• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

គ្រួសារលោកគឹមជោតិ៖ គ្រួសារគំរូអំពីការរៀនសូត្រ

19/10/2021 08:36

អាស្រ័យធ្លាប់ឆ្លងកាត់ការបំពេញការងារក្នុង ផ្នែកអប់រំ ម៉្លោះហើយលោកគឹមជោតិ នៅភូមិជ្រៃធំ ឃុំង៉ាយស្វៀង ស្រុកថ្កូវ តែងជំរុញឱ្យកូនៗមានការរៀនសូត្របានល្អ។ អនុវត្តតាមបំណងប្រាថ្នារបស់អ្នកជាឪពុកកូនៗទាំង ៤ នាក់របស់លោកគឹមជោតិ តែងបានវឌ្ឍនាការ និងសម្រេចជោគជ័យក្នុងជីវភាព។ ទោះបីស្ថិតក្នុងវ័យចូលនិវត្តន៍ហើយក៏ដោយ ប៉ុន្តែគ្រួសារលោក នៅតែសម្តែងពីភាពធ្វើជាគំរូក្នុងការងារជំរុញការសិក្សា សម្រាប់កូនចៅជំនាន់ក្រោយ និងអ្នកជិតខាងត្រាប់តាម ហើយគ្រួសារលោកក៏បានទទួលស្គាល់ជាគ្រួសាររៀនសូត្រដែរ។

លោកគឹមជោតិ(ស្តាំ) រួមជាមួយប្រពន្ធសំណេះសំណាលជាមួយលោកង្វៀងថាញ់ង៉ីប។
     លោកគឹមជោតិ បានឱ្យដឹងថា៖ ក្រោយពេលបានបណ្តុះបណ្តាលមុខជំនាញគរុកោសល្យ ឆ្នាំ ១៩៨៥ លោកបានជ្រើសរើសចូលបំពេញការងារក្នុងផ្នែកអប់រំឈរថ្នាក់បង្រៀននៅតាមបណ្តាសាលាកម្រិតបឋមសិក្សាលើភូមិសាស្រ្តឃុំ។ ក្នុងរយៈពេល ៣០ ឆ្នាំបង្ហាត់បង្រៀននៅឆ្នាំ ២០១៥ លោកបានបញ្ជូនមកឱ្យបំពេញការងារនៅមជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំង៉ាយស្វៀង រួចដល់ដើមឆ្នាំ ២០២១ លោកទទួលបានរបបចូលនិវត្តន៍។ ទោះបីស្ថិតក្នុងតួនាទីឬវិស័យណាក៏ដោយ លោកគឹមជោតិតែងសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន ជាក់ស្តែងគឺពេលលោកមកទទួលតំណែង ជានាយករងមជ្ឈមណ្ឌលសិក្សាសហគមន៍របស់ឃុំ លោកមានបណ្តាសំណើ ចាត់តាំងបណ្តាថ្នាក់រៀនសមស្របជាមួយស្ថានភាព និងវិស័យរបស់មូលដ្ឋាន។ អាស្រ័យហេតុនោះ បានជួយឱ្យគុណភាពផលិត ចិញ្ចឹមសត្វរបស់បណ្តាគ្រួសារកសិករលើភូមិសាស្រ្តមិនបង្អង់បានលើកកម្ពស់រូបលោក បានទទួលស្គាល់សម្រេចឆ្នើមភារកិច្ចដំណាក់កាល ៥ ឆ្នាំ(២០១៥ -២០២០) ព្រមទាំងកិត្តិនាមជាច្រើនទៀត។
     ចំពោះការងារកសាងគ្រួសាររៀនសូត្រ រូបលោក ផ្ទាល់តែងធ្វើជាគំរូ ទោះបីមានអាយុច្រើនក៏ដោយ ប៉ុន្តែលោកនៅតែលើកកម្ពស់ការរៀនសូត្រគឺសំដៅបំពេញបន្ថែមចំណេះដឹងសម្រាប់ការរស់នៅ។ អាស្រ័យហេតុនោះ លោកតែងជំរុញទឹកចិត្តឱ្យ កូនៗ ត្រូវចាត់ទុកការរៀនសូត្រជាការសំខាន់ ជាភារកិច្ចប្រចាំឆាកជីវិត។ បច្ចុប្បន្នកូនទាំង ៤ នាក់របស់គ្រួសារលោក សុទ្ធតែមានការងារធ្វើជាតួយ៉ាងដូចជាកូនម្នាក់ជាឱសថការិនី បំពេញការងារនៅខេត្តទៀងយ៉ាង កូនម្នាក់ទៀតជាឱសថ ការិនី បំពេញការងារនៅស្រុកចូវថាញ់ខេត្តត្រាវិញ។ល។
      លោកង្វៀងថាញ់ង៉ីប ប្រធានសមាគមជំរុញការសិក្សាឃុំង៉ាយស្វៀងបានឱ្យដឹងថា៖ រយៈពេលកន្លង ជាមួយការយកចិត្តទុកដាក់ដល់ការងារជំ រុញការសិក្សា ជំរុញបញ្ញា កសាងគ្រួសាររៀនសូត្រ លោកគឹមជោតិបានសហការជាមួយបណ្តាផ្នែក ពាក់ព័ន្ធបំផុសចលនាបានកម្លាំងប្រជាជនចូលរួមជាមួយការងារជំរុញការសិក្សា។ ជាក់ស្តែងគឺលោកបានសហការជាមួយបណ្តាវត្តខ្មែរលើភូមិ សាស្រ្តជូនកង់ សៀវភៅ អាហារូបករណ៍ ព្រមទាំងសិក្ខូបករណ៍ដទៃទៀតដល់បណ្តាប្អូនៗដែល មានស្ថានភាពគ្រួសារលំបាក មានលទ្ធផលរៀន សូត្រល្អ។ ហេតុនោះ បានរួមចំណែកដល់ការកាត់ បន្ថយអត្រាសិស្សបោះបង់ការសិក្សាដ៏គួរឱ្យពណ៌នា។ ឆ្នាំ ២០២១ អាស្រ័យស្ថានភាពអាសន្នរោគកូវីដ-១៩ ប្រែប្រួលយ៉ាងស្មុគស្មាញ លោកមិនអាចអញ្ជើញទៅបំផុសចលនាបណ្តាសប្បុរសជនជួយ ដល់បណ្តាស្ថានភាពប្អូនៗបានក៏ពិតមែន ប៉ុន្តែលោកគឹមជោតិសន្យាថានឹងវិលមករួមជាមួយសមាគមជំរុញការសិក្សាបំផុសចលនាបណ្តាសប្បុ រសជន ព្រួតដៃជាងទៀតអំពីការងារជំរុញការសិក្សា ជួយដល់សកម្មភាពជំរុញការសិក្សា កសាងគ្រួសាររៀនសូត្របានល្អប្រសើរជាង។ បច្ចុប្បន្ន នៅលើភូមិសាស្រ្ត មានវង្សត្រកូលរៀនសូត្រចំ នួន ៤ ត្រកូល។ បណ្តាគ្រួសារទាំងនោះកំពុងជា គំរូភ្លឺស្វាងក្នុងសហគមន៍ដើម្បីឱ្យមនុស្សជាច្រើន រៀនសូត្រ ខិតខំក្នុងការគិតគូរការរៀនសូត្ររបស់ កូនចៅខ្លួន។
      មិនត្រឹមតែជាគ្រួសារសម្រេចកិត្តិនាមរៀនសូត្រឡើយ រូបលោកគឹមជោតិ នៅទាំងឆ្លៀតពេលចូលរួមជាមួយបណ្តាចលនារបស់សមាគម កសិករ។ ផ្តើមពីនោះ លោកបានសមាគមកសិករ មូលដ្ឋានស្នើទទួលស្គាល់ជាកសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត។ បច្ចុប្បន្ន គ្រួសារលោកមាន កម្មសិទ្ធិដីផលិតស្រូវប្រមាណ ២០ កុង ដោយ ផលិតស្រូវ ៣ រដូវក្នុងមួយឆ្នាំ គួបផ្សំជាមួយការ ចិញ្ចឹមបសុសត្វ ពាហនសត្វ ជារៀងរាល់ឆ្នាំទទួល បានប្រាក់ចំណូលរាប់រយលានដុង។
     ជាគ្រួសារឆ្នើមមួយអំពីជំរុញការសិក្សាអំពីពង្រីកការផលិត អំពីកសាងគ្រួសារវប្បធម៌។ល។ ម៉្លោះហើយគ្រួសារតែងបានមនុស្សជាច្រើនស្គែស្គាល់ ក្លាយជាគំរូភ្លឺស្វាងមួយក្នុងសហគមន៍ជនរួមជាតិខ្មែរ៕    ​      អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

 

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.