• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ទឹកព្រះទ័យរបស់ព្រះចៅអធិការមួយព្រះអង្គ

24/03/2023 10:08

ជាង២០ឆ្នាំកន្លង ព្រះតេជគុណ ថាច់ម៉ូត ព្រះ ចៅអធិការវត្តមុនីរង្សី (មេពាំង) ឃុំផុងភូ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក កូវកែ តែងរួមដំណើរជាមួយរដ្ឋអំណាចមូលដ្ឋាន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទ និងចូលរួមគិតគូរដល់ជីវភាពប្រជាជន។ គិតជាមធ្យម ក្នុងមួយឆ្នាំ ព្រះអង្គបានឧបត្ថម្ភថវិកាពី ២០០- ៣០០ លានដុងសម្រាប់ធ្វើសកម្មភាពសប្បុរស ធម៌សង្គម។ ទង្វើសប្បុរសធម៌របស់ព្រះអង្គមាន ប្រយោជន៍ជាក់ស្តែង តែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ទទួលស្គាល់ និងស្ងើចសរសើរ។

លោកអ៊ុងជីថាំង (ទីពីរខាងស្តាំ) ប្រធានគណៈកម្មាធិការរណសិរ្សឃុំផុងភូ អញ្ជើញទៅសួរសុខទុក្ខ ព្រះតេជគុណ ថាច់ ម៉ូត និងគណៈកម្មវត្តមេពាំង។ក្នុងអំឡុងពេលសិក្សាបណ្តាថ្នាក់សកលក៏ដូច ជាក្នុងរយៈពេល ០៧ ឆ្នាំសិក្សាផ្នែកពុទ្ធិកមធ្យម សិក្សាបឋមភូមិ ទុតិយភូមិ នៅតាមវត្តនានាក្នុងខេត្ត ព្រះអង្គតែងជួបការលំបាកជាច្រើន។ ដំណាក់កាលនោះ ផ្លូវថ្នល់ និងជីវភាពប្រជាជននៅមាន ការលំបាកច្រើន ចំពោះគ្រួសារព្រះអង្គវិញនៅ កណ្តាលវាលឆ្ងាយពីសាលារៀន។ ដូច្នោះហើយ កាលវ័យកុមារព្រះអង្គតែងធ្វើដំណើរដោយថ្មើរ ជើងចម្ងាយជាង ០៥គីឡូម៉ែត្រ ។ លុះដល់រៀន ពុទ្ធិកសិក្សាវិញ ព្រះអង្គបាននិមន្តទៅសិក្សានៅតាមវត្តនានាក្នុងខេត្ត រួចតែងបានពុទ្ធបរិស័ទឧបត្ថម្ភចតុប្បច្ច័យរៀនសូត្របានល្អជានិច្ច។ យល់អំពីការលំបាកកាលវ័យកុមារ និងដឹងនូវគុណូបការៈរបស់ ពុទ្ធបរិស័ទ លុះដល់រៀនចប់បណ្តាថ្នាក់សិក្សាព្រះអង្គតែងយកព្រះទ័យទុកដាក់ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន និងធ្វើនូវកិច្ចការជាច្រើន នាំមកនូវផលប្រយោជន៍ជូនសង្គម។ ជាពិសេស តាំងពីព្រះអង្គទទួលនាទីជាព្រះចៅអធិការ (ឆ្នាំ ២០០០) វត្តមេពាំងក៏ដូចជាទទួលនាទីជាអនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក  (ឆ្នាំ ២០១២) ព្រះអង្គកាន់តែខិតខំធ្វើអស់ពីព្រះទ័យទឹកចិត្តក្នុងកិច្ចការព្រះពុទ្ធសាសនា ការអប់រំព្រះសង្ឃ និងចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋាន ដើម្បីធ្វើនូវការងារផ្សេងៗនាំមកនូវផលប្រយោជន៍ ជូនសង្គមជាតិ និងសាសនា ។

ព្រះតេជគុណ ថាច់ម៉ូត មានថេរដីកាថា៖ កាលពីជាង២០ឆ្នាំមុន ថ្វីត្បិតជីវភាពប្រជាពុទ្ធបិស័ទ នៅជួបការលំបាកច្រើនក៏ដោយប៉ុន្តែប្រជាពុទ្ធបរិ ស័ទតែងផ្គត់ផ្គង់ចតុប្បច្ច័យមានចង្ហាន់បិណ្ឌបាតជាដើម សម្រាប់ព្រះសង្ឃ ក៏ដូចជាអាត្មាសិក្សារៀន សូត្របានល្អ។ម្ល៉ោះហើយអាត្មាត្រូវតែចូលរួមធ្វើនូវការងារមានប្រយោជន៍ជូនពុទ្ធបរិស័ទ និងសង្គម។ កិច្ចការសព្វយ៉ាងរបស់អាត្មាក្នុងរយៈកាលកន្លង ប្រព្រឹត្តទៅបានល្អដូច្នោះ ក៏អាស្រ័យបានការឧបត្ថម្ភគាំទ្រពីសំណាក់គណៈកម្មការវត្ត និងប្រជាពុទ្ធបរិស័ទទាំងចតុទ្ទិស។
ជារៀងរាល់ឆ្នាំ ព្រះតេជគុណ ថាច់ម៉ូត តែង ចំណាយប្រាក់របស់ព្រះអង្គ និងបវារណាពុទ្ធបរិស័ទចូលរួមវិភាគទាន ដើម្បីរួមចំណែកជាមួយ រដ្ឋអំណាចមូលដ្ឋាន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទ និងឧបត្ថម្ភដល់អ្នកដែលមានស្ថានភាពលំបាកក្នុងជីវភាព។ ជាក់ស្តែងក្នុងឆ្នាំ ២០១៩ ព្រះអង្គបានឧបត្ថម្ភកសាងបង្គោលភ្លើង និងកសាងផ្លូវក្នុងភូមិប្រវែងជាង ០១ គីឡូម៉ែត្រ សរុបទឹកប្រាក់ជាង ៥០ លានដុង និងឧបត្ថម្ភប្រាក់ អគ្គិសនីសម្រាប់បំភ្លឺតាមដងផ្លូវជនបទតម្លៃក្នុង មួយខែជាង ០២ លានដុង ។ ព្រះអង្គបានឧបត្ថម្ភតាំងពីឆ្នាំ ២០១៩ ដល់ចុងឆ្នាំ ២០២១។ លុះដល់ដើមឆ្នាំ ២០២២ ពេលដែលរដ្ឋអំណាចមូលដ្ឋានចលនាឧបត្ថម្ភទិញអំពូលភ្លើងថាមពលព្រះអាទិត្យ ជំនួសឲ្យអំពូលភ្លើងអគ្គិសនីឧស្សាហកម្ម ព្រះតេជគុណ ថាច់ម៉ូត ក៏បន្តការឧបត្ថម្ភទឹកប្រាក់ជាង ៥០ លានដុងទៀត។ទន្ទឹមនឹងនោះ ជារៀងរាល់ឆ្នាំ ព្រះអង្គតែងចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋាន ក្នុងការកសាងស្ពាន និងផ្លូវជនបទ ចូលរួមកសាង មូលនិធិ ដើម្បីអ្នកក្រីក្រ មូលនិធិបង្ការគ្រោះធម្មជាតិ មូលនិធិតបស្នងសងគុណជាដើម ឧបត្ថម្ភមូលនិធិនីមួយៗតិចបំផុតពី ០៣លានដុងឡើងទៅ។ ទន្ទឹមនឹងនោះ ព្រះអង្គនៅទាំងជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារជួបការលំបាកជាដើមជារឿយៗទៀតផង។
លោក អ៊ុងជីថាំង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ផុងភូមានប្រសាសន៍ថា៖ ជាច្រើនឆ្នាំកន្លង ព្រះតេជគុណ ថាច់ម៉ូត តែងរួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋាន ក៏ដូចជាគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំអនុវត្តការងារសុខុមាលភាពសង្គម ព្រមទាំងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានបានល្អទៀតផង។ ទង្វើសប្បុរសធម៌របស់ព្រះអង្គបានសាយភាយ ទូលំទូលាយនៅក្នុងសហគមន៍ និងសង្គម។ ហេតុនោះទើបសប្បុរសជន ក៏ដូចជាមាមីងពុទ្ធបរិស័ទក្នុង និងក្រៅស្រុក តែងមានសទ្ធាជ្រះថ្លាចំពោះព្រះអង្គនិងរួមវិភាគទានជាមួយព្រះអង្គ ដើម្បីបន្តការឧបត្ថម្ភរដ្ឋអំណាចមូលដ្ឋានក្នុងការកសាងសំណង់សាធារណប្រយោជន៍សង្គម និងឧបត្ថម្ភទាន់ពេល ចំពោះប្រជាជនដែលជួបការលំបាកក្នុងជីវភាព។
ការងារជាក់ស្តែង របស់ព្រះតេជគុណ ថាច់ម៉ូត បានប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម គណៈកម្មាធិការប្រជាជនស្រុកប្រគេនលិខិតសរសើរជាច្រើនដូចជា៖ “សម្រេចស្នាព្រះហស្ត ឆ្នើមក្នុងការអនុវត្តន៍ការងារជនជាតិ” “ស្នាព្រះហស្ត ឆ្នើមក្នុងការចលនាឧបត្ថម្ភការងារបង្ការ ទប់ស្កាត់ អាសន្នរោគកូវីដ-១៩”“ស្នាព្រះហស្តឆ្នើមក្នុងការ កសាងជនបទថ្មី។ល។ អត្ថបទ-រូបថត: សុជា
TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.