23/04/2021 07:56
បងស្រីថាច់ធីធីរកំពុងបំពេញការងារ។
ចាប់ផ្តើមការបរិច្ចាគឈាមលើកដំបូងនៅ ឆ្នាំ ២០១៦ អាស្រ័យសមាគមកាកបាទក្រហមឃុំហ៊ុងហ្វាចលនា។ ប្រសិនបើសុខភាពល្អមានឆ្នាំខ្លះ ថាច់ធីធីរ បរិច្ចាគឈាម ០២ លើក។ រៀបរាប់ពីការបរិច្ចាគឈាមសង្គ្រោះមនុស្ស ថាច់ធីធីរមានប្រសាសន៍ថា៖ បរិច្ចាគឈាមដើម្បីសង្គ្រោះមនុស្សគឺជាទង្វើដ៏ថ្លៃថ្នូរ និងជាប្រវេណីដ៏ល្អរបស់ជនជាតិយើង បញ្ជាក់ឲ្យឃើញពីទឹកចិត្តមេត្តាជួយសង្រ្គោះគ្នាទៅវិញទៅមក។ ដំណក់ឈាមដ៏បរិសុទ្ធរបស់យើងបានជួយសង្រ្គោះអ្នកជំងឺឲ្យបានជាសះស្បើយ មានសុខភាពល្អបន្តការរស់នៅ។ ក្នុងនាមជាប្រធានសាខាសមាគមកាកបាទក្រហមដំណាក់សុខាភិបាលឃុំ ខ្ញុំតែងធ្វើជាគំរូក្នុងចលនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ កាលពីមុនប្រជាជននៅទីនេះមិនសូវមាននរណាស្ម័គ្រចិត្តបរិច្ចាគឈាមឡើយ។ ពីព្រោះ ប្រជាជនភាគច្រើនខ្លាចក្រែងបរិច្ចាគឈាមរួច ហើយជះឥទ្ធិពលដល់សុខភាព។ យល់ពីមូលហេតុនោះហើយ ខ្ញុំក៏ទៅជួបសំណេះសំណាលនិងពន្យល់ឲ្យប្រជាជនយល់អំពីផលប្រយោជន៍នៃការបរិច្ចាគឈាមមានសារៈសំខាន់យ៉ាងណាចំពោះការសង្គ្រោះអាយុជីវិតមនុស្ស។ ជាពិសេសខ្លួនខ្ញុំផ្ទាល់តែងស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមដើម្បីបញ្ជាក់ឲ្យប្រជាជនឃើញថាបន្ទាប់ពីការបរិច្ចាគឈាមសុខភាពខ្ញុំនៅតែល្អដដែល ដើម្បីពួកគាត់ទុកចិត្តរួចស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម។
តាមប្រសាសន៍របស់បង ថាច់ធីធីរ ដើម្បីបន្តការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត យើងត្រូវថែរក្សាសុខភាពរបស់យើងឱ្យបានល្អ ទើបយើងមានដំណក់ឈាមបរិសុទ្ធសម្រាប់បរិច្ចាគដោយសុវត្ថិភាពដល់អ្នកដទៃ។ ថាច់ធីធីរតែងសកម្មក្នុងការចលនាបុគ្គលិកនិងវេជ្ជបណ្ឌិតនៃដំណាក់សុខាភិបាលឃុំទាំងអស់ចូលរួមបរិច្ចាគឈាមរាល់ឆ្នាំ។ ក្រៅពីនោះ តាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ ថាច់ធីធីរនៅទាំងចលនាប្រជាជនក្នុងឃុំពី ២០-២៥ នាក់ក្នុងមួយឆ្នាំចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងទទួលបានពី ១៥-២០ ឯកតាឈាម ។
កើតនិងធំដឹងក្តីឡើងនៅភូមិអូរវែងថ្មី ឃុំហ៊ុងហ្វា ជាឃុំដាច់ស្រយាលនៃស្រុកទីវកឹង។ ជីវភាពគ្រួសារ ថាច់ធីធីរជួបការលំបាកច្រើន តែបងមានបំណងរៀនផ្នែកវេជ្ជសាស្ត្រដើម្បីចូលរួមថែទាំសុខភាពប្រជាជន។ ថ្វីត្បិតតែគាត់មិនមានលក្ខណៈរៀនធ្វើជាវេជ្ជបណ្ឌិតក៏ដោយ ប៉ុន្តែគាត់នៅតែតស៊ូរៀនបឋមសិក្សាគិលានុបដ្ឋាយិកា នៅមហាវិទ្យាល័យវេជ្ជសាស្រ្តនិងឱសថសាស្ត្រកឹងធើ។ លុះរៀនចប់ថ្នាក់ រួចគិលានុបដ្ឋាយិកាថាច់ធីធីរបានដំណាក់សុខាភិបាលឃុំទទួលធ្វើការតាំងពីឆ្នាំ ១៩៩៥ រហូតមកទល់បច្ចុប្បន្ន។ ក្នុងដំណើរការបំពេញការងារ គិលានុបដ្ឋាយិកាថាច់ធីធីរ ក៏រៀនបន្តកម្រិតមធ្យមសិក្សាអ្នកថែទាំអ្នកជំងឺនៃសាលាឧត្តមសិក្សាសុខាភិបាលត្រាវិញ។ ជាង ២០ ឆ្នាំធ្វើការនៅដំណាក់សុខាភិបាលឃុំហ៊ុងហ្វា ថាច់ធីធីរតែងបំពេញភារកិច្ចនៅដំណាក់សុខាភិបាលឃុំបានល្អ និងចូលរួមផ្សព្វផ្សាយជូនប្រជាជនក្នុងឃុំឲ្យបង្កើនការយល់ដឹងពីរបៀបថែទាំសុខភាពរបៀបបង្ការជំងឺគ្រប់ប្រភេទទៀតផង។
ទង្វើដ៏ល្អរបស់ ថាច់ធីធីរ តែងបានថ្នាក់ដឹកនាំដំណាក់សុខាភិបាលឃុំ កោតសរសើរជានិច្ច។ វេជ្ជបណ្ឌិតឡឹមស៊ើងថាយ ប្រធានដំណាក់សុខាភិបាលឃុំហ៊ុងហ្វាមានប្រសាសន៍ថា៖ « ថាច់ធីធីរជាអ្នកអស់ពីចិត្តក្នុងការងារ តែងអាណិតស្រឡាញ់និងថែទាំអ្នកជំងឺបានល្អជានិច្ច។ ពិសេសជាងទៀតតែងស្ម័គ្រចិត្តលះបង់ដំណក់ឈាមដ៏បរិសុទ្ធរបស់ខ្លួនដើម្បីសង្គ្រោះអាយុជីវិតមនុស្ស។ ទង្វើដ៏ថ្លៃថ្នូររបស់ ថាច់ធីធីរ បានសាយភាយទូលំទូលាយនិងបានប្រជាជនក្នុងឃុំចូលរួមអនុវត្តតាម ៕
អត្ថបទ‑រូបថត៖ សុជា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។