
ព្រះតេជគុណថាច់ស៊ីន ។
ព្រះចៅអធិការថាច់ស៊ីនកើតនៅឆ្នាំ ១៩៧៨ ក្នុងគ្រួសារដែលមានប្រវេណីគោរពតាមព្រះពុទ្ធសាសនា។ ព្រះអង្គកសាងព្រះផ្នួសក្នុងវរពុទ្ធសាសនាកាលពីអាយុ ១៥ ឆ្នាំ ។ ចាប់ផ្តើមពីពេលនោះ សាមណេរថាច់ស៊ីនតែងព្យាយាមស្វាធ្យាយ រៀនសូត្រធម៌អាថ៌ វិន័យតាមមាគ៌ាពុទ្ធសាសនា និងសិក្សាអក្សរសាស្រ្តជាតិនៅតាមវត្តអារាមនានាក្នុងខេត្ត។ ដោយមានស្មារតីព្យាយាមសិក្សារៀនសូត្រ និងគោរពប្រតិបត្តិតាមធម៌អាថ៌ព្រះពុទ្ធសាសនាបានល្អ កាលឆ្នាំ ២០០៣ ព្រះតេជគុណថាច់ស៊ីនក៏បានតែងតាំងជាព្រះចៅអធិការ វត្តអូរវែងថ្មីរហូតមកទល់សព្វថ្ងៃនេះ។
ចាប់តាំងពីទទួលមុខនាទីជាព្រះចៅអធិការវត្ត ទន្ទឹមនឹងបំពេញការងារក្នុងព្រះពុទ្ធសាសនា និងអប់រំព្រះសង្ឃ មាមីងជនរួមជាតិឲ្យគោរពប្រតិបត្តិល្អ តាមមាគ៌ាពុទ្ធសាសនា ព្រះតេជគុណថាច់ស៊ីន នៅទាំងអនុវត្តល្អសកម្មភាពសប្បុរសធម៌សង្គមរួមចំណែកធ្វើកិច្ចការដែលមានប្រយោជន៍ជាក់ស្តែងជូនសហគមន៍ទៀតផង។ តាមទស្សនៈ របស់ព្រះអង្គ ដើម្បីបំពេញល្អតួនាទីជាបព្វជិត ជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនា គឺត្រូវព្យាយាមរៀនសូត្រ និងគោរពប្រតិបត្តិល្អតាមឱវាទព្រះពុទ្ធបរម គ្រូដើម្បីរំដោះខ្លួនរួចចាកទុក្ខ និងជួយសង្គមក៏ដូចជាអប់រំពុទ្ធបរិស័ទឲ្យអនុវត្តល្អតាមគោលលំនាំ " សង្គមថ្លៃថ្លា សាសនារុងរឿង" ។ ជារៀងរាល់ឆ្នាំព្រះអង្គ ចលនាសប្បុរសជនចូលរួមវិភាគទានប្រាក់រាប់រយលានដុង ដើម្បីធ្វើការងារសប្បុ រសធម៌សង្គម។ គិតដោយឡែកក្នុងរយៈពេលជាង ០៣ ខែមកនេះ (ពីដើមខែកក្កដា- ១៥ ខែ តុលាឆ្នាំ ២០២១) គឺក្នុងពេលដែលមូលដ្ឋានអនុវត្តគម្លាតសង្គមដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគ កូវីដ-១៩ ព្រះអង្គបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគដល់មាមីងដែលមានស្ថានភាពលំបាក គិតជាទឹកប្រាក់សរុរួមជិត ៤០០ លានដុង។ ឧបត្ថម្ភសៀវភៅសរសេរ ៥.០០០ ក្បាលដល់សិស្សក្រី ក្រក្នុងឱកាសបវេសនកាលឆ្នាំសិក្សាថ្មីផងដែរ។ ជាពិសេសព្រះអង្គចលនាឧត្តមសេនីយ៍ត្រីគាងរិន្ទ នាយករងនគរបាលខេត្ត ឧបត្ថម្ភទូរទស្សន៍ប្រភេទ ៤៣ អ៊ិញមួយគ្រឿងដើម្បីបង្កលក្ខណៈសម្រាប់ សិស្សកំពុងសិក្សាកម្រិតអនុវិទ្យាល័យជិត ២០ នាក់ក្នុងភូមិ (អូរវែងថ្មី) ដែលជួបប្រទះការលំបាកបានមកវត្តរៀនលើបណ្តាញ។
ព្រះតេជគុណថាច់ស៊ីនមានថេរដីកាថា៖ ទង្វើរបស់អាត្មាបានធ្វើ គ្រាន់តែរួមចំណែកបន្តិចបន្តួច សម្រាប់សហគមន៍ប៉ុណ្ណោះ។ គោលបំណងរបស់អាត្មាគឺចង់ធ្វើនូវកិច្ចការមានប្រយោជន៍ក្នុងព្រះពុទ្ធសាសនា និងសង្គមដើម្បីនាំមកនូវសេចក្តីសុខ ជូនសព្វសត្វ។
ព្រះតេជគុណគឹមម័ន អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹងមានថេរដីកាថា៖ ព្រះចៅអធិការថាច់ស៊ីន គឺជាព្រះសង្ឃមួយរូបមានព្រះទ័យ "មេត្តា "ជានិច្ច។ ព្រះអង្គយកព្រះទ័យទុកដាក់ក្នុងសិក្សារៀនសូត្រ និងឧបត្ថម្ភព្រះសង្ឃ-ញាតិញោមពុទ្ធបរិស័ទ ។ ព្រះ អង្គជាអ្នកមានកិត្យានុភាពក្នុងសង្គម ពុទ្ធបរិស័ទ តែងមានសទ្ធាជ្រះថ្លាចំពោះព្រះអង្គ និងចូលរួមជាមួយព្រះអង្គធ្វើសកម្មភាពសប្បុរសធម៌សង្គម។ ជាក់ស្តែងបំផុតគឺដំណាក់កាលគម្លាតសង្គមព្រះ អង្គបានម្ចាស់ការចលនា ១៥/១៥ វត្តក្នុងស្រុកចូលរួមវិភាគទានដើម្បីឧបត្ថម្ភដល់ប្រជាជនមក ពីក្រៅខេត្តកំពុងធ្វើចត្តាឡីស័កនៅមូលដ្ឋាន។ ព្រះចៅអធិការថាច់ស៊ីនជាបព្វជិតមួយព្រះអង្គ ស័ក្តិសមជាគំរូសម្រាប់ព្រះសង្ឃ និងញាតិញោមពុទ្ធបរិស័ទគោរពយកតម្រាប់តាម៕ អត្ថបទ-រូបថត៖ សុជា