20/04/2021 08:55
លោកស្រីង្វៀងធីខា(ទី២ រាប់ពីឆ្វេង) ជូនអំណោយដល់ប្រជាជននៅឃុំភឿងថាញ់។ រូបថត៖ មិញហុង
លោកស្រីង្វៀងធីខា (កើតឆ្នាំ ១៩៥៥) មានវ័យវឌ្ឍនាការនៅឃុំភឿងថាញ់ ស្រុកកាងឡុងវីរភាព។ ពេលប្រទេសជាតិបានរំដោះទាំង ស្រុង ជាមួយស្មារតីអស់ពីចិត្តរបស់យុវវ័យលោកស្រីចាប់ផ្តើមចូលរួមសកម្មភាពបដិវត្តន៍នៅមូលដ្ឋាន។ អស់រយៈកាលជាង ៤០ ឆ្នាំចូលរួមធ្វើសកម្មភាពបដិវត្តន៍និងទទួលនាទីសំខាន់ៗ ពីថ្នាក់មូលដ្ឋានដល់ថ្នាក់មជ្ឈិម។ ពេលចូលនិវត្តន៍ លោកស្រីខានៅតែចូលរួមការងារជំរុញការសិក្សា រួមកម្លាំងរបស់ខ្លួនក្នុងការងារជំរុញការសិក្សា ជំរុញបញ្ញា។ ក្នុងដំណើរទៅបំពេញសកម្មភាព រួចវិលត្រឡប់មកកាន់មូលដ្ឋាន ជួបបណ្តាស្ថានភាពជួបការលំបាក លោកស្រីតែងខ្វល់ខ្វាយក្នុងចិត្ត។ ចុងឆ្នាំ ២០១៩ លោកស្រីសម្រេចចិត្តដកយកប្រាក់ដែលចូលនិវត្តន៍មួយចំណែករបស់ខ្លួនសម្រាប់ទិញអង្ករ ប៊ីចេង។ ជូនគ្រួសារក្រីក្រនិងគ្រួសារអនាថាដែលមានអាយុពី ៧០ ឆ្នាំឡើងទៅ ០៨ គ្រួ។
និយាយអំពីនិស្ស័យជាមួយការងារសប្បុរសធម៌ លោកស្រីង្វៀងធីខាបានឲ្យដឹង៖ អាស្រ័យគ្រួសារ និងខ្លួនខ្ញុំធ្លាប់ឆ្លងកាត់ការលំបាកអាស្រ័យជីវភាពក្រីក្រ និងប្រទះឃើញមានស្ថានភាពជាច្រើនជួបការលំបាក ដូចជានារីក្រីក្រ អ្នកមានវ័យចាស់អនាថា ទើបជំរុញឲ្យខ្ញុំត្រូវតែម្ចាស់ការ និងត្រូវតែធ្វើការងារអ្វីមួយដើម្បីជំនួយដល់បណ្តាស្ថានភាពជួបការលំបាកទាំងនោះ។ ខ្ញុំសប្បាយចិត្តណាស់ ពេលបានចែករំលែកការលំបាកជាមួយអ្នករាល់គ្នា។ មិនត្រឹមតែជួយឧបត្ថម្ភប្រជាជននៅក្នុងភូមិ នៅបណ្តាថ្ងៃបុណ្យទាន ចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ លោកស្រីនៅទាំងបំផុសចលនា សប្បុរសជននៅក្នុងនិងក្រៅខេត្តឧបត្ថម្ភគ្រួសារក្រីក្រនៅឃុំភឿងថាញ់នូវអំណោយរាប់រយចំណែក អង្ករ និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។
ដោយមានស្មារតី “អ្នកមានរក្សាអ្នកខ្សត់” រួមជាមួយទង្វើស្ងៀមស្ងាត់ប៉ុន្តែពោរពេញទៅដោយអត្ថន័យរបស់លោកស្រីង្វៀងធីខាបានរួមចំណែកធ្វើឲ្យសង្គមរីកចម្រើន។ លោកស្រីស័ក្តិសមជានារីគំរូឆ្នើមម្នាក់ក្នុងការងារសប្បុរសធម៌នៅលើភូមិសាស្ត្រស្រុកកាងឡុង។ ក្រៅពីនោះ លោកស្រីតែងធ្វើជាគំរូក្នុងរាល់កិច្ចការ អាស្រ័យដោយមូលដ្ឋានបំផុសចលនា ជាពិសេសគឺចលនាកសាងជនបទថ្មី៕
ប្រែសម្រួល៖ សុខា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។