16/03/2021 07:43
លោកមាថាច់ឃៀន (អង្គុយខាងស្តាំ)។
លោកមាថាច់ឃៀនឲ្យដឹង៖ “ខ្ញុំចាប់ផ្ដើមបរិច្ចាគ ឈាមចាប់តាំងពីឆ្នាំ ២០០៦ ដោយគិតថានឹងអាចជួយចែករំលែកទុក្ខលំបាកដល់អ្នកដែលកំពុងត្រូវការឈាម ព្យបាលជំងឺ រូបខ្ញុំយល់ឃើញថា ការបរិច្ចាគឈាមពិតជាមានប្រយោជន៍ ឈាមមួយ តំណក់ដែលបានបរិច្ចាគទៅអាចសង្រ្គោះជីវិតមនុស្សម្នាក់ឲ្យរស់នៅតទៅមុខទៀតនិងផ្ដល់នូវក្ដីសង្ឃឹមសម្រាប់មនុស្សជាច្រើន ដូច្នេះខ្ញុំតែង ផ្សារភ្ជាប់ជាមួយនឹងការបរិច្ជាគឈាមជានិច្ច”។
មិនត្រឹមតែបរិច្ចាគឈាម ១០ លើកដើម្បីជួយដល់មនុស្សគ្រប់គ្នា ក្នុងនាមជាប្រធានសាខាសមាគមកាកបាទក្រហមភូមិលេខ ៣ លោកមាតែង ឈានមុខ ម៉្លោះហើយចលនាអ្នករាល់គ្នាចូលរួមបរិច្ចាគឈាមមនុស្សធម៌ តែងទទួលបានការគាំ ទ្រដោយអស់ពីចិត្តរបស់ប្រជាជន។
មុននោះ ចលនាបរិច្ចាគឈាមមនុស្សធម៌ជួបការលំបាកក្នុងការបំផុសចលនាសមាជិកក្នុងភូមិ ក៏ដូចជាប្រជាជនឲ្យចូលរួមដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ ចលនាពីមួយថ្ងៃទៅមួយកាន់តែរាលដាលយ៉ាងទូលំទូលាយដោយសារមានការចលនាយ៉ាងសកម្មរបស់លោកមា។ បង ថាច់វុាំងធូ ប្រធានគណៈកម្មការប្រជាជនភូមិលេខ ៣ ឲ្យដឹងថា៖ សាខាសមាគមកាកបាទក្រហមភូមិលេខ ៣ សព្វថ្ងៃមានសមាជិក ៨៥ នាក់ ក្នុងនោះមានសមាជិកជនជាតិខ្មែរ ៩៥% ។ ពេលភូមិបំផុសចលនាបរិចា្ចគ ឈាម សមាជិកទាំងនោះ ចូលរួមយ៉ាងសកម្ម។ គិតជាមធ្យមក្នុងមួយឆ្នាំមានសមាជិកជាង ១០ នាក់ចូលរួមបរិច្ចាគឈាមមនុស្សធម៌។ ចំពោះលោកមា ថាច់ឃៀន ក្រៅពីពង្រីកតួនាទីជាប្រធាន សាខាសមាគមកាកបាទក្រហម លោកមានៅទាំងចូលរួមធ្វើជាសមាជិកគណៈកម្មការវត្តតាដេវជាង ១៥ ឆ្នាំកន្លងជួយបម្រើកិច្ចការក្នុងវត្ត។ ជាពិសេសក្នុងបណ្ដាពិធីបុណ្យទាន លោកមាតែង មានមុខទៀងទាត់ដើម្បីដឹកនាំពុទ្ធបរិស័ទបោស សម្អាតទីធ្លាវត្តនិងរៀបចំកម្មវិធីក្នុងវត្ត រួមចំណែកអភិរក្សនិងអភិវឌ្ឍលក្ខណៈប្រពៃណីរបស់ជនជាតិខ្មែរ។
ជាមួយបណ្ដាទង្វើពោរពេញទៅដោយអត្ថន័យទាំងនោះ លោកមាថាច់ឃៀនបានមនុស្សគ្រប់រូបគោរពនិងស្រឡាញ់រាប់អាន។ លោកមាជាអ្នករស់នៅប្រកបដោយមនោសញ្ចេតនាតែងជួយដល់អ្នករាល់គ្នាពេលជួបទុក្ខលំបាក ស័ក្តិសមជាគំរូ ដ៏ល្អក្នុងចលនាបរិច្ចាគឈាមនិងការងារសប្បុរសធម៌នៅមូលដ្ឋាន៕
អត្ថបទ-រូបថត : ថាញ់ឡុង
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។