• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ឃុំហ្វៀងហោយ រៀនសូត្រតាមអ៊ំហូ

29/09/2023 10:26

កម្មាភិបាលឃុំបានពិភាក្សាយោបល់ជាមួយអ្នកស្រី ថាច់ធីភឿង អំពីទម្រង់ចិញ្ចឹមគោ។

បច្ចុប្បន្ន ឃុំហ្វៀងហោយ មានភូមិចំនួន ០៩ និងមានគ្រួសារប្រជាជនចំនួន ៣.៧៣៣​គ្រួ មានអត្រាជនជាតិខ្មែរ ១១,៦%។ ក្នុងបណ្ដាឆ្នាំ​កន្លង ក្រៅពីការអនុវត្តន៍គោលការណ៍ គោល​នយោបាយរបស់បក្សនិងរដ្ឋស្ដីពីការគិតគូរជីវភាព​របស់ជនរួមជាតិខ្មែរ ឃុំនៅទាំងឆ្លៀតយករាល់ប្រ​ភពកម្លាំង ដើម្បីឧបត្ថម្ភគ្រួសារជនជាតិខ្មែរក្រីក្រ ​ក្នុងការកាត់បន្ថយភាពក្រីក្រស្ថិរភាព។ ពិសេសគឺកៀររគរបងប្អូនជនរួមជាតិខ្មែរ ជំរុញមាំការរៀនសូត្រនិងធ្វើតាមអ៊ំហូ ខិតខំធ្វើការ ហ៊ានគិតហ៊ានធ្វើអ្វីៗ ដើម្បីឈានឡើងក្នុងការពង្រីកសេដ្ឋកិច្ច។
សមមិត្ត ផាងក្វឹកផុង អនុលេខាគណៈកម្មាធិការបក្សឃុំ ហ្វៀងហោយ បានឲ្យដឹងថា៖ កាលពីមុន ហ្វៀងហោយ ជាឃុំលំបាកខ្លាំងរបស់ស្រុកកាងឡុង ផ្ដើមពីចលនារៀនសូត្រនិងធ្វើតាមគំរូ របស់អ៊ំហូ ក្នុងឆ្នាំ ២០២០ ឃុំបានខិតខំអនុវត្តតាមលក្ខឋានជនបទថ្មី បន្ទាប់ពីនោះសម្រស់ជន បទថ្មីនៅភូមិស្រុកបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ ដើម្បីកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងតំបន់ជន រួមជាតិខ្មែរ៖ ឃុំចាត់ឱ្យបក្ខជន គ្រប់គ្រងនិងតាមដានបណ្ដាគ្រួសារក្រីក្រ ជិតក្រីក្រដើម្បីរកជំនួយ ឧបត្ថម្ភទាន់ពេលបង្កើតទម្រង់លើកស្ទួយជីវភាព បុលទុនសម្រាប់ការសាងសង់លំនៅឋាននិងពង្រីកសេដ្ឋកិច្ច បណ្តុះបណ្តាលវិជ្ជាជីវៈ។ល។ ចាប់ពី ពេលនោះមកឃុំបានកាត់បន្ថយអត្រាគ្រួសារក្រី ក្រជាបណ្តើរៗ តាមលក្ខឋានក្រីក្រពហុសណ្ឋាន បង្កើនប្រាក់ចំណូល កែលម្អជីវភាព ពង្រឹងក្ដីជំ នឿរបស់ជនរួមជាតិខ្មែរចំពោះបក្សនិងរដ្ឋ។
ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន ជំរុញការរៀនសូត្រនិងធ្វើតាមអ៊ំហូ រួមនឹងការអនុវត្តន៍គោលនយោបាយគិតគូរអភិវឌ្ឍន៍តំបន់ជន រួមជាតិខ្មែរ ឃុំបានបង្កលក្ខណៈឱ្យ២០គ្រួសារ បុលទុនសម្រាប់សាងសង់ផ្ទះ គ្រួសារនីមួយៗបានបុល ២៥ លានដុង ឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី ចំនួន ២៥ ខ្នង ក្នុងមួយខ្នងៗ៤០ លានដុង ឧបត្ថម្ភ ០៨ គ្រួសារ បុលទុនសាងសង់ផ្ទះ តាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត គ្រួសារនីមួយៗបានអនុញ្ញាតឱ្យបុលប្រាក់ចំនួន ៥០ លាន ដុង។ ក្រៅពីនេះ ឃុំក៏បានបង្កលក្ខណៈសម្រាប់គ្រួសារជាង ៨០ គ្រួសារ បុលទុនសម្រាប់ពង្រីកការផលិតសាងសង់បង្គន់អនាម័យនិងអន្ទងទឹក ស្អាត ដោយមានដើមទុនសរុបចំនួន ៤,៦ ពាន់ លានដុង។ អាស្រ័យហេតុនេះ ក្នុងរយៈពេល ៥ ឆ្នាំកន្លង  ឃុំមានគ្រួសារជនរួមជាតិខ្មែរចំនួន ៧៨ គ្រួបានចាកផុតពីភាពក្រីក្រ។ បច្ចុប្បន្ន ឃុំទាំងមូលនៅមានគ្រួសារក្រីក្រតែ ៥០ គ្រួស្មើអត្រា ១,៣៤% (ក្នុងនោះមានគ្រួសារខ្មែរ ១៥គ្រួ) និងគ្រួសារជិត ក្រីក្រចំនួន ១៤២ គ្រួស្មើអត្រា ៣.៨% នៃចំនួន គ្រួសាររួម។ ប្រាក់ចំណូលជាមធ្យមរបស់ប្រជា ជនម្នាក់ៗសម្រេច ៦០,៥ លានដុងក្នុងមួយឆ្នាំ។
ភូមិក្អែត ឃុំហ្វៀងហោយ ជាភូមិមួយក្នុងចំណោមពីរភូមិនៃឃុំដែលមានជនជាតិខ្មែររស់នៅច្រើន។ ភូមិនេះមានគ្រួសារប្រជាជនចំនួន ៥៨១ គ្រួ មានអត្រាជនរួមជាតិខ្មែរ២៤%។ បច្ចុប្បន្ន ភូមិទាំងមូលនៅមានគ្រួសារក្រីក្រនិងជិតក្រីក្រចំនួន ៥៨ គ្រួ។ នៅឆ្នាំ ២០២៣ ភូមិគ្រោងនឹងបំបាត់ គ្រួសារក្រីក្រនិងជិតក្រីក្រចំនួន ៣៣ គ្រួសារ។
គ្រួសារមីង ថាច់ធីភឿង នៅភូមិក្អែតជាគ្រួសារ មួយក្នុងចំណោមគ្រួសារដែលបានរួចផុតពីភាពក្រីក្រក្នុងឆ្នាំ ២០១៧ ដោយសារការខិតខំនិងជំនួយទាន់ពេលវេលានិងត្រូវតាមតម្រូវការពីគណៈកម្មាធិការប្រជាជនឃុំ។
មីង ថាច់ធីភឿង មានប្រសាសន៍ថា៖ គ្រួសារខ្ញុំមានដី ២ កុងសម្រាប់ដាំដំណាំ ដូច្នេះ ទោះជាខ្ញុំធ្វើការពេញមួយឆ្នាំក៏មិនគ្រប់ សម្រាប់ផ្គត់ផ្គង់ជីវភាពដែរ។ ដើម្បីជួយគ្រួសារខ្ញុំឲ្យមានជីវភាពធូរធា ឃុំបានឧបត្ថម្ភប្រាក់ ឧបត្ថម្ភឱ្យបុលទុនចិញ្ចឹមគោ សាងសង់បន្ទប់ទឹកស្របអនាម័យនិងទឹកស្អាតប្រើប្រាស់។ សន្សឹមៗ ប្រាក់ចំណូលគ្រួសារខ្ញុំមានស្ថិរភាព បំណុលធនាគារបានសងត្រូវតាមកាលកំណត់ ហើយគ្រួសារខ្ញុំនៅទាំងបានឃុំស្ងើចសរសើរ ជាគ្រួសារវប្បធម៌ទៀតផង។ ដោយសារប្រាក់បុល ទើបគ្រួសារខ្ញុំមានជីវភាពធូរធាដូចសព្វថ្ងៃនេះ។ ឥឡូវនេះ ខ្ញុំមិនត្រឹមតែខំធ្វើការប៉ុណ្ណោះទេ ថែមទាំងសម្អាតផ្ទះសម្បែង ចូលរួមសម្អាត បរិស្ថាននិងដាំផ្កានៅតាមដងផ្លូវ ដើម្បីបង្កទិដ្ឋភាពបៃតង-ជ្រះ-ស្អាត។
លោក អ៊ឹងហ្វាងហាំង ប្រធានគណៈកម្មការ ប្រជាជនភូមិក្អែតមានប្រសាសន៍ថា៖ ដើម្បីបង្ក ជាបុព្វបទសម្រាប់គ្រួសាររួចផុតពីភាពក្រីក្រ យើងខ្ញុំបានកំណត់ផ្តល់ជូនដើមទុនផង និងណែនាំបណ្ដាគ្រួសារ ផ្លាស់ប្ដូរការផលិតពីដីស្រែដែលគ្មានប្រសិទ្ធភាពមកដាំដំណាំដ៏មានតម្លៃ។ ចិញ្ចឹមពូជ សត្វសំខាន់ៗ មានតម្លៃសេដ្ឋកិច្ចខ្ពស់ ឧបត្ថម្ភបុលទុនសាងសង់ផ្ទះ។ល។ នៅឆ្នាំ ២០២៣ ក្នុងចំណោមគ្រួសារដែលបានចុះបញ្ជីរួចផុតពីភាពក្រីក្រ មាន ១១ គ្រួសារ បានក្រុមហ៊ុនឆ្នោតជាតិខេត្តត្រាវិញឧបត្ថម្ភសាងសង់ផ្ទះពី ៤០-៥០ លានដុង ក្នុងមួយខ្មង ៥ គ្រួសារបានបុលទុនសាងសង់ផ្ទះ  ក្នុងមួយគ្រួសារៗបានបុល ៥០ លានដុង។
ដោយគ្រប់មធ្យោបាយនិងរាល់ប្រភពសង្គមូបនីយកម្ម ជារៀងរាល់ឆ្នាំ ឃុំហ្វៀងហោយ តែងផ្តល់អាទិភាពដល់គ្រួសារជនរួមជាតិខ្មែរឱ្យមានលក្ខណៈឈានឡើងក្នុងជីវភាព។ ទន្ទឹមនោះ បណ្ដាគោលនយោបាយជនជាតិបានផ្សព្វផ្សាយ អនុវត្តជាប្រចាំនិងមានប្រសិទ្ធភាព។ នេះជាភាពជាក់ស្តែងអំពីការរៀនសូត្រនិងធ្វើតាមអ៊ំហូដែលគណៈកម្មាធិការបក្សឃុំហ្វៀងហោយ រក្សា  អនុវត្តជារៀងរាល់ឆ្នាំ៕           អត្ថបទ-រូបថត៖ សុខា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.