11/12/2020 08:53
កសិករផលិតធ្វើអាជីវកម្មពូកែផាងទ្រុងហ្វា។ រូបថត៖ ហុងញុង
ចលនាកសិករប្រឡងប្រណាំងផលិត-ធ្វើអាជីវកម្មពូកែនៅស្រុកកាងឡុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា ជះឥទ្ធិពលយ៉ាងសកម្មដល់ជីវភាពរបស់កម្មាភិបាល សមាជិក កសិករ ញ៉ាំងឲ្យជីវភាពរបស់ប្រជាជននៅទីនេះលំនឹងឈានឡើងធ្វើមានធ្វើបាន។ ផ្ដើមពីចលនានេះ លេចធ្លោគំរូកសិករផលិត ធ្វើអាជីវកម្មពូកែឆ្នើមជាច្រើនមានប្រភពចំណូលក្នុងមួយឆ្នាំ ១០០ លានដុង ។ តួយ៉ាងដូចជាកសិករផាងទ្រុងហ្វា(មើយហ្វា) នៅភូមិភូហ៊ឹងលេខទី ១ ឃុំបិញភូធ្វើមានអាស្រ័យដោយដាំផ្លែហ្គឹកគួបផ្សំជាមួយរបរចិញ្ចឹមសត្វ។
ពាក់កណ្ដាលឆាកជីវិតភ្ជាប់ជាមួយនឹងមុខរបរផលិតស្រូវ ពូមើយហ្វាយល់បានពីការលំបាករបស់កសិករនៅទីនេះ ពេលខ្លះស្រូវអំណោយផលតែគ្មានតម្លៃ-ពេលខ្លះស្រូវមានតម្លៃប៉ុន្តែមិនសូវមានផល។ ពូតែងខ្វល់ខ្វាយក្នុងការស្វែងរកទិសដៅថ្មីឲ្យរបរកសិកម្មពីព្រោះឆ្នាំនេះគាត់មានអាយុ ៥៣ ឆ្នាំហើយ។ សុខភាពមិននៅដូចមុនដើម្បីតាមរបរផលិតស្រូវគុណភាពខ្ពស់ទៀត។ ពូបានឲ្យដឹងថា៖ ឆ្នាំ ២០១៧ ឆ្លងតាមបណ្ដាមធ្យាបាយឃោសនាការ ខ្ញុំស្វែងយល់និងចាប់ផ្ដើមកែប្រែដីស្រែ ០,៥ ហិកតាឡើងចម្ការ និងជីកស្រះជុំផ្ទះធ្វើទ្រើងដាំហ្គឹក។ ចំពោះដីផលិតស្រូវមិនសូវមានផលអាចដាំដំណាំបាន ប៉ុន្ដែក្រោយរយៈពេលពី ០១-០២ រដូវត្រូវផ្លាស់ពូជដំណាំថ្មីបង់កម្លាំងថែទាំច្រើន។ ក្នុងពេលដាំហ្គឹកអាចវិនិយោគមួយលើកប៉ុន្ដែប្រមូលផលបានច្រើនឆ្នាំបន្ដបន្ទាប់ ប្រសិនបើដាំប៉ិនប្រសបអាចអូសអន្លាយពេលវេលាប្រមូលផលពី ០៥-០៧ ឆ្នាំ។ ពូជ្រើសពូជហ្គឹកបំបៅគល់ម៉្លោះហើយអំណោយផលមានសាច់ក្រាសនិងមានរសជាតិឆ្ងាញ់ ទោះជាលក់មានតម្លៃខ្ពស់ជាងអ្នកលក់ខាងក្រៅប៉ុន្ដែគុណភាពគួរឲ្យជឿជាក់។ ក្នុងមួយទងៗមានតម្លៃ ២០.០០០ ដុងនិងដាំ ២៥ គល់ក្នុងផ្ទៃដី ១.០០០ ម៉ែត្រក្រឡា។ ក្រោយរយៈពេល ០៤ ខែថែទាំនឹងមានផ្លែ។លក់ជាមួយតម្លៃពី ៧.០០០-១៥.០០០ ដុងក្នុងមួយគីឡូក្រាម គិតជាមធ្យមក្នុងមួយខែៗពូប្រមូលផលបាន ០,៤ តោន ហើយលក់ជាមួយតម្លៃ ៩.០០០ ដុងក្នុងមួយគីឡូក្រាម ទទួលបានប្រភពចំណូលជាង ៣,៥ លានដុង។ ហ្គឹកជាប្រភេទរុក្ខជាតិវារឡើងទ្រើង ម៉្លោះហើយ ពេលទង ធំអាចមានផ្លែច្រើនហើយប្រភពចំណូលក៏កើនឡើង។ ហ្គឹកងាយដាំដើម្បីបន្ថយប្រាក់ចំណាយ ពូមើយហ្វាធ្វើទ្រើងសំណាញ់ខ្ពស់ពីមុខដីប្រមាណ ០២ ម៉ែត្រ។ ពេលដាំ ពូជីករណ្ដៅ រួចច្របល់ជីអាចម៍គោ និងអង្កាមធ្វើឲ្យសុសដើម្បីទងហ្គឹកឆាប់លូតលាស់ពូកែ។ ពេលមានផ្លែដាក់ជីមួយខែម្ដង ពិសេសគឺជី NPK។ ដើម្បីទងលូតលាស់ល្អគឺប្រើជីកា-លីដើម្បីឲ្យផ្លែហ្គឹកមានសាច់ក្រាសនិងធន់បានជាមួយនឹងជំងឺ។
មិនត្រឹមតែផលិតពូកែ ពូមើយហ្វានៅទាំងធ្វើអាជីវកម្មពូកែទៀតផង។ ឆ្នាំ ២០១៩ ពូរួមជាមួយកសិករនៅមូលដ្ឋានគបវាល់ប្រាក់ទុន ១០០ លានដុងបង្កើតសហករណ៍ហ្គឹកហ្វាភូដោយមានសមាជិក ១៦ នាក់ចូលរួមដាំលើផ្ទៃដី ០៤ ហិកតា។ ក្រៅពីការទិញកសិផលរបស់បណ្ដាសមាជិកនិងគ្រួសារដាំហ្គឹកនៅជិតខាង សហករណ៍នៅទាំងផ្គត់ផ្គង់បណ្ដាពូជហ្គឹកឲ្យប្រជាជនក្នុងនិងក្រៅមូលដ្ឋាន។ អាចនិយាយបានថា៖ ទម្រង់ដាំហ្គឹករបស់ពូមើយហ្វារួមចំណែកផ្លាស់ប្ដូររចនាសម្ព័ន្ធកសិកម្មលើតំបន់ដីមិនសូវមានផលផង លើកកម្ពស់ប្រភពចំណូលជូនប្រជាជននៅមូលដ្ឋានផង។ ក្រៅពីទម្រង់ដាំដំណាំ ពូមើយហ្វានៅទាំងបានប្រជាជននៅមូលដ្ឋានដឹងឮដោយសាទម្រង់ចិញ្ចឹមគោមេ ចិញ្ចឹមពពែមានផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់ ។ បូកសរុបពីទម្រង់ចិញ្ចឹមគួបផ្សំជាមួយការដាំដំណាំ គ្រួសារពូមានប្រភពចំណូលជិត ២០០ លានដុងក្នុងមួយឆ្នាំ។ ចាប់តាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ គ្រួសារពូបានទទួលស្គាល់ជាគ្រួសារវប្បធម៌ឆ្នើម និងបានទទួលស្គាល់ជាកសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់ឃុំ ថ្នាក់ស្រុក។ ឆ្នាំ ២០២០ ពូជាកសិកររបស់ស្រុកកាងឡុងបានស្ងើចសរសើរជាកសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត៕
ប្រែសម្រួល៖ លឺវវូ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។