• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ឧបត្ថម្ភថវិកាទាន់ពេលដល់អ្នកលក់សន្លឹកឆ្នោតរាយ

06/08/2021 08:26

តាមប្រភពដំណឹងពីមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត អនុវត្តគោលនយោបាយ ឧបត្ថម្ភអ្នកលក់សន្លឹកឆ្នោតរាយលើភូមិសាស្រ្តខេត្ត មន្ទីរបានសហការជាមួយគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងផ្សព្វផ្សាយ អនុវត្តល្អការផ្តល់ជូនថវិកាឧបត្ថម្ភដល់មុខ សញ្ញាលក់សន្លឹកឆ្នោតរាយបាន ៧.៧៨២/៧.៨៣២ នាក់សរុបថវិកា ១១,៦៧៣ ពាន់លានដុង។

បងថាច់ឆា អ្នកលក់សន្លឹកឆ្នោតទទួលបានការឧបត្ថម្ភ
ថវិកា ដោះស្រាយការលំបាកក្នុងរដូវកូវីដ ១៩ ។

     បច្ចុប្បន្ននៅ ៥០ នាក់ទៀតមិនទាន់ផ្តល់ប្រាក់ ឧបត្ថម្ភចំនួន ៧៥ លានដុង អាស្រ័យមិនត្រូវតាមមុខសញ្ញាអ្នកលក់ឆ្នោតរាយ។ ក្នុងនោះ មាន ១៥ នាក់ផ្ទួនឈ្មោះ ក្នុងបញ្ជីរាយនាម ១៧ នាក់ឈប់ លក់ឆ្នោតមុនពេលមានអាសន្នរោគ ០២ នាក់ មិនមែនជាអ្នកមូលដ្ឋាន ០៥ នាក់មិនគ្រប់អាយុ ១៥ ឆ្នាំ ៦ នាក់ធ្វើកម្មករបណ្តើរលក់ឆ្នោតរាយ បន្ថែមបណ្តើរ ០៥ នាក់គ្មានចូលរួមលក់ឆ្នោតរាយ។ ដូច្នេះគិតមកទល់ពេលនេះ ខេត្តបានផ្តល់ជូនថវិកាដល់អ្នកលក់សន្លឹកឆ្នោតរាយទាន់ពេល ចំមុខសញ្ញា ត្រូវតាមចំនួនទឹកប្រាក់ អត្រាផ្តល់ជូនសម្រេច ១០០%។
     ទន្ទឹមនឹងនោះ អាស្រ័យពេលវេលាពិនិត្យ ផ្ទៀងផ្ទាត់យ៉ាងខ្លី ភូមិសាស្រ្តធំទូលាយ និងអ្នកលក់សន្លឹកឆ្នោតរាយមិនទាន់ក្តាប់ច្បាស់ព័ត៌មានឧបត្ថម្ភ ម៉្លោះហើយគ្មានបានមកផ្តល់ជូនដំណឹង មូលដ្ឋានមួយចំនួនមិនទាន់បញ្ចូលអស់ពីចំនួនអ្នកលក់សន្លឹកឆ្នោតរាយលើភូមិសាស្រ្ត ម្ល៉ោះហើយនៅឆ្លកមុខសញ្ញាក្នុងលើកផ្ទៀងផ្ទាត់នាពេលកន្លង។ អាស្រ័យហេតុនោះ ដើម្បីអនុវត្តល្អស្មារតីចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្ត និងឧបត្ថម្ភទាន់ពេលដល់អ្នកលក់សន្លឹកឆ្នោតរាយឆ្លងកាត់ ការលំបាកក្នុងអាសន្នរោគកូវីដ-១៩ លើកនេះ មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចស្នើដល់ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងបន្តការផ្ទៀងផ្ទាត់ និងផ្តល់សច្ចាប័នបំពេញបន្ថែមបញ្ជីរាយនាមឧបត្ថម្ភដល់ អ្នកលក់សន្លឹកឆ្នោតរាយលើភូមិសាស្រ្ត។
     ក្រៅពីនោះ ខេត្តនៅទាំងសហការជាមួយបណ្តា ស្រុក ទីផ្សាររួមខេត្ត ទីក្រុង ផ្ទៀងផ្ទាត់បណ្តាមុខសញ្ញា ដើម្បីបានទទួលគោលនយោបាយតាមសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP របស់រដ្ឋាភិបាល និងសេចក្តីសម្រេចចិត្តលេខ ២៣/QĐ-TTg ស្តីពីការឧបត្ថម្ភពលករ និងអ្នកប្រើប្រាស់ពលករជួបលំបាកអាស្រ័យមហាសន្នរោគកូវីដ-១៩ លើភូមិសាស្រ្តខេត្ត។ គិតមកទល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត បានផ្ទៀងផ្ទាត់ក្រុមមុខសញ្ញា ចំនួន ១២ ក្រុមស្ថិតក្នុងក្រុមឧបត្ថម្ភតាមសេចក្តី សម្រេចចិត្តលេខ ៦៨ ក្នុងនោះ មានគោលនយោបាយឧបត្ថម្ភចំពោះកុមារ និងអ្នកកំពុងព្យាបាលជំងឺធ្វើចត្តាឡីស័កសុខាភិបាលគឺ ក្នុងទូទាំងខេត្ត មានមុខសញ្ញា ១៦៨ នាក់។ ក្នុងនោះស្រុកទីវកឹង មានអ្នកធ្វើចត្តាឡីស័កសុខាភិបាល ៧៧ នាក់ (កុមារ ១៤ នាក់) ទីក្រុងត្រាវិញមាន ៩១ នាក់។ បណ្តាស្រុកក្រៅពីនោះកំពុងធ្វើការផ្ទៀងផ្ទាត់។
     លោកឡឹមវុាំងយុង ប្រធានការិយាល័យពលកម្ម -យុទ្ធជនពិការ និងសង្គមកិច្ចស្រុកកូវង៉ាងបានឱ្យដឹងថា៖ គិតមកទល់ពេលនេះ ស្រុកបង្កើត​បញ្ជីរាយនាមមុខសញ្ញាលក់សន្លឹកឆ្នោតរាយបាន ៧៦៦ នាក់ ឆ្លងតាមរយៈនោះ បានដោះស្រាយ​ឱ្យពលករ ៧៦៤ នាក់ជាមួយទឹកប្រាក់សរុប ១,១ ពាន់លានដុង សម្រេច ៩៩,៧%។ បណ្តាមុខសញ្ញា​ពលករសេរីដទៃទៀត គិតមកទល់ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០២១ បង្កើតបញ្ជីរាយនាមពលករ​បាន ៩៣០ នាក់ និងកំពុងបន្តផ្ទៀងផ្ទាត់ ដើម្បីរបាយការណ៍ទៅថ្នាក់លើស្នើឧបត្ថម្ភដល់មាមីងបានទាន់ពេល ។
     បងថាច់ឆា អ្នកប្រកបរបរលក់សន្លឹកឆ្នោតរាយ នៅភូមិគងមានជ័យ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង បានចែករំលែក៖ រៀងរាល់ថ្ងៃ ខ្ញុំលក់សន្លឹកឆ្នោត រកបានប្រាក់តិចបំផុតជិត ២០០.០០០ ដុងដែរ មិននឹកស្មានថា អាសន្នរោគរីករាលដាលសាជាថ្មី បានធ្វើឱ្យប៉ះពាល់ដល់របរលក់សន្លឹកឆ្នោតរបស់ខ្ញុំដូច្នេះ។ បានរដ្ឋឧបត្ថម្ភថវិកាមួយចំណែក គឺរួមចំណែកសម្រាប់គ្រួសារខ្ញុំដោះស្រាយការលំបាកក្នុងរដូវអាសន្នរោគនេះ។
     អាស្រ័យអាសន្នរោគរីករាលដាលស្មុគស្មាញ បណ្តាមូលដ្ឋានលើភូមិសាស្រ្តបន្តអនុវត្តគម្លាតសង្គមតាមសារាចរលេខ ១៦ របស់នាយករដ្ឋ មន្តី្រនៃរដ្ឋាភិបាល និងសារាចរលេខ ១០ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ម៉្លោះហើយរយៈពេលផ្ទៀងផ្ទាត់ បង្កើតបញ្ជីរាយនាមអ្នកទទួលផលនៅបាត់ពេលវេលាច្រើននៅឆ្លក មិនទាន់ត្រូវតាមមុខសញ្ញា ល្បឿននៅយឺតបើប្រៀប ជាមួយផែនការដាក់ចេញ៕                  អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.