• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

អ្នកចូលរួមគាំពារសង្គមគប្បីដឹង៖ គប្បីជ្រើសទទួលបៀវត្សចូលនិវត្តន៍ឬក៏ទទួលគាំពារសង្គមតែមួយលើក

02/04/2021 09:07

ប៉ុន្មានឆ្នាំជិតៗនេះមានពលករជាច្រើនស្នើគាំពារ សង្គមខេត្តឲ្យវិភាគ ពិគ្រោះជូន ពលករជ្រើសការវាល់បន្ថែម គាំពារសង្គមស្ម័គ្រចិត្តដើម្បីគ្រប់ពេលវេលាទទួល បៀវត្សចូលនិវត្តន៍ភ្លាមឬក៏ជ្រើសការទទួលគាំពារសង្គមតែមួយលើក តើទទួល របបមួយណាមានផលប្រយោជន៍ដល់អ្នកចូលរួម?។ បញ្ហានេះ សូមលើកឡើង ករណីជាក់ ស្ដែងមួយមកបញ្ជាក់ដើម្បីឲ្យអ្នកចូលរួមឃើញច្បាស់សិទ្ធិនិងផលប្រយោជន៍នៃការទទួលរួចសម្រេចចិត្តជ្រើសរើសសមស្របសំដៅលំនឹងជីវភាពយូរអង្វែងសម្រាប់ខ្លួន។

    ​ លោកដាំងវុាំង ស. កើតឆ្នាំ ១៩៦០ ចូលរួមគាំពារសង្គមដល់ខែធ្នូឆ្នាំ ២០២០ គម្រប់ ១៦ ឆ្នាំ ០៥ ខែ បៀវត្សមធ្យមប្រមាណ ០៤ លានដុង ក្នុងមួយខែ។ ប្រសិនបើលោក ស. ជ្រើសយកការវាល់គាំពារសង្គមមួយលើកឲ្យបណ្ដាឆ្នាំ ដែលនៅខ្វះ ដើម្បីបានទទួលបៀវត្សចូលនិវត្តន៍បន្ទាប់ ពីខែដែលវាល់នោះ លោក ស. ត្រូវវាល់មួយលើក ឲ្យ ៤៣ ខែជាមួយចំនួនប្រាក់ប្រហាក់ប្រហែល ៤៥ លានដុង។ ឧទាហរណ៍ ប្រសិនបើលោក ស. វាល់ចំនួនប្រាក់នេះក្នុងខែមីនាឆ្នាំ ២០២១ គឺលោក ស. នឹងបានទទួលបៀវត្សចូលនិវត្តន៍ចាប់ពីខែមេសាឆ្នាំ ២០២១។ កម្រិតទទួលបៀវត្សចូលនិវត្តន៍ប្រមាណ ១,៩ លានដុងក្នុងមួយខែ។   កម្រិតបៀវត្សចូលនិវត្តន៍ ១,៩ លានដុង ក្នុងមួយខែនេះនឹងបានតម្រែតម្រង់បង្កើនឡើងពេល រដ្ឋាភិបាលតម្រែតម្រង់បៀវត្សចូលនិវត្តន៍និងឧបភោគសោធន។ ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ ស្របពេលជាមួយគ្នានឹងការទទួលបៀវត្សចូលនិវត្តន៍ លោក ស. នឹងបានផ្ដល់បណ្ណគាំពារសុខាភិបាលដោយមិនគិតថ្លៃទទួល ផលអស់មួយជីវិតជាមួយកម្រិតទទួលផល ៩៥% នៃប្រាក់ចំណាយពិនិត្យព្យាបាលជំងឺត្រូវតាមការ កំណាត់។ ប៉ុន្តែប្រសិនបើលោក ស. ជ្រើសការទទួល គាំពារសង្គមតែមួយលើកចំនួនប្រាក់ដែល លោក ស. ទទួលបាន ប្រមាណ ១១៦ លានដុង។ ប្រៀបធៀបប្រសិនបើលោក ស. ទទួលគាំពារ សង្គមតែមួយលើកបាន ១១៦ លានដុង ស្មើនឹង ការទទួលបៀវត្សចូលនិវត្តន៍ ០៥ ឆ្នាំ (មិនទាន់ គិតដល់ការប្រសិនបើក្នុង ០៥ ឆ្នាំនោះមានការ តម្រែតម្រង់បៀវត្សចូលនិវត្តន៍និងឧបភោគសោធន លោក ស. នឹងទទួលបានប្រាក់ជាង ១១៦ លានដុង) ហើយនឹងបានទទួលបៀវត្សចូលនិវត្តន៍អស់មួយជីវិត ហើយពេលលោក ស. ធ្វើអនិច្ចកម្ម សាច់ញាតិរបស់ លោក ស. បន្តទទួលរបបសម្រាប់ចាត់តាំងបុណ្យសពស្មើនឹងបៀវត្សមូលដ្ឋានចំនួន ១០ ខែនៅពេលធ្វើអនិច្ចកម្ម ហើយនៅទាំងបានទទួលទាំងរបបសម្រាប់ចាត់តាំងបុណ្យសពម្ដងទៀតផង។
    ប៉ុន្តែប្រសិនបើលោក ស. ទទួលគាំពារសង្គមតែ មួយលើកក្នុងរយៈពេល ០៥ ដូចបានប្រៀប ធៀបខាងលើ លោក ស. ត្រូវចំណាយប្រាក់ប្រ មាណ ០៥ លានដុងសម្រាប់ទិញបណ្ណគាំពារ សុខាភិបាលតាមរូបភាពគ្រួសារនិងត្រូវចំណាយ ជាង ២០ លានដុងទៀតសម្រាប់ទិញបណ្ណគាំពារសុខាភិបាលពីឆ្នាំទី ០៦ ដល់ពេលលោក ស. មានអាយុគម្រប់ ៨០ ឆ្នាំ ប៉ុន្តែកម្រិតទទួលចំណាយសម្រាប់ពិនិត្យព្យាបាលជំងឺបានតែ ៨០% ពីព្រោះគ្រប់ ៨០ ឆ្នាំ លោក ស. បានផ្ដល់បណ្ណ គាំពារសុខាភិបាលតាមរបបអ្នកមានវ័យចាស់។ ផ្ទុយទៅវិញ ប្រសិនបើទទួលរបបចូលនិវត្តន៍ លោក ស. បានផ្ដល់បណ្ណគាំពារសុខាភិបាល អស់មួយជីវិត តម្លៃបណ្ណស្មើ ៩៥% នៃប្រាក់ ចំណាយ ក្នុងការពិនិត្យព្យាបាលជំងឺនៅតែជាតម្លៃខ្ពស់បំផុដល់អស់ជីវិត។
 ព្រោះគោលនយោបាយសុខុមាលភាពសង្គមស្ថិរភាព ធានាឲ្យអ្នកដែលអស់អាយុពលកម្ម មានប្រភពចំណូលលំ នឹងរាល់ ខែគឺបៀវត្សចូល និវត្តន៍ សូមស្នើឲ្យប្រជាជន ពលករគប្បីជ្រើសការវាល់បន្តគាំពារសង្គមដល់ពេលគ្រប់ លក្ខណៈ ទទួលបៀវត្សចូលនិវត្តន៍ដើម្បីដល់ពេលចាស់ជរាមានសុភមង្គលទាំងសុខភាពនិងស្មារតី៕ 
    

     ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.