• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

បងឡេវុាំងភឿងជាគំរូឈានមុខនិងស្រឡាញ់មុខរបរ

09/03/2021 09:20

រយៈពេល ១១ ឆ្នាំបំពេញការងារក្នុងផ្នែកអគ្គិសនី បង​ឡេវុាំងភឿងជាជាងម្នាក់ក្នុងចំណោម​ជាងពូកែរបស់អគ្គិ សនីទីក្រុងត្រាវិញនិងជាគំរូកម្មករឆ្នើមរបស់ក្រុមហ៊ុនអគ្គិសនីត្រាវិញអំពីស្មារតី​ ព្យាយាមឈានឡើងនិងអស់ពីចិត្តចំពោះមុខរបររបស់ខ្លួន។

បងឡេវុាំងភឿង ។ រូបថត៖ ហ្វីហ្វាង

    ក្រោយប្រឡងយកសញ្ញាប័ត្រថ្នាក់មធ្យមសិក្សាវិជ្ជាជីវៈសាលាឧត្តមសិក្សាអគ្គិសនីទីក្រុងហូជីមិញ ឆ្នាំ ២០១០ បង ឡេវុាំងភឿង បានជ្រើសចូលបំពេញការងារនៅអគ្គិសនីទីក្រុងត្រាវិញ។ អស់រយៈពេលជាង ១១ ឆ្នាំផ្សារភ្ជាប់ ជាមួយការងារជាកម្មករក្រុមគ្រប់គ្រងបញ្ជាចរន្តនិងដំណាក់បំបែរថាមពលអគ្គិសនីទីក្រុងត្រាវិញ ការងារសំខាន់ គឺបញ្ជាខ្សែអគ្គិសនីកម្រិតថាមពលមធ្យម បណ្ដាដំណាក់បំបែរថាមពលលើភូមិសាស្រ្ដទីក្រុង។
    បងភឿងសំណេះសំណាល៖ កាលទទួលភារកិច្ចគ្រប់គ្រងបញ្ជាបណ្ដាញអគ្គិសនី ខ្ញុំមានអារម្មណ៍ ថា អ្វីៗសុទ្ធសឹងតែថ្មីទាំងអស់បើប្រៀបនឹងកាលនៅរៀនឯសាលា បំផុតគឺបណ្ដាករណី បទពិសោធន៍ ពេលវិនិច្ឆ័យហានិភ័យ លើឧបករណ៍ខ្សែភ្លើងឬ ដំណាក់បំបែរថាមពល។ល។អាស្រ័យហេតុនោះ ត្រូវខិតខំរៀនសូត្រក្នុងភាពជាក់ស្ដែងពីសហជី វិន។ តាមបង នៅចំពោះមុខកម្លាំងសង្កត់នៃការ ងារបញ្ជាបណ្ដាញអគ្គិសនី សំណូមពរអំពីការផ្គត់ ផ្គង់អគ្គិសនីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់ ដើម្បី ធានាអនុវត្តល្អការផ្គត់ផ្គង់អគ្គិសនី យើងខ្ញុំមិន បង្អង់រៀនសូត្រ ខិតខំឈានឡើង បង្កើនកម្រិតវិជ្ជាមុខជំនាញពីគ្នាដើម្បីជឿនលឿនដូចគ្នា។ ក្នុងកិច្ចការប្រចាំថ្ងៃ កម្មករគ្រប់គ្រង បញ្ជាបណ្ដាញ អគ្គិសនីតែងជួបការលំបាកនឿយហត់យ៉ាងច្រើន ពេលខ្លះត្រូវប្រឈមមុខនឹងការគ្រោះថ្នាក់ដល់អាយុជីវិត។ ប៉ុន្តែចំពោះបងៗ ការធានាផ្គត់ផ្គង់អគ្គិសនីឲ្យបានរលូន បន្តបន្ទាប់និងស្ថិរភាពជូនអតិថិជន ជាក្ដីរីករាយសោមនស្សសម្រាប់ខ្លួន។
    ច្រើនឆ្នាំកន្លង ជាមួយភារកិច្ចដែលបានប្រគល់ជូន ជាកម្មករក្រុមគ្រប់គ្រងបញ្ជាផ្លូវខ្សែនិងដំណាក់បំបែរថាមពល បងភឿងតែងអនុវត្តសម្រេចល្អភារកិច្ចប្រគល់ជូន។ ក្រៅពីនោះ បងនៅទាំងចូលរួមឧបត្ថម្ភដល់បណ្ដាអគ្គិសនី ក្នុងការសហការផ្សព្វផ្សាយ អនុវត្តការងារដំណើរការជួសជុលសំណង់ធំៗ ជួសជុលបណ្ដាញអគ្គិសនី អន្ទងអគ្គិសនីឲ្យអតិថិជន អនាម័យជួសជុលបណ្ដាញអគ្គិសនី និងបណ្ដាការងារដទៃទៀត។ល។ ជាមួយការរួមបំពេញឲ្យអគ្គិសនីទីក្រុងត្រាវិញច្រើនឆ្នាំបន្តបន្ទាប់ បងភឿង តែងសម្រេចឆ្នើមភារកិច្ច ហើយបានទទួលលិខិតសរសើររបស់នាយកក្រុមហ៊ុនអគ្គិសនីត្រាវិញ។ ឆ្នាំ ២០២០ កន្លងហើយ បងមានកិត្តិនាមបានសហជីពអគ្គិសនីវៀតណាមជូនកិត្តិនាមពលកម្មពូកែឆ្នើម។
    វាយតម្លៃអំពីបងភឿង លោកង្វៀងវុាំងឃីម នា យកអគ្គិសនីទីក្រុងត្រាវិញបានឲ្យដឹងថា “បងភឿងជាជាងពូកែម្នាក់តែងស្រឡាញ់មុខរបរមិនក្រែងនឹងការលំបាកតែងអស់ពីចិត្តជាមួយការងារ សម្រេចល្អភារកិច្ចបានប្រគល់ជូនតែងជួយដល់អ្នក រាល់គ្នា អស់ពីចិត្តក្នុងការណែនាំ ផ្ទេរបទពិសោធន៍ ឲ្យកម្មករថ្មី ម៉្លោះហើយតែងបានមនុស្ស គ្រប់រូប ស្រឡាញ់រាប់អាន”៕ 

ហ្វីហ្វាង-ថាច់ហ្វាង

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.