• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ស្រុកទីវកឹង​ និងស្រុកថ្កូវ៖​ បណ្តាសកម្មភាពអំណរបុណ្យអកអំបុក

06/11/2020 08:31

សាលាជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យទីវកឹងចាត់តាំងអំណរបុណ្យអកអំបុក និង ចលនាឧបត្ថម្ភជនរួមជាតិនៅភូមិភាគកណ្ដាល។ទិវាវប្បធម៌សម្រាប់យុវជនជនជាតិនាឱកាសបុណ្យអកអំបុក ឆ្នាំ ២០២០

       *សាលាជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យទីវកឹងចាត់តាំងអំណរបុណ្យអកអំបុក និង ចលនាឧបត្ថម្ភជនរួមជាតិនៅភូមិភាគកណ្ដាល  

            កាលពីរាត្រីថ្ងៃទី ៣១ តុលាសាលាជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យទីវកឹងចាត់តាំងពិធីប្រឡងសិល្បៈ សម្ដែងបង្ហាញសម្លៀកបំពាក់ជនជាតិអំណរបុណ្យអកអំបុក និងបំផុសចលនាបង្កមូលនិធិឧបត្ថម្ភជនរួមជាតិនៅភូមិភាគកណ្ដាលត្រូវរងគ្រោះធម្មជាតិ។

សិស្សានុសិស្សចូលរួមឧបត្ថម្ភភូមិភាគកណ្តាល។ រូបថត៖ ថាញ់ក្វាង

            មុនពេលចាត់តាំងបណ្ដាសកម្មភាពរបស់ពិធីប្រឡង ជំនួសមុខឲ្យគណៈចាត់តាំង គ្រូគឹមចិន្តនា ចាងហ្វាងរងសាលាជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យទីវកឹងអានសេចក្ដីអំពាវនាវរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិងបំផុសចលនាកម្មាភិបាល គ្រូបង្រៀន សិស្សានុសិស្សរបស់សាលាឧបត្ថម្ភជនរួមជាតិភូមិភាគកណ្ដាលត្រូវអន្តរាយអាស្រ័យគ្រោះធម្មជាតិ។ ជាលទ្ធផល គណៈចាត់តាំងទទួលបានប្រាក់គបវាល់អំពីកម្មាភិបាល គ្រូបង្រៀន សិស្សានុសិស្ស និងសប្បុរសជនចំនួន ១០,៥៩ លានដុង។ បន្ទាប់ពីនោះ ចំនួនប្រាក់ដែលគបវាល់បានទាំងនោះបានប្រគល់ឲ្យថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកទីវកឹងដើម្បីគបចូលក្នុងមូលនិធិឧបត្ថម្ភជនរួមជាតិភូមិភាគកណ្ដាលអាស្រ័យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តធានារ៉ាប់រង។

              ចំពោះបណ្ដាសកម្មភាពរបស់ពិធីប្រឡងនិងអំណរបុណ្យអកអំបុក មានកម្មាភិបាល គ្រូបង្រៀន សិស្សានុសិស្សរបស់សាលារាប់រយនាក់ចូលរួមបង្កើតជារឿងរួចសម្ដែង ២៨ ឈុតពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ។ ក្នុងនោះមាន ១៤ ឈុតសម្ដែងសិល្បៈ (ច្រៀង រាំ) និង ១៤ ឈុតសម្ដែងបង្ហាញសម្លៀកបំពាក់សម្រាប់ពិធីបុណ្យ សម្លៀកបំពាក់សាមញ្ញ សម្លៀកបំពាក់សម្រាប់ពលកម្មផលិត។ល។ ការចាត់តាំងបណ្ដាវារៈអំណរបុណ្យអកអំបុកដើម្បីអប់រំប្រពៃណីជនជាតិដល់សិស្សានុសិស្សរបស់សាលា។

* ទិវាវប្បធម៌សម្រាប់យុវជនជនជាតិនាឱកាសបុណ្យអកអំបុក ឆ្នាំ ២០២០

               កាលពីថ្ងៃទី ០១ វិច្ឆិកា សម្ព័ន្ធយុវជនស្រុកថ្កូវសហការជាមួយសម្ព័ន្ធយុវជនឃុំកីមស៊ើងនិងព្រះចៅអធិការ គណៈអារាមាភិបាលវត្តជ្រោយទន្សាចាត់តាំងទិវាវប្បធម៌សម្រាប់យុវជនជនជាតិខ្មែរនាឱកាសបុណ្យអកអំបុកឆ្នាំ ២០២០។ នេះជាសកម្មភាពមួយក្នុងបណ្ដាសកម្មភាពរបស់កម្មវិធី “បណ្ដាជំហាន ដើម្បីសហគមន៍” អាស្រ័យសមាគមសហព័ន្ធយុវជនវៀតណាមបំផុសចលនា។

គ្រូបង្រៀនសាលាអនុវិទ្យាល័យឡុងហ៊ីបចូលរួមឧបត្ថម្ភភូមិភាគកណ្តាល។

                 ទិវានេះទាក់ទាញកីឡាករ ៧០ នាក់ជាកងកម្លាំងសមាជិកយុវជនរបស់ ១៧ ឃុំ ទីប្រជុំជននិងទស្សនិកជនជាង ៣០០ នាក់មកទស្សនានិងគាំទ្របណ្ដាសកម្មភាពរបស់ទិវាវប្បធម៌សម្រាប់យុវជនខ្មែរ។ នៅក្នុងទិវានេះ បណ្ដាកីឡាករបានចូលរួមបណ្ដាសកម្មភាពដូចជា៖ រត់ប្រណាំងសម្រាប់បុរសជាមួយចម្ងាយផ្លូវ ១.៥០០ ម៉ែត្រ និងវិញ្ញាសារុញឈើសម្រាប់បុរស។ លទ្ធផលគណៈចាត់តាំងបានជូនរង្វាន់ ០៦ រង្វាន់សម្រាប់វិញ្ញាសារត់ប្រណាំង និង ០៤ រង្វាន់សម្រាប់វិញ្ញាសារុញឈើ។ គណៈចាត់តាំងនៅទាំងចាត់តាំងបណ្ដាល្បែងប្រជាប្រិយ មានល្បែងបិទ​ភ្នែកចាប់ទាជាដើម ទាក់ទាញសមាជិកយុវជនចូលរួមកុះករ៕  

ថាញ់ក្វាង-តឹងតាយ-ថាច់ហ្វាង

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.