើមនុស្សធម៌ដ៏ប្រពៃ។ ម្ល៉ោះហើយ លោកគឹមថាយតែងធ្វើនូវទង្វើនេះជានិច្ចនិងចលនាប្រជាជនចូលរួមអនុវត្តចលនានេះទៀតផង។ លោកគឹមថាយយល់ឃើញថា ជីវិតមនុស្សគ្មាននរណាម្នាក់គេចផុតពីការឈឺថ្កាត់ គ្រោះថ្នាក់និងសេចក្តីស្លាប់ឡើយ។ ម្ល៉ោះហើយ ពេលយើងនៅមានសុខភាពល្អ យើងគួរបរិច្ចាគឈាមដើម្បីរួមចំណែកព្យាបាលអ្នកជំងឺឲ្យជាសះស្បើយ។ដំណក់ឈាមរបស់យើងពិតជាមានសារៈសំខាន់ណាស់ចំពោះអ្នកជំងឺធ្ងន់ធ្ងរ។ កាលពីមុន គាត់ធ្លាប់រង់ទុក្ខវេទនាជាង ១០ ឆ្នាំដែរ (ពីឆ្នាំ ១៩៩៣‑២០០៤) ទើបគាត់យល់ច្បាស់អំពីស្ថានភាពឈឺចាប់របស់អ្នកជំងឺ។ គ្រួសារជូនគាត់ទៅព្យាបាលនៅបណ្តាមន្ទីរពេទ្យក្នុងប្រទេស តែជំងឺគាត់មិនបានធូរស្រាលឡើយ។ សំណាងល្អ ឆ្នាំ ២០០៤ គាត់មាននិស្ស័យជួបព្រះតេជគុណមួយព្រះអង្គបានជួយព្យាបាលជំងឺគាត់ឲ្យជាសះស្បើយ។ ចាប់តាំងពីពេលនោះមក គាត់ខំថែទាំសុខភាពឲ្យបានល្អ ដើម្បីចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត រួមចំណែកជួយសង្រ្គោះដល់អ្នកជំងឺ។
លោកគឹមថាយបានឲ្យដឹងថា៖ ពីមុនខ្ញុំគិតតែពលកម្មផលិត សន្សំសំចៃប្រាក់ មិនសូវយកចិត្តទុកដាក់ដល់ការថែទាំសុខភាពប៉ុន្មានឡើយ លុះដល់ឈឺធ្ងន់ស្ទើរនឹងស្លាប់ ទើបយល់ឃើញថា “សុខភាព” មានតម្លៃលើសអ្វីៗទាំងអស់។ ម៉្លោះហើយ តាំងពីខ្ញុំបានជាសះស្បើយពីជំងឺ ឆ្នាំណាខ្ញុំក៏ចូលរួមបរិច្ចាគឈាមពី ០១‑០២ លើក។ បើតាមខ្ញុំយល់ឃើញថា បរិច្ចាគឈាមរបស់យើងរមែងផ្តល់នូវក្តីសង្ឃឹមក៏ដូចជា ជួយសង្រ្គោះដល់អ្នកជំងឺក្រីក្រ។
លោកគឹមយ៉ឿនលេខាសាខាបក្សភូមិកំពង់ចាញ់ទ្រីបញ្ជាក់ឲ្យដឹងថា៖ លោកគឹមថាយជាគំរូល្អក្នុងចលនាបរិច្ចាគឈាមស្ម័គ្រចិត្តនៅមូលដ្ឋាន។ គាត់មិនត្រឹមតែស្ម័គ្រចិត្តបរិច្ចាគឈាមខ្លួនឯងប៉ុណ្ណោះទេ គាត់នៅទាំងចលនាប្រជាជន ញាតិសន្តានឲ្យចូលរួមអនុវត្តល្អចលនានេះទៀតផង។ ទង្វើរបស់លោកគឹមថាយបានរីករាលដាលដល់ប្រជាជនគ្រប់ជាន់ស្រទាប់ ហើយទាក់ទាញប្រជាជនចូលរួមចលនាបរិច្ចាគឈាមយ៉ាងកុះករ។ តាំងពីឆ្នាំ ២០១២ មកទល់ពេលនេះ ជារៀងរាល់ឆ្នាំ គិតជាមធ្យម ភូមិកំពង់ចាញ់ទ្រីមានប្រជាជន ២០ លើកនាក់ចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត។
សង្ឃឹមថាចំនួនបរិច្ចាគឈាមរបស់លោកគឹមថាយមិនបង្អង់នៅត្រឹមតែ ២០ លើក ពិតជានៅចូលរួមបរិច្ចាគជាបន្តទៅទៀត។ ពីព្រោះតាំងពីគាត់បានជាសះស្បើយរហូតមកទល់ពេលនេះ ក៏ដូចជាក្នុងពេលអនាគត គាត់តែងប្តេជ្ញាចិត្តខិតខំថែទាំសុខភាពឲ្យបានល្អដើម្បីបន្តការបរិច្ចាគឈាមស្ម័គ្រចិត្ត៕
អត្ថបទ‑រូបថត៖ សុជា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។