• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

អគ្គិសនីចូវថាញ់អនុវត្តល្អភារកិច្ចផ្គត់ផ្គង់អគ្គិសនី

08/10/2021 15:12

លោកភុងថេម៉ី នាយកអគ្គិសនីចូវថាញ់បានឲ្យដឹងថា៖ គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ ពេលនេះ អគ្គិសនីចូវថាញ់បាន ផ្ដុំកម្លាំងផ្គត់ផ្គង់ អគ្គិសនីបម្រើការផលិត ធ្វើអាជីវកម្មលើមូលដ្ឋាន ស្រុក។

ជួសជុលអគ្គីសនី ។​ រូបថត៖ រតនា
     ជាពិសេស អគ្គិសនីចូវថាញ់បានខិតខំអនុវត្ត ធានាការផ្គត់ផ្គង់អគ្គិសនីបម្រើមន្ទីរពេទ្យបណ្ដោះ អាសន្ន ០៥ កន្លែងលើភូមិ សាស្រ្តស្រុក៖ មន្ទីរ ពេទ្យបណ្ដោះអាសន្នលេខ ១ (មន្ទីរពេទ្យព្យាបាល ជំងឺរបេងនិងជំងឺសួតខេត្តត្រាវិញ (មានទីតាំងនៅភូមិសម្បួរ ឃុំលឿងហ្វា ស្រុកចូវថាញ់) មន្ទីរពេទ្យបណ្ដោះអាសន្នលេខ ៣ (មជ្ឈមណ្ឌលសុខា ភិបាលស្រុកចូវថាញ់) មន្ទីរពេទ្យបណ្ដោះអាសន្នលេខ ៦ (មន្ទីរពេទ្យឱសថបុរាណ នៅភូមិកោះ ឃុំង្វៀកហ្វា ស្រុកចូវថាញ់) មន្ទីរពេទ្យបណ្ដោះ អាសន្នលេខ ៧ (មូលដ្ឋានបណ្ដុះបណ្ដាលសាលាមហាវិទ្យាល័យឧស្សាហកម្មអាហារទីក្រុងហូ ជីមិញ នៅភូមិចុងក្រោម ឃុំម៉ីចាញ់ ស្រុកចូវថាញ់) មន្ទីរពេទ្យបណ្ដោះអាសន្នលេខ ៨ (តំបន់ចត្តាឡីស័កសុខាភិបាលប្រមូលផ្ដុំកងអនុសេនាធំលេខ ៩២៦ ភូមិខាញ់ឡុក ឃុំសុងឡុក ស្រុក ចូវថាញ់) ដើម្បីអនុវត្តប្រមូលសម្រាំងជម្លៀស ព្យាបាល សង្រ្គោះជាបន្ទាន់អ្នកមានជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្តត្រាវិញ។
     តាមព័ត៌មានពីថ្នាក់ដឹកនាំអគ្គិសនីចូវថាញ់ ក្នុង ០៨ ខែដើមឆ្នាំ ២០២១ ទូទាំងស្រុកប្រិតសំចៃអគ្គិសនីបាន ១.៩២២. ៧១៤ គីឡូវ៉ាត សម្រេច ១០៨,១៤% នៃផែនការដែលក្រុមហ៊ុនអគ្គិសនីប្រគល់ឲ្យ (ផែនការប្រគល់ឲ្យគឺ ១.៧៧៨.០១៧ គីឡូវ៉ាត)។ ក្នុងនោះ មុខសញ្ញាទាំង ០៤ សុទ្ធសឹងអនុវត្តសម្រេចតាមផែនការ៖ រដ្ឋបាលបុព្វហេតុប្រិតសំចៃបាន ៣២.២៤ ៨ គីឡូវ៉ាត (សម្រេច ១១៥,៧៣%) បំភ្លឺសាធារណៈប្រិតសំចៃបាន ៩.៦១០ គីឡូវ៉ាត (សម្រេច ១១២,៩៣%) បំភ្លឺក្នុងការប្រជុំជីវភាព-ធ្វើអាជីវកម្ម សេវាកម្មប្រិតសំចៃបាន ១.៣៦៧.៤៩៣ គីឡូវ៉ាត (សម្រេច ១០៧,៦១%) អាជីវកម្ម ផលិតប្រិតសំចៃបាន ៥១៣.៣៦៣ គីឡូវ៉ាត (សម្រេច ១០៩,០២%)៕                  ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.