• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

សាខាសមាគមនិស្សិតស្រុកថ្កូវ៖ បណ្ដាសកម្មភាពដើម្បីសហគម

16/03/2021 09:20

ដើម្បីបង្កបង្កើតថវិកាចាត់តាំងសកម្មភាពទៅកាន់ប្រភពឧបត្ថម្ភបណ្តាស្ថានភាពក្រីក្រអ្នកមានវ័យចាស់ជរា។ល។ សាខាសមាគមនិស្សិតស្រុកថ្កូវស្ថិតក្រោមសមាគមនិស្សិតសកលវិទ្យាល័យត្រាវិញ បានច្នៃប្រតិដ្ឋក្នុងសកម្មភាពបង្កើតមូលនិធិបម្រើឲ្យសកម្មភាពសប្បុរិសធម៌ ជារៀងរាល់ឆ្នាំសាខាសមាគមបានចលនាបង្កើតមូលនិធិពីការលក់ផ្កាស្រស់ និងចលនាសប្បុរិសជនបានពី ២០-៣០ លានដុងរួចឧបត្ថម្ភអាហារូបករណ៍ ២៧ ចំណែកដល់សមាជិកសមាគម និងគ្រួសារក្រីក្រប្រមាណ ៦០ គ្រួ។

សា​ខា​សមាគមនិស្សិតស្រុក​ថ្កូវលក់​ផ្កា​ថ្ងៃ​ ៨​ មីនា។

        សា​ខា​​​សមាគម​​និស្សិត​ស្រុក​ថ្កូវ​បច្ចុប្បន្ន​មានសមាជិក​ជិត​ ២០០​ នាក់ស្ថិតក្នុងបណ្ដាផ្នែក នៃសកល​វិទ្យា​ល័យ​ត្រាវិញ​ ក្នុង​នោះ​មាន​និស្សិតជិត​ ៥០%​​ ជា​​ជន​ជាតិ​ខ្មែរ​។ ជារៀងរាល់​ឆ្នាំក្នុងឱកាស​ថ្ងៃ​បុណ្យ​ធំ​​ៗដូច​ជា​៖​​​  ទិវា​​​នា​រី​អន្ត​រជាតិ  (​៨​ ខែ​មីនា)​ ទិវា​គ្រូបង្រៀនវៀត​ណាម​ (២០ ខែ​​វិច្ឆិកា) ថ្ងៃបុណ្យ​នៃ​សេច​ក្តី​ស្រ​ឡាញ់​ (១៤ ​ខែ​កុម្ភៈ​)។ល។ សាខា​សមាគម​​​បាន​ចលនា​បណ្តា​សមាជិក​​​​ចូល​រួម​សកម្ម​ភាព​លក់​ផ្កា​ស្រស់បង្ក​បង្កើត​មូល​និធិ​ដើម្បី​​មានប្រភពចំណូលសម្រាប់សកម្មភាពឆ្ពោះ​ទៅ​កានសហគមន៍ ​ចែក​រំ​លែក​​បណ្តា​គ្រួ​សារ​មាន​ស្ថាន​​ភាព​​​​​​ក្រ​​លំ​​បាក​។

           និស្សិត​លី​មិញ​ធ្វឹង​​​​​ប្រធានសា​ខា​សមាគម​​និស្សិត​ស្រុក​ថ្កូវ​បាន​ឲ្យ​ដឹង​ថា​៖ សា​ខា​សមាគម​​​និស្សិត​ស្រុក​ថ្កូវ​ស្ម័គ្រ​ចិត្ត​លក់​​ផ្កា​ស្រស់​ដើម្បី​បង្ក​បង្កើត​មូល​និធិ​ជា​ការ​ងារ​មួយ​ដ៏​ជាក់​ស្តែង​ ប្រ​កប​ដោយ​អត្ថ​ន័យ​​ជួយ​ឲ្យ​​និស្សិត​ចេះ​ជួយ​​គ្នា​ទៅ​វិញ​ទៅមក​និង​ចង​សម្ព័ន្ធ​បន្ថែម​សេច​ក្ដី​សា​មគ្គី​។​ នៅបណ្តា​ថ្ងៃ​បុណ្យ​ ​ពេល​សា​ខា​សមាគម​ចាត់តាំងលក់​ផ្កា ​និស្សិត​ទាំង​អស់​ទោះបី​មាន​ការ​រវល់ក្នុងការ​សិក្សា​ផ្សេងៗ​​គ្នា​ក៏​ដោយ​ ប៉ុន្តែ​មិត្តទាំង​អស់​នៅ​តែ​ឆ្លៀត​ពេលដើម្បី​មក​ជួយ​ការងារ​ទៅ​តាម​​មុខ​​ជំ​នាញ​​រៀង​ៗ​ខ្លួន​ដែល​អាច​ធ្វើ​បាន​ដូច​ជា​​៖​ ទៅ​​ទិញ​​អីវ៉ាន​ ស្អិត​ស្អាង​ផ្កា​ ដឹក​ជញ្ជូនលក់​ផ្កា​។ល។

            ថ្ងៃ​ ៨ ​ខែ​មី​នា​ជា​ទិវា​នារី​អន្ត​រ​ជាតិ​ នៅតាម​ដង​ផ្លូវ​ក្នុង​ទី​ក្រុង​ត្រាវិញ​​ឃើញ​បណ្តា​​ហាង​និង​រាន​លក់​ផ្តា​​ស្រស់​តម្រៀប​​​​​ជា​​ជួរ​​​ ​ ជា​ពិ​សេស​តាម​ដង​ផ្លូវ​ង្វៀង​ទៀង​ថាញ់​នៅសង​ខាង​​​ខ្លោង​ទ្វារ​សា​លា​សកល​វិទ្យា​ល័យ​ត្រា​វិញ​ មាន​និស្សិត​ជា​ច្រើន​បាន​ស្ម័គ្រ​ចិត្ត​លក់​ផ្កា​ស្រស់​ដើម្បី​បង្ក​បង្កើត​មូល​និធិ​ឧបត្ថម្ភ​ដល់​សកម្ម​ភាព​សប្បុរិសធម៌។ ថ្វីត្បិតអាកាស​ធាតុ​​​​ក្តៅ​​ខ្លាំង​​ក៏​ដោយ​​​​​ប្អូន​ដូ​​​ហ្វាង​​ង៉ុក​​​ចូវ​​​(និស្សិត​​ឆ្នាំទី ៤ ផ្នែកភា​សា​​អង់​​គ្លេស​​)​ ​នៅ​​តែ​​សប្បាយ​​រីក​​រាយ​ជម្រាប​​​​​ហៅ​​​អតិថិ​ជន​ឲ្យ​ជួយ​ទិញ​ផ្កា​។ ​និស្សិត​​ដូ​​ហ្វាង​ង៉ុក​ចូវ​បាន​ឲ្យ​ដឹង​ថា​៖ ប្អូន​សែន​សប្បាយ​និង​ចូលចិត្តនឹងការងារដ៏​មាន​ប្រ​យោជន៍​នេះ​ណាស់ ​ ​ ការលក់ផ្កាស្រស់គឺជាប្រភព​បង្កបង្កើតមូល​និធិ​ដ៏​ជាក់​ស្ដែង​​ មិន​ត្រឹម​តែ​ប្អូន​ម្នាក់​ឯង​ទេ​នៅ​មាន​និស្សិត​ជា​ច្រើន​ទៀត​ក្នុង​សាខា​​​​សមាគម​​​ស្រុក​ថ្កូវ​ជិត​  ២០០​  នាក់​ចូលរួម​បណ្ដា​សកម្ម​ភាព និង​​លក់​ផ្កា​ស្រស់​នេះ​​​ ដើម្បី​​បង្ក​បង្កើត​​​​មូល​​និធិ​នា​​​​​ឱកាស​ថ្ងៃ​ ៨ ​ខែ​មីនា​និង​ថ្ងៃ​ ២០ ​ខែ​វិច្ឆិកា​។ល។​ ក្រៅ​ពី​នោះ​សា​ខា​សមាគម​​នៅ​ទាំងចលនា​​សប្បុរស​ជន​ជំ​នួយ​បន្ថែម​ទៀត​​ដល់​ប្រ​ភព​មូល​និធិ​នេះ។​  ក្រោយ​ពី​លើក​លក់​ផ្កា​ដូច្នេះ​ក្រុម​ក៏​អាច​ចំ​ណូល​បាន​ពី ៤-​៥​ លាន​ដុង។​ ​​​​ពីប្រាក់ចំ​ណូល​នោះ​ បាន​ជំ​នួយ​​ឲ្យ​​សា​ខា​សមាគម​គ្រប់​សម្រាប់ចំ​ណាយ​ដល់​​បណ្តាសកម្ម​ភាព​ដូច​ជា​៖ ​ឧបត្ថម្ភ​​អាហា​រូបករណ៍​ដល់​និស្សិត​​ទៅកាន់ប្រភព​ ជូន​អំ​ណោយ​និង​ជំ​នួយ​​ដល់​គ្រួ​សារ​ក្រី​ក្រ អ្នកមានវ័យ​ចាស់​​ជរា​ កុមារ​កំព្រា គ្រួ​សារ​មាន​សគុណ​នឹង​បដិវត្តន៍​ម្តាយ​វៀត​ណាម​វីរ​ភាព​។ល។​

            ទម្រង់​​ច្នៃ​ប្រតិដ្ឋ​ក្នុង​សកម្មភាព​បង្ក​បង្កើត​មូល ​ និធិ​របស់​សា​ខា​សមាគម​និស្សិត​ស្រុក​​ថ្កូវ​​ជា​ស​ក​ម្ម​​​​ភាព​របស់​អង្គការ​សម្ព័ន្ធ​យុវជន​​ បានសមា​ជិក សមាគម​​​និស្សិត​​គាំទ្រ​ រួចបាន​សុស​សាយ​ក្នុង​​សមាជិក​​​​យុវជនអំ​ពីស្មារតីទទួលបន្ទុក​​ចំ​​ពោះ​​សង្គម​ចែក​រំ​លែកទុក្ខលំបាកមួយចំណែក​ជា​មួយ​ប្អូន​ៗ​និង​គ្រួ​សារ​មាន​​ស្ថាន​​ភាព​ក្រ​​លំ​បាក​៕        

អត្ថបទ-រូប​ថត​៖​  លី​សី

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.