• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

បណ្ឌិតឡឹមថាយហ៊ុង៖ ជាមិត្តរួមដំណើររបស់កសិករ

11/12/2020 10:30

នោះជាឈ្មោះហៅយ៉ាងជិតស្និទ្ធបានមនុស្សគ្រប់រូបដាក់ឲ្យបងឡឹមថាយហ៊ុង (នៅភូមិរាជម្លល ឃុំកីមហ្វា ស្រុកកូវង៉ាង)។

 

                                           បណ្ឌិតឡឹមថាយហ៊ុង​។

   បណ្ឌិតជំនាញខាងរបរចិញ្ចឹមសត្វ។ ដោយមានរយៈពេលជិត ១០ ឆ្នាំ (ឆ្នាំ ២០០៩-២០១៩) ចូលរួមការងារបង្ហាត់បង្រៀន ស្រាវជ្រាវវិទ្យាសាស្រ្ត និងគ្រប់គ្រងផ្នែកកសិកម្ម ជលផលនៃ (សាលាមហាវិទ្យាល័យត្រាវិញ) បងតែងជិតដិតជាមួយអ្នក ចិញ្ចឹមសត្វ និងពីបណ្តាលើកទៅប្រកបការងារផ្ទាល់នៅបណ្តាមូលដ្ឋានបានជំរុញឲ្យបងត្រិះរិះ ស្រាវជ្រាវស្វែងរកបណ្តាដំណោះ ស្រាយមានប្រយោជន៍សំដៅបម្រើប្រជាជនក្នុងការចិញ្ចឹម និងបងបានរក្សាសម្រេចនិក្ខេបបទ បណ្ឌិតជំនាញផ្នែកចិញ្ចឹម​សត្វនៅខែមិថុនា ឆ្នាំ ២០១៥ នៅសាលាមហាវិទ្យាល័យកឹងធើ។

   ក្នុងដំណាក់កាលបង្ហាត់បង្រៀន  ស្រាវជ្រាវ និងគ្រប់គ្រងផ្នែកកសិកម្មជលផល “អ្នកវិទ្យាសាស្រ្ត” របស់កសិករ បណ្ឌិតឡឹមថាយហ៊ុង បានកសាងរាប់សិបគម្រោងការ បធានបទស្រាវជ្រាវក្នុងការចិញ្ចឹមសត្វបានផ្សព្វផ្សាយ។ ជាពិសេសការងារផ្សព្វផ្សាយ នាំយកវិទ្យាសាស្រ្ត-បច្ចេកទេសមកកាន់តំបន់ជនរួមជាតិខ្មែរអំពីបណ្តាចំណេះដឹងក្នុងការចិញ្ចឹមឬបណ្តាទម្រង់ គម្រោងការមានប្រសិទ្ធភាពជាក់ស្តែងជិតដិតជាមួយ ប្រជាជន។ល។ សន្សឹមៗធ្វើឲ្យផ្លាស់ប្តូរទម្លាប់ចិញ្ចឹមសត្វ ឆ្ពោះទៅដល់ទិសដៅចិញ្ចឹមតាមបច្ចេកទេសខ្ពស់ អនុវត្តល្អអំពីការជម្រើសពូជលើកកម្ពស់មាឌគុណភាពសាច់លើសត្វចិញ្ចឹម។ អនុវត្តផ្ទេរ ជូនបច្ចេកទេសចិញ្ចឹមមាន់ព្រលែងក្នុងចម្ការតាមវិធានការ FFS ដល់កសិករ។ ស្រាវជ្រាវបធានបទថ្នាក់សាលាអំពី “ការជះឥទ្ធិពលរបស់បណ្តាកម្រិតថាមពលធ្វើឲ្យផ្លាស់ប្តូរ និង protein សម្រាំង ឡើងក្នុងចំណែកចំណីជាលទ្ធភាពលូតលាស់ របស់មាន់ H mông ពី ០០ ដល់ ០៤ សប្តាហ៍”។ ឬបធានបទថ្នាក់ខេត្តអំពីការស្រាវជ្រាវ “បង្កើនអត្រាមាន់គកបានភ្ញាស់ចេញពេលបញ្ចូល homone ចូលមេមាន់ពងលើពូជមាន់ជល់ពាណិជ្ជផល” លទ្ធផលបង្កើនអត្រាមាន់គកបានភ្ញាស់ចេញ ២០% បើប្រៀបនឹងអត្រាភ្ញាស់ធម្មជាតិ បណ្តាលឲ្យបង្កើនប្រភពចំណូលជូនអ្នកចិញ្ចឹមមាន់។
    ពេលនិយាយអំពីគោលគំនិតក្នុងការស្រាវជ្រាវ  អនុវត្តបធានបទក្នុងការជាក់ស្តែងដើម្បីសម្រេចបានជោគជ័យ។ បណ្ឌិតឡឹមថាយហ៊ុង បានចែករំលែកជាមួយយើងខ្ញុំថា៖ ឆ្នាំ ២០០៨ ក្នុងខណៈ ដែលចុះទៅប្រកបការងារនៅបណ្តាឃុំរបស់ស្រុក កូវង៉ាង ឃើញកសិករក្រោយពេលប្រមូលផលសណ្តែកដីរួចស្រេចចំណែកដើមសណ្តែកដីចោលពាសពេញនៅវាលស្រែ។ ក្រោយពេល វិលមកស្ថាប័ន ឯកសារទាំងស្រុងអំពីដើមសណ្តែក ដី ក៏ដូចជាតួលេខដែលធ្វើលម្អិតបណ្តាជាតិក្នុង ដើមសណ្តែកដីបរិមាណជាតិបំប៉ន។ល។ បាន បូកសរុបមកដើម្បីធ្វើជាមូលដ្ឋានឲ្យការងារកសាងបធានបទ “ស្រាវជ្រាវរក្សាគ្រប់គ្រងនិងប្រើប្រាស់ ដើមនិងសម្បកមើមសណ្តែកដីក្នុងចំណែកចំណី សម្រាប់បន្ធាត់បន្ធំគោ”។ ប្រសិទ្ធភាពពីបធានបទស្រាវជ្រាវខាងលើ បានអនុវត្តទូលំទូលាយ ដល់អ្នកចិញ្ចឹមសត្វនៅបណ្តាស្រុក៖កូវង៉ាង ថ្កូវ យ្វៀងហាយ។ល។ រហូតមកទល់ពេលនេះ ។ រួមជាមួយការជំនួយបង្កលក្ខណៈ ជំរុញទឹកចិត្ត របស់មិត្តភ័ក្តិ មិត្តរួមអាជីព កាន់តែជំរុញឲ្យបងខិតខំជាងទៀត ដោយមានគោលបំណងរួមចំណែកជួយឲ្យបណ្តាគ្រួសារចិញ្ចឹមសត្វនៅបណ្តា ឃុំលំបាកសំដៅចូលរួមបំពេញឲ្យមាតុភូមិ។
   ទន្ទឹមនឹងនោះ បណ្ឌិតឡឹមថាយហ៊ុង នៅទាំង អនុវត្តសហការជាមួយបណ្តាវិជ្ជាស្ថាន សាលា ក្រៅប្រទេសកាណាដា ហូលឡង់ ថៃនិងបណ្តា វិជ្ជាស្ថានក្នុងប្រទេសដូចជាវិជ្ជាស្ថានឈើហូបផ្លែភូមិភាគខាងត្បូង វិជ្ជាស្ថានចិញ្ចឹមសត្វណាមបូ វិជ្ជាស្ថានចិញ្ចឹមជលផលញ៉ាត្រាង។ ដោយមានតួនាទីជាប្រធានក្រុមប្រឹក្សាវិទ្យាសាស្រ្តរបស់ ផ្នែកកសិកម្ម ជលផលស្ថិតក្រោមឱវាទសាលាមហាវិទ្យាល័យត្រាវិញ បណ្ឌិតឡឹមថាយហ៊ុង បានស្នើផ្តល់សច្ចាប័នបធានបទស្រាវជ្រាវវិទ្យាសាស្រ្តថ្នាក់សាលាជាច្រើន និងកំណត់ទិសដៅឲ្យកម្មាភិបាលគ្រូបង្រៀនរបស់ផ្នែកស្នើនិងអនុវត្តច្រើនបធានបទថ្នាក់ខេត្ត។ ក្រៅពីនោះ បណ្ឌិតឡឹមថាយហ៊ុងនៅទាំងប្រកាសជាសាធារណៈសំណង់ស្រាវជ្រាវវិទ្យាសាស្រ្ត ៣៧ សំណង់លើបណ្តាទស្សនាវដ្តីផ្នែកជំនាញក្នុងប្រទេសនិងអន្តរជាតិលើវិស័យចិញ្ចឹមសត្វ ក្នុងនោះមាន ០៧ សំណង់ស្ថិតក្រោមឱវាទទស្សនាវដ្តីមានប្រជាប្រិយភាពលើសកលលោក។
   មិនត្រឹមតែប្តេជ្ញាចិត្តជាមួយការងារស្រាវជ្រាវ គិតពីខែកុម្ភ ៈឆ្នាំ ២០២០ មកទល់ពេលនេះ បណ្ឌិតឡឹមថាយហ៊ុងបានបញ្ជូនមកប្រកបការងារគ្រប់គ្រងដោយមានតួនាទីជានាយករងមន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខេត្តត្រាវិញ បណ្ឌិតឡឹមថាយហ៊ុង មាន “ព្រេងសំណាង” បន្តបានផ្សារភ្ជាប់ជាមួយកសិករពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទូលំទូលាយ។ បងបានឲ្យដឹង៖ ពេលមុនខ្ញុំប្រកបការងារបង្រៀន ស្រាវជ្រាវ ។ល។ គឺជាបណ្តាបញ្ហាងាយស្រួលដើម្បីពង្រីកប្រសិទ្ធភាពក្នុងការងារគ្រប់គ្រងជំនាញផ្នែកវិទ្យាសាស្រ្តចំពោះតួនាទីថ្មីនាពេលបច្ចុប្បន្ននេះ។ ត្រាវិញជាខេត្តកសិកម្មអនុវត្តវិទ្យាសាស្រ្តបច្ចេកវិទ្យានៅអន់ថយច្រើនពិសេសគឺការចិញ្ចឹមសត្វ ដាំដំណាំ ទោះបីខេត្តមានតម្លាភាពអំពី ផ្ទៃដីតំបន់ផលិត។ល។ព្រោះហេតុនោះរយៈពេលខាងមុខលើវិស័យវិទ្យាសាស្រ្តដើម្បីអនុវត្តនិងពង្រីកទូលាយឲ្យកសិករ អង្គភាពគប្បីកសាងល្អទម្រង់ចងសម្ព័ន្ធ៖ “កសិករ+ទីផ្សារ ក្នុងការស្រាវជ្រាវ-អនុវត្តដើម្បីធ្វើពាណិជ្ជកម្ម” សំដៅជួយឲ្យអ្នកផលិតក៏ដូចជាមូលដ្ឋានលើកកម្ពស់តម្លៃសេដ្ឋកិច្ចពីបធានបទគម្រោងការក្រោយពេលអនុវត្តមានប្រសិទ្ធភាព។ ដើម្បីសម្រេចបានលទ្ធផលក្នុងការចងសម្ព័ន្ធដូចខាងលើ ទាមទារបណ្តាផ្នែក ពាក់ព័ន្ធលើគ្រប់វិស័យ និងមូលដ្ឋានគប្បីរួមជាមួយគ្នាកំណត់អំពីតម្រូវការចាំបាច់នៅរាល់បធានបទគម្រោងការចំពោះផលិតផល (សត្វចិញ្ចឹម ឈើ ដំណាំ ផ្ទេរ ជូនបច្ចេកទេស ។ល។ តាមទិសដៅរបស់ទីផ្សារ (ផលិតតាមតម្រូវការទីផ្សារ)៕
          

      ប្រែសម្រួល៖ តឹងង៉ុក

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.