• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

បងថាច់ស្រេចរួមចំណែកអភិរក្សវប្បធម៌ជនជាតិខ្មែរ

28/09/2021 09:08

កើតមក និងធំដឹងក្តីក្នុងគ្រួសារស្នេហាប្រភេទរូបភាពសិល្បៈខ្មែរ បងថាច់ស្រេច នៅ ភូមិទ្រព្រះបាទ ឃុំតឹងហ៊ីប ស្រុកថ្កូវ ក៏ឆាប់បានក្រេបជញ្ជក់ជាមួយបណ្តាប្រភេទរូបភាពសិល្បៈតាំងពីនៅវ័យក្មេង។ ពេលធំឡើង បងចេះច្រៀង ចេះប្រគំបណ្តាប្រភេទឧបករណ៍តន្រ្តីខ្មែរ ទាំងចម្រៀងចាប៉ីដងវែងជាប្រភេទសិល្បៈខ្មែរបុរាណ កាន់តែខ្សត់អ្នកចេះ ប៉ុន្តែបងអាចច្រៀងបានដែរ។

បងថាច់ស្រេច ឧទ្ទេសនាមបណ្តាមុខរបាំអាស្រ័យបងច្នៃប្រតិដ្ឋ។ អត្ថបទ-រូបថត៖ ​ថាច់សម្បត្តិ

     បច្ចុប្បន្ននេះ ទោះបីមិនមែនជាសិប្បករជំនាញក៏ដោយ ប៉ុន្តែបងថាច់ស្រេច នៅតែស្រឡាញ់សិល្បៈដោយការកសាងបានបណ្តាមុខរបាំយក្ស ស្វា មកុដ ។ល។ សម្រាប់បម្រើដល់មហាជន។ បងថាច់ស្រេច បានឱ្យដឹងថា៖ កាលពីសម័យដើម នៅតំបន់ជនបទពេលដែលមានគ្រួសារណាមួយ បង្កើតបានក្រុមរបាំយក្ស ស្វា ឬក៏ក្រុមរបាំឆៃយុាំគឺជាការវិសេសវិសាល បង្កបានបរិយាកាស សប្បាយរីករាយ ទាក់ទាញបានមនុស្សជាច្រើនមកទស្សនា។ មានអារម្មណ៍រំពឹងគិតពីប្រការនោះ ខ្ញុំតែងមានចិត្តចង់ជួយឲ្យកុមារជំនាន់ក្រោយដឹងអំពីបណ្តាប្រភេទរូបភាពសិល្បៈរបស់ជនរួមជាតិខ្មែរ មានអត្ថន័យអំពីសោភណភាពផង មានលក្ខណក្រមិចក្រមើម ទន្ទឹមនឹងនោះ ក៏ជួយឱ្យមនុស្សជាច្រើន ឆ្ពោះទៅរកភាពសុចរិត ស្លូតត្រង់ផង។
     ផ្តើមពីទឹកចិត្តស្នេហាសិល្បៈ បងតែងឆ្លៀតពេលបង្ហាត់ដល់ប្អូនៗឲ្យចេះរាំ ច្រៀង ហក់តាមចង្វាក់ ស្គរ ប៉ីអរ។ល។ បច្ចុប្បន្ន ក្នុងគ្រួសាររបស់បងមានបណ្តាមុខរបាំដូចជា យក្ស ស្វា និងមកុដច្រើនបង្គួរ បណ្តាប្រភេទមុខរបាំទាំងនោះ សុទ្ធតែជាផលិតផល ច្នៃចេញដោយដៃរបស់បងពីបណ្តាវត្ថុសាមញ្ញ ដូចជា៖ សំពត់ ម្រ័ក្សណ៍ជាដើម។ 
     ម៉្លោះហើយជាច្រើនឆ្នាំកន្លង ពេលចាត់តាំងពិធីបុណ្យទានប្រពៃណី សាសនាក្នុងជនរួមជាតិខ្មែរ ដូចជា៖ កឋិនទាន ចូលឆ្នាំថ្មី។ល។ ក្រុមរបាំរបស់បងតែងបានអញ្ជើញចូលរួមសម្តែង។ ឆ្នាំ ២០២០ អាស្រ័យឥទ្ធិពលនៃអាសន្នរោគកូវីដ ១៩ បណ្តាវត្តអារាម គ្រួសារជនរួមជាតិខ្មែរ បន្ថយការចាត់តាំង ម៉្លោះហើយក្រុមទទួលបម្រើកម្មវិធីបុណ្យបានតែ ២-៣ កន្លែងប៉ុណ្ណោះ។ រដូវកឋិនខិតជិតមកដល់បងសង្ឃឹមថា អាសន្នរោគឆាប់ផុតរលត់ទៅជនរួមជាតិខ្មែរ បានចាត់តាំងពិធីបុណ្យទានច្រើនជាង នោះ ក្រុមរបាំរបស់បងក៏មានឱកាសបានអញ្ជើញចូលរួមបម្រើមហាជនច្រើនជាងផងដែរ។
     ផ្តើមពីទឹកចិត្តស្នេហាសិល្បៈ ចេះប្រគំឧបករណ៍តន្ត្រីជាច្រើនប្រភេទ ម៉្លោះហើយបងថាច់ស្រេច បានជ្រើសចូលរួមសមោសរសិល្បៈមហាជនខ្មែរថ្នាក់ស្រុក ថ្នាក់ខេត្ត និងទទួលបានរង្វាន់ជាមួយស្នាដៃសម្តែង ប្រគំបណ្តាប្រភេទឧបករណ៍តន្ត្រី។ បងមានបំណងពង្រីកបន្ថែមទឹកចិត្តស្នេហាសិល្បៈ របស់ខ្លួនដោយការពង្រីកមុខរបាំ ឧបករណ៍តន្ត្រីមួយចំនួនទៀត ដើម្បីរួមចំណែកអភិរក្ស វប្បធម៌ជន ជាតិខ្មែរ និងបម្រើដល់តម្រូវការរបស់មហាជនក្នុងបណ្តាពិធីបុណ្យ ក៏ដូចជាបណ្តាពិធីសមោសរសិល្បៈ៕                                                                       

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.