• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

តន្ត្រីករគាងវាសនារួមចណែកធ្វើឱ្យសិល្បៈខ្មែរខេត្តត្រាវិញសាយរន្ទឺ

19/07/2022 13:20

កើតមក និងធំដឹងក្ដីក្នុងគ្រួសារកសិករ មួយដែលមានប្រពៃណី និងស្រឡាញ់ វិស័យសិល្បៈតន្ត្រី នៅភូមិជ្រៃគោក ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ម៉្លោះហើយយុវ ជនគាងវាសនា ក៏ឆាប់បានប្រសព្វជាមួយប្រភេទឧបរករណ៍មួយចំនួនរបស់ជន រួមជាតិខ្មែរ រួចយុវជនរូបនេះប្រគំទោល ប្រគំចម្រុះបានឧបករណ៍ជាច្រើនប្រភេទ។ ផ្ដើមពីនោះកាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់គាងវាសនា បានសាយរន្ទឺទៅកន្លែងជាច្រើន។

តន្ត្រីករ គាងវាសនា (អង្គុយកណ្តាល) ចូលរួមប្រគំតន្ត្រីចម្រុះដោយឧបករណ៍ឃឹម។

     ភាពសាយរន្ទឺពីទេពកោសល្យរបស់តន្ត្រីករវ័យក្មេង ឆ្នាំ ១៩៨៦ បងគាងវាសនាបានក្រុមសិល្បៈរស្មីប្រទីបទទួលចូលបម្រើការនៅក្នុងក្រុម។ បច្ចុប្បន្នបងជាអនុប្រធានក្រុមតន្ត្រីនៃក្រុមសិល្បៈរស្មីប្រទីប។ ចូលរួមបំពេញការងារនៅក្នុងក្រុម  បងតែងផ្ដោះប្ដូរជាមួយបណ្ដារៀមច្បង បណ្ដាអ្នក រួមអាជីពដើម្បីរិះរកចំណុចពូកែ ចំណុចថ្មី ចំណុច សមស្របក្នុងបណ្ដាសកម្មភាពទាក់ទងដល់ផ្នែកតន្ត្រី ជម្នះបណ្ដាចំណុចអន់ខ្សោយក្នុងការប្រគំទោល ប្រគំចម្រុះ រួមចំណែកធ្វើឱ្យសំឡេងចម្រៀង សំឡេងតន្ត្រី របាំរបស់ក្រុមសិល្បៈរស្មីប្រទីបមិនបង្អង់រីកចម្រើន។ អាស្រ័យហេតុនោះ បានរួមចំណែកឱ្យវិស័យលិល្បៈនិយាយរួមវិស័យតន្ត្រី និយាយដោយឡែកកាន់តែបានទស្សនិកជនវាយតម្លៃខ្ពស់។ បងគាងវាសនា បានឱ្យដឹងថា៖ ក្នុងបណ្ដាប្រភេទឧបករណ៍តន្ត្រីជនជាតិ ខ្ញុំចេះប្រគំបានឧបរករណ៍ជាច្រើនប្រភេទ ប៉ុន្តែខ្លួនខ្ញុំតែងកំណត់ថាឧបករណ៍ណាដែលសមស្របបំផុតសម្រាប់ខ្លួន ដើម្បីការប្រគំទោលឬក៏ប្រគំចម្រុះរួមជាមួយ បងប្អូនក្នុងក្រុមមានភាពទាក់ទាញជាង សូរសៀង តន្ត្រីឮពីរោះស៊ីជម្រៅជាងទៅក្នុងទឹកចិត្តទស្សនិកជន។
      សិល្បករឆ្នើមថាច់ស៊ុង ប្រធានក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញបានឱ្យដឹងថា៖ តន្ត្រីករគាងវាសនាតែងពង្រីកសមត្ថភាពរបស់ខ្លួនដើម្បីឆ្លើយតបបានកាន់តែខ្ពស់ជាងសម្រាប់វិស័យតន្រ្តីរបស់ក្រុម។ ការពង្រីកលទ្ធភាពនោះ មិនត្រឹមតែជួយឱ្យគាត់កាន់តែជឿនលឿនឡើយ នៅទាំងជួយឱ្យក្រុមទទួលបានជោគជ័យក្នុងការចូលរួមសំដែងសិល្បៈក្នុងបណ្ដាពីធីសមោសរទៀតផង។ ជាមួយទេពសកោសល្យតន្ត្រី ឆ្នាំ ២០១២ ពេលដែលផ្នែក “ភាសា វប្បធម៌ វិចត្រសិល្បៈណាមបូ” នៃសកលវិទ្យាល័យត្រាវិញបានបង្កើតឡើង បងគាងវាសនា បានសាលាសកលវិទ្យាល័យត្រាវិញអញ្ជើញ ចូលរួមបង្រៀនវិញ្ញាសាឧបករណ៍តន្ត្រីផងដែរ។
      លោកកគ្រូ សឺនកាវថាំង អនុប្រធានការិយាល័យក្រុមវិញ្ញាសាសិល្បៈផ្នែកភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូនៃសកលវិទ្យាល័យត្រាវិញ បានឱ្យដឹងថា៖ ទោះបីមានការរវល់កិច្ចការសំដែង នៅក្នុងក្រុមក៏ពិតមែន ប៉ុន្តែបងគាងវាសនាតែង ឆ្លៀតពេលបង្ហាត់បង្រៀនដល់ប្អូនៗដោយអស់ពីចិត្តនូវចំណេះដឹងដែលខ្លួនមាន។ បណ្ដានិស្សិតទទួលបានការបណ្ដុះបណ្ដាល ក្រោយមកមានសម្ពាយចំណេះដឹងបានល្អប្រសើរជាងដើម្បីឈានចូលកាន់ផ្លូវផ្ដើមអាជីព។
      ការចូលរួមជាមួយសកម្មភាពរបស់ក្រុម បងបានរួមចំណែកជាមួយបងប្អូនរួមអាជីពក្នុងក្រុម ដណ្ដើមបានស្នាដៃ រង្វាន់ខ្ពស់ៗជាច្រើននៅក្នុងបណ្ដាពិធីសមោសរសិល្បៈទូទាំងប្រទេសដូចជាក្នុងឆ្នាំ ១៩៩០ ក្រុមតន្រ្តីករទទួលបានរង្វាន់ពិសេស ចំនួន ២ រង្វាន់ រួមជាមួយរង្វាន់មេដាយដទៃៗ ជាច្រើនគ្រឿងទៀត។ រូបបងផ្ទាល់ក៏ទទួលបានរង្វាន់ឯកជនផងដែរ ក្នុងនោះរង្វាន់លេខមួយជាមួយការប្រគំតន្ត្រីទោលក្នុងឈុតសំដែង “សំឡេង ឃឹមលាន់រណ្ដំ” នា “ពិធីប្រឡងប្រគំតន្ត្រីទោល  និងប្រគំចម្រុះឧបករណ៍តន្រ្តីជនជាតិទូទាំងប្រទេសឆ្នាំ ២០២០”។ ចូលរួមសមោសរ “ចម្រៀង របាំ តន្ត្រីទូទាំងប្រទេសឆ្នាំ ២០២១” (លើកទី ២) បងរួមជាមួយបណ្ដាតន្ត្រីកររបស់ក្រុមប្រគំចម្រុះជាមួយឈុតសំដែង “ប្រគំតន្ត្រីបាសាក់” ទទួលបានមេដាយមាស។ ក្នុងពិធីសមោសរលើកនេះដែរ បងបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ជូនបណ្ណបញ្ជាក់ “តន្ត្រីករប្រជាប្រិយឆ្នើមពិសេស”។  ឆ្នាំ ២០២០ បងគាងវាសនា បានលោកប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណសរសើរជាចៃដន្យ។ ក្នុងដំណាក់កាល ២០១៨-២០២០ បងទទួលបានការផ្ដល់ជូនកិត្តិនាម “យុទ្ធជនប្រឡងប្រណាំងថ្នាក់ខេត្ត”៕ 
                                                                                                                     អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.