• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ប្រធានគណៈកម្មការប្រជាជនភូមិជិតស្និទ្ធប្រជាជន យល់ប្រជាជន ដើម្បីប្រជាជន

19/10/2021 08:43

កន្លងហើយ ជាពិសេសក្នុងដំណាក់កាលបង្ការ ទប់ស្កាត់ការរាតត្បាតយ៉ាងស្មុគស្មាញនៃអាសន្នរោគកូវី ១៩ ក្នុងនាមជាប្រធានគណៈកម្មការប្រជាជនភូមិប្រាសាទ (បេ) ឃុំង្វៀកហ្វា ស្រុកចូវថាញ់ លោកវិញវុាំងប៊ិត តែងសកម្ម និងធ្វើជាគំរូក្នុងការអនុវត្តន៍ការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ព្រមទាំងគិតគូរដល់ជីវភាពប្រជាជនរួចបានប្រជាជនទុកចិត្ត និងគោរពស្រឡាញ់ជានិច្ច។

បងវិញវុាំងប៊ិត។ 

     ចំណាប់អារម្មណ៍ដំបូងបំផុតរបស់យើងខ្ញុំចំពោះប្រធានគណៈកម្មការប្រជាជនភូមិវិញវុាំងប៊ិត គឺគាត់មានចរិតរហ័សរហួន រាក់ទាក់ស្និទ្ធស្នាលក្នុងការទំនាក់ទំនង ជាពិសេសមានស្មារតីទទួលបន្ទុក ខ្ពស់ក្នុងការងារ។ ព្រោះដល់ម៉ោងជាង ១១ ថ្ងៃ ត្រង់  ប៉ុន្តែគាត់នៅតែបន្តដំណើរពីផ្ទះមួយទៅផ្ទះមួយស្វែងយល់ពីជីវភាពប្រជាជន និងពិនិត្យឡើងវិញបញ្ជីរាយនាមដើម្បីជូនអំណោយ ឧបត្ថម្ភពលករស្វៃរិនដែលជះឥទ្ធិពលដោយសារអាសន្នរោគ។ល។
     បងប៊ិតធ្លាប់បំពេញនាទីជាប្រធានសាខាសមាគមអតីតយុទ្ធជនភូមិប្រាសាទ (បេ) តាំងពីឆ្នាំ ២០១៦។ លុះដល់ឆ្នាំ ២០១៩ បង បានប្រជាជនទុកចិត្តបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការប្រជាជនភូមិប្រាសាទ (បេ) រហូតមកទល់ពេលនេះ។ តាំងពីទទួលនាទីជាប្រធានគណៈ កម្មការភូមិ បង តែងយកចិត្តទុកដាក់គិតគូរផ្តល់ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជូនប្រជាជន។ ជាពិសេស ក្នុងអំឡុងពេលអាសន្នរោគកូវីដ-១៩ រាតត្បាតស្មុគស្មាញដោយស្មារតី " ប្រយុទ្ធអាសន្នរោគដូចជាប្រយុទ្ធខ្មាំង" ពិសេស ក្នុងពេលគម្លាតសង្គមយ៉ាងតឹងរឹងដើម្បីបង្ការជំងឺ បងប៊ិតតែងម្ចាស់ការសហការជាមួយប្រជាជនតាមរយៈទូរស័ព្ទដើម្បីស្វែងយល់ពីជីវភាព គាត់បានសហការជាមួយបណ្តាអង្គការមហាជនភូមិ ដើម្បីស្វែងយល់ និងធ្វើបញ្ជីរាយនាមមុខសញ្ញាដែលមានស្ថានភាពលំបាកខ្លាំងដើម្បីធ្វើស្ថិតិជូនឃុំ។
     បច្ចុប្បន្នភូមិប្រាសាទ (បេ) មានប្រជាជន ៣០២ គ្រួសារក្នុងនោះគ្រួសារមាមីងខ្មែរស្រូបយកអត្រា ៦៣%។ តាំងពីអាសន្នរោគរាតត្បាតស្មុគស្មាញ ភូមិមានមនុស្ស ១៩០ នាក់ទទួលបានរបបតាមសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP ។ ទន្ទឹមនឹងការយកចិត្តទុកដាក់គិតគូរផលប្រយោជន៍ជូន ប្រជាជន បងប៊ិតនៅទាំងសកម្មក្នុងការចលនា និងក្រើនរំលឹកប្រជាជនឱ្យគោរពអនុវត្តល្អតាមច្បាប់បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ -១៩ តាមប្រព័ន្ធហ្វេកប៊ុក យ៉ាឡូ ។ គាត់បានជួបផ្ទាល់ជាមួយអង្គការមហាជនភូមិដើម្បីសហការចលនា បណ្តាអង្គការចាត់តាំងសប្បុរសជនឧបត្ថម្ភអំណោយមានគ្រឿងឧបភោគ បរិភោគជាដើមចំ នួន ៦០០ ចំណែក ក្នុងមួយចំណែកៗ តម្លៃពី ២០០.០០០-២៥០.០០០ ដុងមានបន្លែ និងផ្លែឈើផ្សេងៗជាង ១,៧ តោន។ល។ ដើម្បីឧបត្ថម្ភប្រជាជនដែលមានស្ថានភាពលំបាកក្នុងភូមិ និងផ្ញើជូនមាមីងនៅខេត្តប៊ិញយឿង ទីក្រុងហូជីមិញ ជាដើមគិតជាតម្លៃជាង ១៨៥ លានដុង។
      បងវិញវុាំងប៊ិតមានប្រសាសន៍ថា៖ "បើតាមខ្ញុំ យល់ឃើញថា ដើម្បីធ្វើឱ្យបានល្អតួនាទីជាប្រធាន គណៈកម្មការប្រជាជនភូមិ យើងត្រូវជិតស្និទ្ធជាមួយ មាមីង និងស្វែងយល់ពីស្ថានភាពមាមីងដើម្បីរាយការណ៍ ជូនគណៈកម្មាធិការបក្សឃុំ។ ជាពិសេសក្នុងដំណាក់កាលបង្ការទប់ស្កាត់អាសន្ន រោគ ខ្ញុំត្រូវទទួលបន្ទុកជាងទៀតក្នុងការផ្តល់សិទ្ធិ និងផលប្រយោជន៍ជូនមាមីងទើបមាមីងទុកចិត្ត និងរួមដំណើរជាមួយខ្ញុំ។ ខ្ញុំសប្បាយចិត្តណាស់ ដែលបានចូលរួមឧបត្ថម្ភមាមីងជម្នះការលំបាក ក្នុងដំណាក់កាលគម្លាតសង្គមដើម្បីបង្ការ និងទប់ ស្កាត់អាសន្នរោគ។ សង្ឃឹមថាអាសន្នរោគនេះនឹងឆាប់បានរុញច្រានដើម្បីប្រជាជននឹងនរចិត្តបន្តការពង្រីកសេដ្ឋកិច្ចគ្រួសារ។
     លោកឌិញវុាំងធៀង អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំង្វៀតហ្វា មានប្រសាសន៍ ថា៖ " ប្រធានគណៈកម្មការប្រជាជនភូមិប្រាសាទ (បេ) វិញវុាំងប៊ិត តែងជិតស្និទ្ធប្រជាជនដើម្បីប្រជាជន រួចបានប្រជាជនគោរពស្រឡាញ់ជានិច្ច។ សមមិត្តប៊ិត សកម្មនិងអស់ពីចិត្តចំពោះការងារ បង្ការទប់ស្កាត់អាសន្នរោគគាត់តែងយកចិត្តទុក ដាក់គិតគូរដល់ជីវភាពប្រជាជនដូចជាចលនាឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដល់ប្រជាជន ។ល។ កន្លងហើយ គ្មានបញ្ហាអ្វីដែលប្រជាជន ភូមិប្រាសាទ (បេ) មិនពេញចិត្ត ឬតប់ប្រមល់ចំពោះគោលនយោបាយឬការជូនអំណោយក្នុងដំណាក់កាលជួបប្រទះការលំបាកឡើយ។សម្រេច បានលទ្ធផលនោះមានការរួមចំណែកយ៉ាងសកម្ម របស់ប្រធានគណៈកម្មការប្រជាជនវិញវុាំងប៊ិត គាត់បានបំពេញល្អការងារពិនិត្យ ធ្វើបញ្ជីរាយនាមដើម្បីស្នើថ្នាក់លើឧបត្ថម្ភតាមសេចក្ដីកំណត់។ ជាពិសេសបច្ចុប្បន្ននេះមានប្រជាជន ១៥០ នាក់ ត្រឡប់ពីបណ្តាខេត្តមកធ្វើចត្តាឡីស័កលើភូមិសាស្រ្តភូមិប្រាសាទ (បេ) ។ អាស្រ័យសមមិត្តប្រ ធានគណៈកម្មការប្រជាជនភូមិម្ចាស់ការសហការ ជាមួយបណ្តាអង្គការមហាជនភូមិ អនុវត្តល្អ ការងារ ផ្សព្វផ្សាយ ចលនា ទើបមាមីងក្នុងភូមិរួសរាយ ស្ម័គ្រចិត្ត រួបរួមកម្លាំងកាយ កម្លាំងទ្រព្យ ដើម្បី ចម្អិនអាហារជូនមុខសញ្ញាទាំងអស់ដែលកំពុងធ្វើចត្តាលីស័កនៅលើភូមិសាស្រ្តភូមិ ៕                អត្ថបទ-រូបថត៖  សុជា
TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.