• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម សិល្បៈ

កម្មវិធីប្រឡងសម្រស់នារីខ្មែរលើកទី ២៖ បេក្ខនារីគឹមធីរីដាទទួលជ័យលាភីលេខ ១

06/01/2023 10:21

កាលពីរាត្រីនៃថ្ងៃទី ០២ មករា ឆ្នាំ ២០២៣ នៅមណ្ឌលវត្តពោធិព្រឹក្សគិរីវង្ស (ស្វាយសៀមចាស់) ឃុំង៉ាយស្វៀង ស្រុកថ្កូវ ក្រុមខេមរារក្សាវប្បធម៌បានចាត់តាំងពិធីប្រឡង “សម្រស់នារីខ្មែរ” លើកទី ២ ឆ្នាំ ២០២២ រង្វង់ផ្ដាច់ព្រ័ត្រ។ ចូលរួមពិធីនេះ មានតំណាងថ្នាក់ដឹក នាំរដ្ឋអ ណាចមូលដ្ឋាន ព្រះចៅអធិការនានាវត្តទាំង ក្នុងនិងក្រៅខេត្ត ម្ចាស់ឧបត្ថម្ភមួយអន្លើដោយ ទស្សនិកជនរាប់ពាន់នាក់។

បេក្ខនារី គឹមធីរីដា (ទី ២ ខាងឆ្វេង) ទទួលជ័យលាភីលេខ ១។

ចូលរួមប្រឡងវគ្គផ្ដាច់ព្រ័ត្រ មានបេក្ខនារី ២០ រូប ដែលបានជ្រើសរើសក្នុងចំណោមបេក្ខនារី ១៦០ រូបឆ្លងកាត់ខ្លឹមសារប្រឡង៖ សម្ដែងកាយវិការ និងល្បងប្រាជ្ញាដោយឆ្លើយសំណួររបស់គណៈមេប្រយោគជុំវិញបញ្ហាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ។ល។ ជាលទ្ធផលបេក្ខនារីគឹមធីរីដា មកពីភូមិក្នុងស្រុក ឃុំហ្វាឡើយ ស្រុកចូវ​ថាញ់  ខេត្តត្រាវិញ មានលេខសម្គាល់ ០៨៩ ទទួលបានជ័យលាភីលេខ ១។ បេក្ខនារី ថាច់ធីកេវតៀង  មកពីភូមិមេពាំង ឃុំផុងភូ ស្រុកកូវកែ មានលេខសម្គាល់ ០៦៨ ទទួលជ័យ​លាភីលេខ ២។ បេក្ខនារីឡឹមធីហូវមានលេខ​សម្គាល់ ០០៥ មកពីភូមិបឹងក្រចាប់ថ្មី ឃុំតឹងហ៊ឹង  ស្រុកឡុងភូ ខេត្ត សុកត្រាំង ទទួលជ័យលាភី លេខ ៣។
បានដឹងថា បន្ទាប់ពីជោគជ័យនៃកម្មវិធីប្រឡង “សម្រស់នារីខ្មែរ” លើកទី ១ កាលឆ្នាំ ២០២០ ក្រុមខេមរារក្សាវប្បធម៌បានចាត់តាំង ពិធីប្រឡង “សម្រស់នារីខ្មែរ” លើកទី ២ ឆ្នាំ ២០២២។ គោលដៅនៃពិធីប្រឡងគឺដើម្បីលើក តម្កើងសម្រស់នារីខ្មែរនៅតាមភូមិ ស្រុកក៏ដូច ជារៀបចំឲ្យមានកន្លែងកម្សាន្តមួយត្រឹមត្រូវសម្រាប់នារីខ្មែរគ្រប់រូប។
បេក្ខនារីដែលចូលរួមប្រឡងគឺនារីដែលកំពុងរស់នៅបណ្ដាខេត្តនៃភូមិភាគខាងត្បូង មានអាយុពី ១៦ ដល់ ៣០ ឆ្នាំនៅលីវ មានកម្ពស់ពី ១,៥៥ ម៉ែត្រឡើងទៅ៕         ដំណឹង-រូបថត៖ ថាច់ហ្វាង

 

TIN CÙNG MỤC

វប្បធម៌គឺជាមូលដ្ឋានគ្រឹះធារស្មារតីរបស់សង្គម

បងថាច់ហ្វារួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ

បងថាច់ហ្វា (នៅភូមិក្បាលទូក ឃុំឡុងហ៊ីប ស្រុកថ្កូវ) ជាគ្រួសារមួយក្នុងចំណោមគ្រួសារ ដែលមានជីវភាពសេដ្ឋកិច្ចធូរធាបង្គួរពីទម្រង់ចិញ្ចឹមគោ ដោយទទួលបានប្រាក់ចំណូលរាប់សិបលានដុង ក្នុងមួយឆ្នាំ។ ដើម្បីស្នងបន្តទឹកចិត្តស្នេហាសិល្បៈខ្មែរពីលោក ឪពុកបងថាច់ហ្វា តែងស្រាវជ្រាវ ច្នៃបានឧបករណ៍ តន្ត្រីមួយចំនួនរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ។

  • អភិរក្ស និងអភិវឌ្ឍសិល្បៈរបាំខ្មែរ
  • របាំអប្សរា
  • វប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ៖ បណ្តាក្បាច់របាំរាំប្រពៃណី
  • នាយកមន្ទីរវប្បធម៌-កីឡា-ទេសចរណ៍៖ ប្រគល់ជូនសេចក្តីសម្រេចចិត្តតែងតាំងប្រធានក្រុមសិល្បៈរស្មីប្រទីប
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.