• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

គំរូឆ្នើមក្នុងការរៀនសូត្រ ធ្វើតាមសីលធម៌ ឥរិយាបថហូជីមិញ

04/07/2023 13:52

អ្នកគ្រូថាច់ត្រឹងធីកឹម កថិកាចារិនីផ្នែកខាងទ្រឹស្តីមូលដ្ឋាន។

ជាច្រើនឆ្នាំកន្លង  កថិកាចារិនីនិយោជិត សាលានយោបាយខេត្តត្រាវិញ តែងអនុវត្តល្អ ចលនារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ក្នុងនោះមានអ្នកគ្រូថាច់ត្រឹងធីកឹម កថិកាចារិនីផ្នែកខាងទ្រឹស្តីមូលដ្ឋាន។
ឆ្នាំ ២០១៣ អ្នកគ្រូកឹមជានិស្សិតសាលាសកលវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្ត  ក្រុងហូជីមិញ។ អ្នកគ្រូកឹមកថិកាចារិនីនិងមិត្តភក្តិជំនឿទុកចិត្តពិនិត្យពង្រីកជាបក្ខជន។ នេះជាកិត្តិយសមួយមិនមែននិស្សិតណាក៏ទទួលយកបាន។  ក្នុងការរៀនសូត្រ អ្នកគ្រូកឹម តែងឈានមុខជានិច្ច អ្នកគ្រូប្រឡងយកសញ្ញាបត្រមហាវិទ្យាល័យនិទេ្ទសពូកែ។ រីឯក្នុងការរស់នៅវិញ អ្នកគ្រូតែងបានលោកគ្រូ អ្នកគ្រូនិងមិត្តភក្តិស្រឡាញ់រាប់អាន។
ឆ្នាំ ២០១៤ ឆ្លងផុតបេក្ខជនចំនួន៥រូប ក្នុងពិធីប្រឡងជម្រើសកថិកាចារ្យសាលានយោបាយ អ្នកគ្រូកឹមបានជាប់ជម្រើសចូលជាកថិកាចារិនី។ ក្រោយរយៈកាលធ្វើសកម្មភាពមួយឆ្នាំ អ្នកគ្រូបានក្លាយ ជាកថិកាចារិនីពេញទីនិងចូលរួមបង្រៀនផ្នែកខាងទស្សនវិជ្ជាម៉ាក-ឡេនីន។
អ្នកគ្រូជាសសរទ្រូងរបស់គ្រួសារ ម្នាក់ឯងទទួលបន្ទុករាល់កិច្ចការ ព្រោះម្តាយចាស់និងមានជំងឺច្រើនទៀតផង។ ជារៀងរាល់ខែអ្នកគ្រូសន្សំប្រាក់ ខែដែលទទួលបានយកមកឲ្យម្តាយទៅព្យាបាលជំងឺនៅក្រុងកឹងធើ តាមគម្រោង ព្យាបាលរបស់វេជ្ជបណ្ឌិត។  ឆ្លងកាត់ការលំបាកអំពីស្ថានភាព គ្រួសារ អ្នកគ្រួកឹមបានប្រឡងចូលរៀនថ្នាក់មហា បរិញ្ញាបត្រវិទ្យាស្ថាននយោបាយជាតិហូជីមិញ។ ឆ្នាំ២០២០ អ្នកគ្រូ ប្រឡងថ្នាក់មហាបរិញ្ញាបត្រទទួលបានពិន្ទុប្រភេទពូកែ (ពិន្ទុមធ្យមភាគ ៨,៣) និងការពារនិក្ខេបបទមហាបរិញ្ញាសម្រេចនិទ្ទេស ឆ្នើមដោយទទួលបាន៩,៥ ពិន្ទុជានិស្សិតមួយរូប ក្នុងចំណោមនិស្សិតទាំងឡាយដែលមានពិន្ទុខ្ពស់បំផុសរបស់សាលា។
ក្រោយពីជាប់មហាបរិញ្ញាបត្រ អ្នកគ្រូកឹមវិលត្រឡប់មកស្ថាប័ន សកម្មភាពបន្ត។ អ្នកគ្រូជាអ្នកចូលចិត្តអានសៀវភៅ ក្នុងមួយថ្ងៃ អ្នកគ្រូកឹមបញ្ចប់ការងារដោយទំព័រសៀវភៅ អ្នកគ្រូអានសៀវភៅជាច្រើននិងមានប្រភេទផ្សេងគ្នា។ តាមប្រសាសន៍ របស់អ្នកគ្រូកឹមការអានសៀវភៅមានផលប្រយោជន៍ បើកទូលាយចំណេះដឹងផងនិងកម្សាន្តផងក្រោយពេលមួយថ្ងៃធ្វើការហត់នឿយ។ អ្នកគ្រូជាសមាជិការបស់វេទិកាសៀវភៅជាច្រើននៅលើបណ្តាញសង្គម។
ប្រហែលជាមកពីចូលចិត្តដិតអារម្មណ៍នឹងសៀវភៅនិងការចូលចិត្តបង្ហាត់បង្រៀន បានជាអត្ថបទបង្រៀនរបស់អ្នកគ្រូកឹម ពេលណាក៏ទាក់ទាញអ្នករៀន។ ទន្ទឹមនឹងការសន្សំចំណេះដឹងអំពីជំនាញ អ្នកគ្រូកឹមបន្តរៀនសញ្ញាបត្រទី២ផ្នែកភាសាអង់ គ្លេសនៅសាលាសកលវិទ្យាល័យត្រាវិញ ដើម្បីលើកកម្ពស់បំណិនភាសាបរទេស ជាមួយ នឹងការខិតខំទាំងនោះ អ្នកគ្រូកឹមជាកថិកាចារិនីសម្រេចភារកិច្ចល្អច្រើនឆ្នាំបន្តបន្ទាប់។ ឆ្នាំសិស្សា ២០២១-២០២២ អ្នកគ្រូបានសាលាស្ងើចសរសើរជូនរង្វាន់ស្នាដៃ រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។
ដើមឆ្នាំ ២០២៣ អ្នកគ្រូកឹមមានកិត្តិយសបាន ផ្នែកជ្រើសរើស ចូលរួមពិធីប្រឡងកថិកាចារ្យពូកែដែលបានចាត់តាំងនៅសាលានយោយបាយត្រាវិញ។ អ្នកគ្រូទទួលបានស្នាដៃខ្ពស់បំផុតនិងទទួលបានកិត្តិនាមកថិកាចារិនីពូកែថ្នាក់សាលា។ ជាមួយនឹងស្នាដៃទាំងនោះ សាលាបានជ្រើសអ្នកគ្រូឲ្យចូលរួមពិធីប្រឡងកថិកាចារ្យពូកែទូទាំងប្រទេសដែលបានបម្រុង ចាត់តាំងឡើងក្នុងខែកញ្ញា ឆ្នាំ២០២៣នៅ ក្រុងហូជីមិញ។
អាចនិយាយបានថា អ្នកគ្រូកឹមជាគំរូឆ្នើមក្នុង ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សក្តិសមជាកថិកាចារិនីល្អ របស់សាលានិងជាប្រភព នៃការផុសគំនិតជូន អ្នករាល់គ្នាឆ្លងកាត់ការលំបាកឈានឡើងក្នុង ជីវភាព៕                  ប្រែសម្រួល៖ សុខា

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.