• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ឆន្ទៈមោះមុតរបស់យុទ្ធជនពិការប្រភេទ ៣/៤

02/05/2022 07:13

នោះគឺលោក គឹមតឺ ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិអូរត្រាវ ឃុំហ៊ីវទឺ ស្រុកទីវកឹង។ កាលទើបចេញពីកងទ័ព ថ្វីត្បិតសុខភាពថមថយ ប៉ុន្តែលោកមា គឹមតឺ តែងមានស្មារតី និងឆន្ទៈមោះមុតរបស់ “កងទ័ពអ៊ំហូ” ជម្នះរាល់ការលំបាក ព្យាយាមពលកម្មផលិតពង្រីកសេដ្ឋកិច្ចគ្រួសារ។ អស់រយៈកាលជាង ៣០ ឆ្នាំកសាងអាជីព លោកគឹមតឺ ទិញបានដីស្រែជិត ០៦ ហិកតា និងសាងសង់បានផ្ទះយ៉ាងសមរម្យ ចិញ្ចឹមកូន ០២ នាក់រៀនសូត្របានជោគជ័យ ម្នាក់ជាវិស្វករ ម្នាក់ទៀតជាវេជ្ជបណ្ឌិត។

នៅបណ្តាថ្ងៃអំណរអនុស្សាវរីយ៍ឆ្នាំទី ៤៧ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០/៤/១៩៧៥-៣០/៤/២០២២)​ យើងខ្ញុំមានឱកាសទៅសួរសុខទុក្ខគ្រួសារលោកមាគឹមតឺ ហើយបានស្តាប់គាត់រំលឹកឡើងវិញនូវអនុស្សាវរីយ៍ដ៏ជូរចត់របស់ខ្លួន និងមិត្តរួមអាវុធកាលទៅបំពេញកាតព្វកិច្ចយោធាអន្តរជាតិនៅប្រទេសព្រះរាជាណាចក្រកម្ពុជា និងរៀបរាប់អំពីការពុះពារឆ្លងកាត់ការលំបាកក្នុងពេលវិលត្រឡប់មកស្រុកកំណើត ដើម្បីកសាងជីវភាពថ្មី។ ​ឆ្នាំ​១៩៨៤ លោកមាគឹមតឺ ​ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្រុម​កងទ័ព​ស្ម័គ្រ​ចិត្ត​ប្រយុទ្ធ​នៅ​សមរភូមិ​កម្ពុជា។ ឆ្នាំ ១៩៨៦ ក្នុងពេលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានលោកមាគឹមតឺក៏រងរបួសប្រមាណ ៤១% (ជាយុទ្ធជនពិការប្រភេទ ៣/៤)។ ពេលព្យាបាលរបួសបានសះស្បើយគ្រាន់បើ គាត់ក៏ចេញពីកងទ័ពត្រឡប់មកស្រុកកំណើតវិញ។ លោក មាគឹមតឺ កើតនិងធំដឹងក្តីក្នុងគ្រួសារក្រីក្រមួយមានបងប្អូន ០៩ នាក់។ ក្រោយពីរៀបការរួច ឪពុកម្តាយទាំងសងខាងចែកដីស្រែឲ្យ ០២ កុង។ ដើម្បី​មាន​ដើមទុន​សម្រាប់​ពង្រីកសេដ្ឋកិច្ចគ្រួសារ លោកមាតែង​ធ្វើការស៊ីឈ្នួល តាំង​ពីការងារជីក​ស្រះ ថែទាំចម្ការ។ ប្តីប្រពន្ធគាត់ជំរុញ​ទឹក​ចិត្ត​គ្នា​ដើម្បីឆ្លង​កាត់​រាល់ការ​លំបាក​កសាង​ ជីវភាព​គ្រួសារឲ្យបានធូរធា។ ដោយមានគុណសម្បត្តិជា “កងទ័ពអ៊ំហូ” លោកមាគឹមតឺតែងមានស្មារតីជឿជាក់លើខ្លួនឯង មិនបណ្តោយខ្លួនតាមយថាកម្ម តែងព្យាយាមពលកម្ម ស៊ូទ្រាំនឹងការនឿយហត់ មិនស៊ូទ្រាំនឹងភាពក្រីក្រឡើយ។ ផ្តើមពីដីស្រែ ០២ កុង ​រួម​នឹង​ប្រាក់សន្សំសំចៃពីការស៊ី​ឈ្នួល​ លោកមាគឹមតឺក៏​ទិញ​មាន់ ​ទា​មក​ចិញ្ចឹម សន្សឹមៗក៏សន្សំបានប្រាក់ទិញបាន​ជ្រូក និង​គោមកចិញ្ចឹម និង​ទិញបានដីស្រែសន្សឹមទៀតផង។ គាត់មិនត្រឹមតែជាគំរូក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ហើយនៅទាំងបង្ក  លក្ខណៈឲ្យសមាជិកបានបុលទុន និងរៀនសូត្រពីវិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿនក្នុងការចិញ្ចឹមសត្វ ផលិត ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ និងលុបបំបាត់អស់គ្រួសារសមាជិកក្រីក្រ។ បច្ចុប្បន្ន គ្រួសារ​លោកមាមានហ្វូង​គោ​ជាង​ ១០​ ក្បាល ដីស្រែ​ជាង​ ០៤ ហិកតា  (ចែកដីស្រែឲ្យ​កូន ​២ ​នាក់ ម្នាក់ៗ ​០១ ហិកតា​) ក្រោយពេលទូទាត់ខ្ទង់ចំណាយរួច គ្រួសារលោកមានៅមានប្រាក់ចំណូលក្នុងមួយឆ្នាំពី​​ ១៥០-២០០​ លាន​ដុង ។

លោកមាគឹមតឺ (ទី ២ ពីស្តាំទៅឆ្វេង) សំណេះសំណាលជាមួយសមាជិក។

សំណេះសំណាលពីបទពិសោធន៍ក្នុងជីវភាព ក៏ដូចជាការពង្រីកសេដ្ឋកិច្ចគ្រួសារ លោកមាគឹមតឺមានប្រសាសន៍ថា៖ ប្រជុំជីវភាពនៅក្នុងបរិស្ថានកងទ័ពអស់រយៈកាលជាង ០២ ឆ្នាំ ខ្ញុំរៀនបទពិសោធន៍បានច្រើនណាស់ ជាពិសេសគឺរៀន និងលត់ដំអត្តចរិតបានល្អ មានការតស៊ូ ឆន្ទៈមោះមុត និងធ្វើការងារណាឲ្យច្បាស់ការងារនោះ។ ទាំងនោះហើយជាកត្តាសំខាន់ ក៏ដូចជាទ្រព្យដ៏វិសេសវិសាលសម្រាប់ខ្ញុំពេលវិលត្រឡប់មកស្រុកកំណើតកសាងជីវភាពសម្រេចជោគជ័យ។

កំណត់ត្រាអំពីការរួមចំណែករបស់ លោកមា គឹមតឺនៅមូលដ្ឋាន លោក ថាច់កេវវ៉ាំង ប្រធានសមាគមអតីតយុទ្ធជនឃុំហ៊ីវទឺមានប្រសាសន៍ថា៖ “ លោកមាគឹមតឺ និងបណ្តាសមមិត្តរួមអាវុធ បានរួមចំណែកយ៉ាងសកម្មក្នុងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន ជាពិសេស​ការងារចលនា​សមាជិកពង្រីក​សេដ្ឋកិច្ច រក្សាខ្ជាប់​សន្តិសុខ សណ្តាប់ធ្នាប់ ចូលរួមការពារ​បក្ស ការពារ​រដ្ឋអំណាច និង​ប្រឆាំងនូវឧបាយកលបំបែកបំបាក់សាមគ្គី​របស់បច្ចាមិត្ត។ល។ រួម​ចំណែករក្សាស្ថិរភាព​សន្តិសុខនយោបាយ ពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។

ដោយមានការចូលរួមចំណែកយ៉ាងសកម្ម  លោកមាគឹមតឺបានប្រធាន​គណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរ “ដោយមានស្នាដៃឆ្នើមក្នុងការកសាង និងពង្រីកធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិនៅខេត្តត្រាវិញ” កាលពីឆ្នាំ ២០០៩ ៕    

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.