• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

កម្មាភិបាលរណសិរ្សឆ្នើម

25/11/2020 07:10

បងស៊ើងសួស្តី អ្នកជំនាញការការិយាល័យ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញទើបបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជូនប័ណ្ណសរសើរព្រោះ “មានស្នាដៃក្នុងការងាររណសិរ្ស គំរូឆ្នើមក្នុងបណ្តាចលនាប្រឡងប្រណាំង អាស្រ័យរណសិរ្សមាតុភូមិ វៀតណាមបំផុសចលនាពីឆ្នាំ ២០១៥-២០១៩”។

លោកង្វៀងវ៉ាំងត្រៀកជូនប័ណ្ណសរសើរដល់បុគ្គលឆ្នើម។ រូបថត៖  លីនភឿង

    សំណេះសំណាលជាមួយយើងខ្ញុំ​ បងស៊ើង សួស្តីបានចែករំលែកថា៖ ជ្រួតជ្រាបដំបូន្មានរបស់អ៊ំហូ “កម្មាភិបាលធ្វើការងាររណសិរ្ស ត្រូវតែសកម្ម​និងម្ចាស់ការជួយគណៈកម្មាធិការបក្សដឹកនាំការងាររណសិរ្ស​ផ្សព្វផ្សាយនិងអនុវត្តគោលនយោបាយរបស់បក្សស្ដីពីរណសិរ្ស ព្យាយាមធ្វើការអស់ពីចិត្តចំពោះការងារ” ម៉្លោះហើយបងតែងយល់អំពីតួនាទី ភារកិច្ចរបស់ខ្លួនចំពោះបណ្ដាការងារដែលបានប្រគល់ឲ្យ។ បងបានឲ្យដឹង៖ “ដើម្បីអនុវត្តសម្រេចបណ្ដាការងារមុខជំនាញរៀងរាល់ថ្ងៃមិនត្រឹមតែជាកាតព្វកិច្ចរបស់ខ្លួនខ្ញុំផ្ទាល់ហើយនៅទាំងជាភារកិច្ចចំពោះសមូហភាព ចំពោះ អង្គការចាត់តាំង ចំពោះការរួមចំណែកកសាងប្រព័ន្ធរណសិរ្សឲ្យកាន់តែរឹងមាំ។”

     តាមសំដីរបស់លោកស្រី ង្វៀងត្វឹងថាញ់ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត៖ បងស៊ើងសួស្តី​ មានស្មារតីទទួលបន្ទុកខ្ពស់ជាមួយការងារ និងប្រតិបត្តិល្អតាមការប្រគល់ការងារបត់បែងរបស់អង្គការចាត់តាំង ទោះបីឆ្លងកាត់តួនាទីផ្សេងៗជាច្រើនតាមពេលវេលានិងតាមសំណូមពររបស់ការងារកម្មាភិបាល តាំងពីវិស័យចាត់តាំង-ផ្សព្វ ផ្សាយអប់រំ ដល់ប្រជាធិបតេយ្យ-ច្បាប់ ពីការងារ សំបុត្រស្នាម ដល់ការងារធ្វើសេនាធិការគ្រប់គ្រងទំព័រព័ត៌មានអេឡិចត្រូនិចរបស់ស្ថាប័ន បងតែងអនុវត្តល្អការងារដែលប្រគល់ឲ្យ។​ បងជាអ្នកមានស្មារតីព្យាយាមឈានឡើង សាមគ្គីផ្ទៃក្នុងខិតខំរៀនសូត្រដោយខ្លួនឯងដើម្បីលើកកម្ពស់កម្រិតវិជ្ជាមុខជំនាញ ហើយមានការច្នៃប្រតិដ្ឋជាក់ស្ដែងជាច្រើន រួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពការងាររណសិរ្សក្នុងខេត្ត។

   មិនត្រឹមតែអនុវត្តល្អការងាររបស់ស្ថាប័ន​ អង្គការចាត់តាំង បងសួស្តីនៅទាំងសកម្មចូលរួមបណ្តាចលនាប្រឡងប្រណាំងនៅមូលដ្ឋាន សហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចអនុវត្តល្អការងារផ្សព្វផ្សាយ ចលនាប្រមូលផ្តុំប្រជាជនអនុវត្តគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បណ្តាចលនាប្រឡងប្រណាំងដែលអាស្រ័យដោយរណសិរ្ស និងបណ្តាអង្គការមហាជន​នយោបាយ-សង្គមបំផុសឡើង រួមចំណែកកសាងនិងពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិ។  ទន្ទឹមនឹងនោះ បងនៅទាំងបង្រៀនអក្សរខ្មែរដោយឥតគិតថ្លៃជូនសិស្សានុសិស្ស (ពីថ្នាក់ទី ១ ដល់ថ្នាក់ទី​ ៧) ដែលមានស្ថានភាពក្រលំបាកនៅតំបន់អាសយជនទៀតផង។

    ផ្តើមពីបណ្តាស្នាដៃដែលសម្រេចបាន ជាច្រើនឆ្នាំកន្លង បងបានគណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជូនប័ណ្ណសរសើរអនុវត្តសម្រេចឆ្នើមភារកិច្ច ពីឆ្នាំ ២០១៦ - ២០១៩ សម្រេចកិត្តិនាមយុទ្ធជនប្រឡងប្រណាំងមូលដ្ឋាន និងបានប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនកិត្តិនាមយុទ្ធជនប្រឡងប្រណាំងថ្នាក់ខេត្ត ដំណាក់កាល ២០១៦ - ២០១៨។ ក្នុងអង្គសន្និបាតប្រឡងប្រណាំងស្នេហាជាតិរណ​សិរ្សមាតុភូមិវៀតណាមលើកទី​ ៥ ដំណាក់កាល ២០២០ -២០២៥ បងជាគំរូឆ្នើមមួយរូបក្នុងចំណោម ៤០ រូប ​ ទទួលបានប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល “ព្រោះមានស្នាដៃឆ្នើមក្នុងការងាររណសិរ្ស ជាគំរូឆ្នើមក្នុងបណ្តាចលនាប្រឡងប្រណាំង អាស្រ័យរណសិរ្ស មាតុភូមវៀតណាមបំផុស ​ពីឆ្នាំ ២០១៦-២០១៩”។

     តាមបងសួស្ដី ទន្ទឹមនឹងជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញ ការរៀនសូត្រពីសហជីវិននិងបណ្ដាបទពិសោធន៍ជាក់ស្ដែងក្នុងការងារបានជួយឲ្យបងទទួលបានស្នាដៃដូចសព្វថ្ងៃ។ បងសួស្តីបានឲ្យដឹងបន្ថែមថា៖ នៅពេលខាងមុខខ្ញុំនឹងខិតខំជាងទៀតដើម្បីស័ក្ដិសមជាមួយនឹងការជំនឿទុកចិត្តរបស់គណៈដឹកនាំនិងសមូហភាពស្ថាប័ន៕           

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.