• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

កសិករខ្មែរអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសទៅក្នុងការផលិត

19/04/2022 10:10

កន្លងហើយបណ្តាកម្មវិធីគោលនយោបាយឥណទានរបស់ធនាគារគោលនយោបាយសង្គម ការចាត់តាំងបណ្តាវគ្គហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចេកទេស និងការពង្រីកទម្រង់ផលិតមានប្រសិទ្ធភាព ។ល។ បានបណ្តាមូលដ្ឋាន ក្នុងខេត្តផ្សព្វផ្សាយ អនុវត្ត ជូនដល់មាមីងខ្មែរបានទាន់ពេល។ ផ្ដើមពីនោះ ញ៉ាំងឲ្យមាមីងខ្មែរក្តាប់បានបណ្តាវិទ្យាសាស្ត្រ-បច្ចេកទេសទំនើប និងប្រភពទុនវិនិយោគ ក្នុងការផលិត-ធ្វើអាជីវកម្មរបស់គ្រួសារ រួមចំណែកលុបបំបាត់ការផលិតតាមរបៀបបុរាណ (ផលិតតែស្រូវ ១ មុខ) សន្សឹមៗអនុវត្តបច្ចេកវិទ្យា ៤.០ ទៅក្នុងការផលិត (ដាំដំណាំ ចិញ្ចឹមជលផល) បង្កការងារធ្វើបានលំនឹងឈានឡើងរួចផុតពីភាពក្រីក្រ។

ឆ្លងតាមរយៈនោះ ជីវភាពមាមីងខ្មែរបានរីកចម្រើនជាលំដាប់ អត្រាគ្រួសារ​ក្រីក្រថយចុះ។ ជាក់ស្តែងកាលពីទើបបង្កើតខេត្តឡើងវិញ អត្រាគ្រួសារមាមីងខ្មែរក្រីក្រ ៥០% ។ ដំណាក់កាល ២០០១‑២០០៥ ស្រូបយកអត្រា ៣៥,៥៧% ក្នុងចំនួន ២០.៦៦១ គ្រួសារក្រីក្រក្នុងខេត្ត។ ដំណាក់កាល ២០១៦‑២០២០ ស្រូបយកអត្រា ២២,៦២% ក្នុងចំណោម ១៩.៧៨២ គ្រួសារក្រីក្រក្នុងខេត្ត។ ដោយឡែក ចុងឆ្នាំ ២០២០ អត្រាគ្រួសារមាមីងខ្មែរក្រីក្រនៅតែ ៣,២១% ក្នុងចំណោម ២.៨៦៣ គ្រួសារក្រីក្រក្នុងខេត្ត។ ដល់ចុងឆ្នាំ ២០២១ ថយចុះនៅតែ ០,០៨% ក្នុងចំណោម ៨០៥ គ្រួសារក្រីក្រ ក្នុងខេត្ត។​​​

កសិករគាងកើនពិនិត្យកួរស្រូវ។ រូបថត៖ ហ៊ឺវហ្វេ

បណ្តាទម្រង់ផលិត ទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពក្នុងតំបន់មាមីងខ្មែរដូចជា៖ វាលស្រែទ្រង់ទ្រាយធំនៅឃុំតឹបង៉ាយ (ស្រុកទីវកឹង) ឃុំចូវដៀង (ស្រុកកូវកែ) តំបន់ផលិតស្រូវគុណភាពខ្ពស់នៅឃុំញ៉ីទ្រឿង ទ្រឿងទ័រ (ស្រុកកូវង៉ាង) ទម្រង់ចិញ្ចឹមគោញី ចិញ្ចឹមមាន់ ពង្រីកតំបន់របរ ក្រុមសហការ សហករណ៍។ល។ រួមចំណែកបង្កើនលទ្ធភាពផលិត និងលក់ផលិតផលរបស់មាមីងខ្មែរ។

លោកយ៉ឺសេថា បុគ្គលិកកសិកម្ម‑បរិស្ថានឃុំគីមស៊ើង ស្រុកថ្កូវ បានឲ្យដឹង៖ ជាមូលដ្ឋានដែលមានមាមីងខ្មែររស់នៅកុះករ (ស្រូបយកអត្រា ៩៣% នៃចំនួនប្រជាជនរួមក្នុងឃុំ) ក្នុងរយៈកាល ០៥ ឆ្នាំ អនុវត្តការបង្វែររចនាសម្ព័ន្ធផលិតពីតំបន់ដាំអំពៅទៅចិញ្ចឹមជលផល ផលិតស្រូវ។ល។ ញ៉ាំងឲ្យជីវភាពប្រជាជននៅមូលដ្ឋានរីកចម្រើន។ ផ្តើមពីការផលិតកសិកម្មតាមរបៀបបុរាណ បច្ចុប្បន្ន កសិករឃុំគីមស៊ើង​អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនទៅក្នុងការផលិត និងពង្រីកទម្រង់សេដ្ឋកិច្ចដែលមានលទ្ធផលខ្ពស់។ ចាប់តាំងពីពេលនោះមក ការផលិតរបស់មាមីងខ្មែរនាំមកលទ្ធផលជាក់ស្តែង។

ឆ្នាំ ២០១៥ ឃុំគីមស៊ើងមានផ្ទៃដីដាំអំពៅ ១.៣០០ ហិកតា ។ គិតមកដល់ខែមករាឆ្នាំ ២០២២ ផ្ទៃដីដាំអំពៅក្នុងឃុំនៅតែ ៣៣២,៣៩ ហិកតា។ បង្វែរផ្ទៃដីដាំអំពៅទៅចិញ្ចឹមជលផល (១៤០ ហិកតា) ផលិតស្រូវ (៤០០ ហិកតា) ដាំដំណាំ និងដាំស្មៅចិញ្ចឹមគោ ១៥០ ហិកតា ។ល។ គិតមធ្យមភាគក្រោយពីបង្វែរផ្ទៃដីមកដាំដំណាំ ចិញ្ចឹមជលផល ក្នុងមួយកុងសម្រេចបាន ៤០ លានដុងក្នុងមួយឆ្នាំ (ដាំអំពៅបង្វែរមកផលិតស្រូវ គួបផ្សំនឹងចិញ្ចឹមជលផល )  ពី ១៥០ - ២០០ លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ (បង្វែរផ្ទៃដីដាំអំពៅមកចិញ្ចឹមជលផលដូចជាបង្គាជើងស ត្រី។ល។ )

កសិករគីមមិញឡើយ នៅភូមិថ្កូវ (បេ) ឃុំគីមស៊ើង ឲ្យដឹងដោយរីករាយថា៖ គ្រួសារមានផ្ទៃដីដាំអំពៅ ០២ ហិកតា ជាច្រើនឆ្នាំកន្លងគ្រួសារខ្ញុំដាំអំពៅខាតដើមទុនច្រើន។ ឆ្នាំ ២០១៩ គ្រួសារខ្ញុំក៏បង្វែរមកផលិតស្រូវ (ពូជស្រូវធ្ងន់ ប៊ូយហ្វាង) គួបផ្សំនឹងចិញ្ចឹមជលផល (បង្កងសាវទាវ) ជារៀងរាល់ឆ្នាំមានប្រភពចំណូលជាង ១០០ លានដុងក្នុងមួយហិកតា។

 អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនទៅក្នុងការផលិតស្រូវ ជួយឲ្យការផលិតស្រូវរបស់គ្រួសារកសិករគាងកើន នៅភូមិផ្នោរអំពក់ ឃុំទ្រឿងទ័រស្រុកកូវង៉ាង មានការជឿនលឿនជានិច្ច (ព្រោះស្រូវក្រាស ប្រើជីគីមីច្រើន។ល។) លោកមាគាងកើន សំណេះសំណាលថា៖ គ្រួសារខ្ញុំមានផ្ទៃដីផលិតស្រូវជិត ១,៥ ហិកតា។ កាលពីមុន ផ្ទៃដីតំបន់នេះជ្រាបជាតិជូរប្រៃខ្លាំងណាស់ ស្រូវរដូវដើមឆ្នាំ ២០២១‑២០២២ គ្រួសារគាត់អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសទំនើបទៅក្នុងការផលិតស្រូវប្រាជ្ញា សម្របសម្រួលនឹងអាកាសធាតុប្រែប្រួល ព្រោះស្រូវជាជួរដើម្បីប្រិតសំចៃពូជស្រូវ គួបផ្សំនឹងដាក់ជីទំនើបក៏នាំមកលទ្ធផលខ្ពស់ ទិន្នផលក្នុងមួយហិកតា សម្រេច ០៨ តោន (កើនជាង ១,៥ តោន បើប្រៀបនឹងរដូវស្រូវដើមឆ្នាំ២០២០‑២០២១)។

មិនសូវមាននរណាដឹងថា កាលពីមុនគ្រួសារ បងថាច់សាភា នៅភូមិវាលធំ ឃុំផុងភូ ស្រុកកូវកែខិតខំផលិតស្រូវ ០,៧ ដែរ តែមិនសូវបានផល ម្ល៉ោះហើយ ជីវភាពជួបការលំបាកច្រើន។ ក្នុងមួយឆ្នាំគ្រួសារគាត់មានប្រភពចំណូលតែ ៣០ លានដុង។​ លុះដល់ ០៥ ឆ្នាំក្រោយមកបន្ទាប់ពីបង្វែរការផលិតគ្រួសារគាត់កើនប្រភពចំណូលក្នុងមួយឆ្នាំជិត ១០០ លានដុង។ ធ្វើមានអាស្រ័យទម្រង់យកខ្លីចិញ្ចឹមវែង បងថាច់សាភា សំណេះសំណាលថា៖ បើចង់ធ្វើមានត្រូវមានចិត្តប្តេជ្ញា ព្យាយាមពលកម្ម និងគិតគូរឲ្យបានម៉តចត់។ ខ្ញុំបានស្វែងយល់ និងអនុវត្តតាមទម្រង់ផលិតមានប្រសិទ្ធភាពរបស់មាមីងក្នុងភូមិទើបកាលពីឆ្នាំ ២០១៥ ខ្ញុំសម្រេចចិត្តបង្វែរផ្ទៃដីផលិតស្រូវទិន្នផលទាប ០,៧ ហិកតា មកដាំដូងសៀម ៣០០ ដើម និងដាំក្រូចឆ្មារ ១.៥០០ ដើម។ ក្នុងរយៈកាល ០២ ឆ្នាំដំបូង ដំណាំទាំងនេះមិនទាន់អំណោយផល។ ដើ​ម្បីរកប្រភពចំណូលសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ខ្ញុំក៏អនុវត្តទម្រង់យកខ្លីចិញ្ចឹមវែង។ ដំណាក់កាលដំបូង ខ្ញុំដាំត្រប់ ម្ទេស ខ្ទឹមស្លឹកជាដើម នៅចន្លោះដើមដូង និងក្រូចឆ្មារ។ ដាំក្នុងរយៈ ពេលខ្លីមែន (ពី ០២ - ០៣ រដូវក្នុងមួយឆ្នាំ) ប៉ុន្តែនាំមកលទ្ធផលខ្ពស់។ ក្រោយពេលទូទាត់ប្រាក់ចំណាយរួច ក្នុងមួយរដូវគ្រួសារខ្ញុំនៅ ចំណេញជាង ៣០ លានដុង។ លុះដល់ឆ្នាំទី ៣ ក្រូចឆ្មារក៏ចេញផ្លែ គ្រួសារខ្ញុំប្រមូលផល រួចលក់ជាមួយតម្លៃពី ០៤‑១៥ ពាន់ដុងក្នុងមួយគីឡូក្រាម ក្នុងមួយរដូវៗប្រមូលផលបានពី ០៨‑១០ តោន។

បច្ចុប្បន្ន ទម្រង់ផលិតរបស់គ្រួសារបងថាច់សាភាបានសមាគមកសិករឃុំពង្រីកទូលំទូលាយជូនសមាជិក។ បងថាច់សាភាបានទទួលស្គាល់ជាកសិករផលិតពូកែថ្នាក់ស្រុក ០២ ឆ្នាំបន្តបន្ទាប់៕

ប្រែសម្រួល៖ សុជា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.