• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

អគ្គិសនីកាងឡុងអនុវត្តល្អការងារប្រិតសំចៃអគ្គិសនី

20/07/2021 07:50

បណ្ដាឆ្នាំកន្លង ទន្ទឹមនឹងការងារធានាផ្គត់ផ្គង់អគ្គិសនីលំនឹងបន្តបន្ទាប់ និងអនុវត្តល្អការងារសេវាជូនអតិថិជន ការងារប្រិតសំចៃអគ្គិសនីក៏បានអគ្គិសនីកាងឡុងយកចិត្តទុកដាក់យ៉ាងវិសេសផងដែរ។ អគ្គិសនីកាងឡុងបានផ្សព្វផ្សាយល្អផែនការកម្មវិធីប្រិតសំចៃអគ្គិសនីដែលបានដាក់ចេញរាល់ឆ្នាំ ចលនាប្រិតសំចៃទាក់ទាញអាជីវកម្មជាច្រើន និងគ្រួសាររាប់លានគ្រួចូលរួម ជួយឲ្យអតិថិជនយល់ដឹងអំពីរបៀបប្រើអគ្គិសនីមានប្រសិទ្ធភាព និងប្រិតសំចៃ បង្កើនការយល់ដឹង និងស្មារតីទទួលបន្ទុករបស់ប្រជាជនចំពោះសហគមន៍។

 

បុគ្គលិកកំពុងជូសជុលខ្សែអគ្គិសនី។

ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២១ អគ្គិសនីកាងឡុងប្រិតសំចៃអគ្គិសនីបាន ១,៣៣ លានគីឡូវ៉ាត សម្រេច ១០៧,១៤% ប្រៀបជាមួយនឹងផែនការដែលបានប្រគល់ឲ្យក្នុង ០៦ ខែដើមឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ ប្រិតសំចៃអគ្គិសនីក្នុងផ្ទៃក្នុង (ក្នុងការិយាល័យធ្វើការ) បន្ថយបរិមាណអគ្គិសនីប្រើប្រាស់ប្រមាណ ៦.៧៦៦ គីឡូវ៉ាតប្រៀបនឹងផែនការប្រគល់ឲ្យក្នុង ០៦ ខែដើមឆ្នាំ ២០២១។ ទន្ទឹមនឹងការងារប្រិតសំចៃអគ្គិសនី អគ្គិសនីកាងឡុងនៅទាំងជំរុញមាំបណ្ដាវិធីសាស្រ្តផ្សព្វផ្សាយអនុវត្តសម្រេចភារកិច្ចធ្វើអាជីវកម្មតាមផែនការដែលក្រុមហ៊ុនអគ្គិសនីប្រគល់ឲ្យ ទោះបីមានការជះឥទ្ធិពលពីជំងឺកូវីដ-១៩ និងគោលនយោបាយពង្រីកបន្ទះអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ  ញ៉ាំងឲ្យបរិមាណអគ្គិសនីពាណិជ្ជផល តម្លៃលក់អគ្គិសនីកើនទាបក៏ដោយ។ ជាក់ស្ដែង៖ អគ្គិសនីពាណិជ្ជផល លក់បាន ៥៧,២៩ លានគីឡូវ៉ាត សម្រេច ៤៨,៥៦% ប្រៀបជាមួយផែនការ កើន ៤,១៨% បើប្រៀបជាមួយនឹងដំណាក់កាលជាមួយ គ្នានៃឆ្នាំ ២០២០។ តម្លៃលក់អគ្គិសនីមធ្យមក្នុងមួយគីឡូវ៉ាត ១.៦៣៥,៨៦ ដុង កើន ០,៥៦ ដុងក្នុងមួយគីឡូវ៉ាតប្រៀបជាមួយផែនការប្រគល់ឲ្យក្នុងឆ្នាំ ២០២១ និងកើន ៥៦,៩៩ ដុងក្នុងមួយគីឡូវ៉ាតបើប្រៀបជាមួយដំណាក់កាលដូចគ្នានៃឆ្នាំ ២០២០។

លោកង្វៀងម៉ាញ់ហ៊ុង នាយកអគ្គិសនីកាងឡុងបានឲ្យដឹង៖ ដើម្បីអនុវត្តសម្រេចកម្រិតផែនការប្រិតសំចៃអគ្គិសនីឆ្នាំ ២០២១ អគ្គិសនីកាងឡុងបានម្ចាស់ការសហការជាមួយរដ្ឋអំណាចមូលដ្ឋានបំផុសចលនាកម្មវិធីប្រឡងប្រណាំងប្រិតសំចៃអគ្គិសនីជាច្រើន ជំរុញមាំការផ្សព្វផ្សាយដល់បណ្ដាមុខសញ្ញាប្រើអគ្គិសនី ផ្សព្វផ្សាយ ជំរុញមាំការផ្សព្វផ្សាយបណ្ដាឧបករណ៍អគ្គិសនីដែលមានប្រសិទ្ធភាពខ្ពស់ ផ្សព្វផ្សាយបណ្ដាកម្មវិធី វិធីសាស្រ្តជាក់ស្ដែង។ល។ ឆ្លងតាមរយៈនោះបានក្លាយជាទម្លាប់ក្នុងការប្រើប្រាស់អគ្គិសនីសុវត្ថិភាព ប្រិតសំចៃ និងមានប្រសិទ្ធភាព រួមចំណែកបំផុសចលនាប្រឡងប្រណាំងអនុវត្តការប្រិតសំចៃអគ្គិសនីក្នុងប្រជាជន៕

ហ្វីហ្វាង-ថាច់ហ្វាង

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.